ព័ត៌មានទាន់ហេតុការណ៍៖

PSG ជាក្រុមដ៏មហិមា ឈានមុខគេក្នុងយុគសម័យថ្មីឈ្នះជើងខ្លាំង Real Madrid 4-0

ចែករំលែក៖

Paris St-Germain មើលទៅដូចជាក្រុមត្រូវបានកសាងជារាជវង្សដ៏មហិមាបន្ទាប់ពីក្រុមរបស់លោក Luis Enrique ក្លាយទៅក្រុមយក្សនៅអឺរ៉ុបដ៏ធំមួយទៀត ដោយលើកនេះពួកគេបានបំបាក់ជើងខ្លាំង Real Madridដោយលទ្ធផលរហូត 4-0 ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ Club World Cup ។

ក្រុមបារាំងបានផ្តួលក្រុម Inter Milan 5-0 កាលពី 5 សប្តាហ៍កន្លះមុនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ហើយពួកគេកំពុងបង្ហាញសញ្ញានៅបន្តលេងល្អកម្រិតកំពូលដដែល។

ខណៈពេលដែលអ្នករិះគន់បានច្រានចោលការប្រកួត Club World Cup ស្ទើរតែដូចជាការប្រកួតមិត្តភាព នោះហាក់បីដូចជាមិនត្រឹមត្រូវទេ។ កីឡាករបានលេងដោយយក​ចិត្ត​ទុក​ដាក់​ដូច​ការ​ប្រកួតប្រជែងដ៏ធំមួយ។

PSG បានភ្លាត់ស្នៀតចាញ់ក្រុមប្រេស៊ីល Botafogo ប៉ុន្តែបានយកឈ្នះទាំងក្រុម Atletico និង Real Madrid ក្នុងលទ្ធផល 4-0ដូចគ្នា ក្នុងការប្រកួតនៅសហរដ្ឋអាមេរិក បូករួមទាំងក្រុមម្ចាស់ជើងឯកអាឡឺម៉ង់ Bayern Munich 2-0 បើទោះបីជាបញ្ចប់ការប្រកួតជាមួយនឹងកីឡាករ 9 នាក់ក៏ដោយ។

Paris St Germain នឹងប៉ះក្រុម Chelsea ក្នុងវគ្គ​ផ្ដាច់ព្រ័ត្រ​ដែលនឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​នៅ​កីឡដ្ឋាន MetLife ៕

ដោយ៖ ភារៈ


ចែករំលែក៖