ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យគ្រឿងញៀនម្នាក់ទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចអគារស្នាក់នៅមួយកន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  ... Read More »

រុស្ស៊ីបានបាញ់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើកជិត៤០០គ្រឿង ទៅអ៊ុយក្រែន

នៅយប់ថ្ងៃទី២៤ ឧសភា និងព្រឹកព្រលឹមថ្ងៃទី២៥ ឧសភា រុស្ស៊ីបានបើកការវាយប្រហាររួមទ្រង់ទ្រាយធំលើគោលដៅជាច្រើននៅលើទឹកដីអ៊ុយក្រែន។ កងទ័ពអាកាសអ៊ុយក្រែនបានប្រកាសកាលពីថ្ងៃទី 25 ខែឧសភាថា រុស្ស៊ីបានដាក់ពង្រាយអាវុធអាកាសសរុបចំនួន 367 គ្រឿង ក្នុងនោះមានយន្តហោះគ្មានមនុស្សបើក 297 គ្រឿង (UAVs) ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បើកកិច្ចប្រជុំលើកទី២ ជាមួយសមាជិកគណៈកម្មាធិការសមាជរដ្ឋសភា-ព្រឹទ្ធសភា

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បើកកិច្ចប្រជុំលើកទី២ ជាមួយសមាជិកគណៈកម្មាធិការសមាជរដ្ឋសភា-ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដើម្បីរៀបចំសមាជលើកទី១ នៅព្រះរាជាណាចក្រកម្ពុជា ... Read More »

មន្ត្រីជំនាញបង្ក្រាបស៊ុតមាន់ជាង២,៥ម៉ឺនគ្រាប់ដឹកមកពីប្រទេសវៀតណាមបម្រុងយកមកលក់ចែកចាយនៅភ្នំពេញ

ភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះស្ទាក់ចាប់រថយន្ត ១គ្រឿងម៉ាកSSANGYONG ISTANA ដែលបានដឹកស៊ុតមាន់ចំនួន ៨៥ដុំស្មើនឹង ២៥ ៥០០គ្រាប់ ដោយស្ទាក់ចាប់បាននៅជិតរង្វង់មូលកួរស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង៦ ... Read More »

លោកអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំពិភាក្សា ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៤

ភ្នំពេញ ៖ លោកអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ក្នុងការអនុវត្តផែនការសកម្មភាព នៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៤ ។ សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ... Read More »

ខឹងញុះញង់ឲ្យបែកបាក់គ្រួសារ ពេលឃើញលោកតាកំពុងដើរសុខៗវាយនឹងដែកជ្រុងប្រកាច់ស្លាប់ភ្លាមមួយរំពេច

ខេត្តព្រៃវែង ៖ បុរស​ចំណាស់​វ័យ​៧០​ឆ្នាំម្នាក់ជាអាចារ្យវត្តផងនោះត្រូវជនសង្ស័យវាយ​នឹង​ដែក​ជ្រុង បណ្ដាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ដោយសារ​តែ​ជនសង្ស័យ​ខឹង​លោកតាចេះតែញុះញង់​ឱ្យប្រពន្ធ​របស់​គេ​លែងលះ​រូបគេ ។ អំពើ​ឃាតកម្ម​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹកថ្ងៃ​ទី​២៥ ឧសភា នៅ​ចំណុច​ភូមិ​សេរី​ចរចា ឃុំ​គោក​គង់​កើត ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។ ជន​រង​គ្រោះ​មានឈ្មោះ ... Read More »

ក្រុងកំពង់សោមមិនទាន់មានរចនាសម្ព័ន្ធពេញលេញ ប៉ុន្តែមន្ត្រីខិតខំធានាបម្រើសេវាជូនពលរដ្ឋយ៉ាងកក់ក្តៅ!

ភ្នំពេញ ៖ ថ្វីដ្បិតតែរដ្ឋបាលក្រុងកំពង់សោម មកទល់ពេលឥលូវ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងរចនាសម្ព័ន្ធមន្រ្តីចូលធ្វើការពេញលេញនៅឡើយ ប៉ុន្តែលោកអភិបាលក្រុងបានអះអាងថា ថ្នាក់ដឹកនាំដែលជាក្បាលម៉ាស៊ីន តែងជួបប្រជុំគ្នាពិនិត្យការងារសំខាន់ៗមួយចំនួនជាចាំបាច់ ដើម្បីធានាប្រក្រតីភាពនៃការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អនៅក្នុងអន្តរកាលនេះ។ លោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាលក្រុងកំពង់សោម ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ឆ្លៀតពេលជួបសំណេះសំណាលជាមួយ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម

ទីក្រុងគូឡាឡាំពួ ៖ ព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ ឆ្លៀតពេលជួបសំណេះសំណាលជាមួយ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ ... Read More »

តើ​ក្រុម​អង់គ្លេស Premier League ណា​ខ្លះដែល​មាន​សិទ្ធិ​ទៅ​លេងពានអឺរ៉ុបរដូវកាលក្រោយ?

Newcastle បានជោគជ័យទទួលបានកៅអី Champions League នៅថ្ងៃចុងក្រោយ បើទោះបីជាចាញ់ Everton ក៏ដោយ ខណៈដែល Chelsea និង Manchester City ក៏មានកន្លែងរបស់ពួកគេនៅក្នុងការប្រកួតដណ្តើមពានធំអឺរ៉ុបសម្រាប់រដូវកាលក្រោយ។ Newcastle ... Read More »

បុរសម្នាក់ដើរទៅបាញ់ថ្នាំស្មៅក៏យកដៃទៅស្ទាបបង្គោលភ្លើងត្រូវចរន្តអគ្គិសនីឆក់ស្លាប់

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ដែល​ត​ភ្ជាប់​នឹង​បង្គោល​ភ្លើង (​បង្គោល​ដែក​) នៅ​ខាង ក្រោយ​ផ្ទះ​ឆ្លង​ចរន្ត​ឆក់​បណ្ដាល​ឲ្យ​ស្លាប់ នៅ​ពេល​គាត់​ដើរ​បាញ់ថ្នាំ​ស្មៅ​សុខ​ៗ ហើយ​ទៅ​ប៉ះ​នឹង​បង្គោល​ភ្លើង​នោះ។ ហេតុការណ៍នេះបានកើតឡើងនៅវេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ឧសភា នៅ​ចំណុច​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ។ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ... Read More »

ព្រះសង្ឃជាង១០អង្គវត្តចន្ទគីរីស្រុកវ៉ារិន ពុលផ្សិតឬស្សី បញ្ជូនទៅសង្គ្រោះបន្ទាន់

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ មានករណីព្រះសង្ឃគង់នៅវត្តចន្ទគីរី ស្ថិតនៅឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ជាង១០អង្គ និងយាយជី២នាក់ បានពុលផ្សិតក្រោយពីដកផ្សិតឬស្សីមកធ្វើចង្ហាន់ថ្ងៃត្រង់។ សមត្ថកិច្ចមូលដ្ឋានបន្តថា ករណីពលផ្សិតនេះ ដោយ ... Read More »

បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់នៅពេលកំពុងបើកគោយន្តចេញពីចម្ការដំឡូង

ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ នៅពេលកំពុងបើកគោយន្តចេញពីចម្ការដំឡូងមី ពេលផ្ទៃមេឃកំពុងងងឹតចង់ធ្លាក់ភ្លៀង។  លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានឱ្យដឹងថា ហេតុការណ៍គ្រោះធម្មជាតិដោយរន្ទះបាញ់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៦ និង ៤០នាទី ថ្ងៃទី២៤ ខែឧសភា ... Read More »

គណៈកម្មការរៀបចំការប្រឡងប្រជែងចាប់ផ្តើមដំណើរការកំណែវិញ្ញាសាការប្រឡងប្រជែងមន្ត្រីច្បាប់ (វិញ្ញាសាសរសេរលើកទី២)

ភ្នំពេញ ៖ នៅម៉ោង៧:០០នាទីព្រឹក នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នាសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង អញ្ជើញមានវត្តមានដ៏ខ្ពង់ខ្ពស់ ដើម្បី ... Read More »

🔥ផ្ទះមួយខ្នង៧ម៉ែត្រគុណ៦ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសីក្លាយជាចំណីអគ្គិភ័យ

 ខេត្តបន្ទាយមានជ័យ៖ ផ្ទះ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ។ លោកវរសេនីយ៍ទោ ឌី ទាវ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖ ក្រោយពីមានហេតុការណ៍អគ្គីភ័យនេះ ... Read More »

ក្រសួងសាធារណការ ៖ ការបោះបង្គោលព្រំដី«ព្រែកជីកហ្វូណនតេជោ»បញ្ចប់ការងារសម្រាប់កំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ៖ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារចុះពិនិត្យ ទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោ ... Read More »

ឃាតកលាក់មុខ​! បន្ត​សម្លាប់​មនុស្ស​តាមដងផ្លូវ​ស្ទើររាល់ថ្ងៃ​ ដូច្នេះ​ការគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២៥ម្សិលមិញនេះ​ បានកើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល៥នាក់។  ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ ... Read More »

មានសព្វមានគ្រប់ តាំងខ្លួនជាអ្នកមានបារមីដូចជាការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ប្រសិទ្ធីមន្តគាថា ការដើរបិណ្ឌបាតដោយស្លៀកដណ្ដប់គ្រងសំពត់បែបអ្នកបួស

ភ្នំពេញ ៖ ពេលខ្លះបុគ្គលមួយចំនួនតូច តាំងខ្លួនជាអ្នកបួស ចេះមន្តអាគម ស័ក្តិសិទ្ធិ ក្លាយជាមុខរបរបោកប្រាស់ប្រជាពលរដ្ឋ ដែលគាត់ខ្វះព័ត៌មាន ចំណេះដឹងមានកម្រិត ទីបំផុត ! លោក ថោង សុខុម ហៅលោកគ្រូភ្នំគូលេន ... Read More »

សត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១១ក្បាលបន្ទាប់ពីកូនផ្សោតមួយក្បាលទៀតកើតនៅខេត្តក្រចេះ

ខេត្តក្រចេះ ៖ គិតមកដល់ពេលនេះចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ ១១១ក្បាល ហើយ បន្ទាប់ពីគេប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល ទៀត នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២៥ ដែលអាយុប្រមាណ ... Read More »

បុរសម្នាក់ចេញពីផឹកសុីជិះម៉ូតូបោះពួយយ៉ាងលឿនបុកអ្នកដើរឆ្លងផ្លូវប៉ើងដូចសំឡីដួលបែកក្បាលស្លាប់នៅផ្លូវជាតិលេខ៤ទាំងកណ្តាលថ្ងៃ

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​ជាមួយ​មិត្តភក្តិ បើក​ម៉ូតូឌុប​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ បោះពួយ​យ៉ាង​លឿន​ដូច​ហោះ​បាន​ជ្រុល​ទៅ​បុ​កស្ត្រី​ម្នាក់​កំពុង​ដើរ​ឆ្លងផ្លូវ ចំ​យ៉ាង​ពេញទំហឹង​ប៉ើង​ដូច​សំឡី​ដួ​លបែ​កក្បាលស្លាប់ទាំងថ្ងៃនៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើត​ទ្បើ​ងកាលពី​វេលា​ម៉ោង​០១​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៤ ចន្លោះ​គីឡូម៉ែត្រ​លេខ២១-២២ ស្ថិត​នៅ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ... Read More »

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា តាមបណ្តាខេត្តខ្លះ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៣៥%

ភ្នំពេញ ៖ បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា តាមបណ្តាខេត្តខ្លះ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ ... Read More »

ព្រឹកនេះ ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ នាយករដ្ឋមន្រ្តីវៀតណាម , នាយករដ្ឋមន្រ្តីឡាវ

ទីក្រុងគូឡាឡាំពួ ៖ ព្រឹកថ្ងៃចន្ទ ទី២៦ ឧសភា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបជាមួយ លោក ផាម មិញ ជិញ ... Read More »

បុរសបរទេសម្នាក់បើករថយន្តលឿនខ្វះការប្រយ័ត្នជ្រុលទៅបុកបង្គោលបំភ្លឺផ្លូវនៅក្នុងបុរីទួលសង្កែរងការខូចខាត

    ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់បើករថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួននៅក្នុងបុរីបានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឱ្យរងការខូចខាត ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩និង១០នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងបុរីទួលសង្កែ  សង្កាត់ទួលសង្កែ០១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ... Read More »

សម្តេច ម៉ែន សំអន ជួបសម្តែងការគួរសមចំពោះ លោក លឿង គឿង (Luong Cuong) នៅទីក្រុងហាណូយ ប្រទេសវៀតណាម

ទីក្រុងហាណូយ ៖ សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជួបសម្តែងការគួរសមចំពោះ លោក លឿង គឿង (Luong Cuong) ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម ... Read More »

Xabi Alonso ចុះកុងត្រាបីឆ្នាំជាមួយReal Madrid ខណៈErik ten Hagទៅជំនួសតំណែងនៅអាល្លឺម៉ង់

Alonso ដែលបានបង្ហាញខ្លួន 236 ប្រកួតឱ្យ Real Madrid ក្នុងនាមជាកីឡាករបានប្រកាសកាលពីដើមខែនេះថាគាត់នឹងចាកចេញពីតួនាទីរបស់គាត់ជាគ្រូបង្វឹកក្រុម Bayer Leverkusen នៅចុងបញ្ចប់នៃរដូវកាលនេះ។ អតីតខ្សែបម្រើក្លឹប Liverpool និងជម្រើសជាតិអេស្ប៉ាញ Alonso បានចុះកិច្ចសន្យារហូតដល់ថ្ងៃទី ... Read More »

បទវិភាគ៖ ទស្សនៈសន្តិសុខអាស៊ីពង្រឹងមូលដ្ឋានគ្រឹះនៃការគាំពារសន្តិសុខនិងស្ថិរភាពក្នុងតំបន់

 អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទ្វីបអាស៊ី នាពេលបច្ចុប្បន្ននេះមានចំនួនប្រជាជន ... Read More »

ការសិក្សា ស្រាវជ្រាវ បង្ហាញថា សហរដ្ឋអាមេរិក ដំឡើងពន្ធគយ ចំពោះអឺរ៉ុប ប្រហែល នឹង បណ្តាលឱ្យ អាល្លឺម៉ង់ខាតបង់ ២សែន៥ ម៉ឺនលាន ប្រាក់អឺរ៉ូ

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី ២៣ខែឧសភា ... Read More »

ពីអ្នកចែកចាយភីហ្សាក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់ចក្រភពអង់គ្លេស

Ben Francis បានប្រែក្លាយពីអ្នកចែកចាយភីហ្សាម្នាក់ទៅជាមហាសេដ្ឋីវ័យក្មេងបំផុតនៅចក្រភពអង់គ្លេស ដោយចាប់ផ្តើមក្រុមហ៊ុនសម្លៀកបំពាក់ហាត់កីឡាកាយសម្បទាផ្ទាល់ខ្លួនគឺមានម៉ាកយីហោ Gymshark ។ បុរសវ័យ 32 ឆ្នាំរូបនេះឥឡូវនេះដឹកនាំក្រុមហ៊ុនដែលមានតម្លៃ 1.4 ពាន់លានដុល្លារអាមេរិក យោងតាមទស្សនាវដ្តី Forbes ហើយកំពុងរៀបចំសម្រាប់ការពង្រីកដ៏គួរឱ្យកត់សម្គាល់ជាមួយនឹងហាងដែលមានទំហំ 13,000 ... Read More »

បុរសម្នាក់ខឹងជនរងគ្រោះមើលងាយខ្លួន​ ប្រើប្រាស់កាំភ្លើងកែច្នៃ បាញ់បណ្តាលឱ្យរបួសដើមទ្រូង នៅស្រុកសង្កែ

ខេត្ត​បាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ មានករណីហិង្សាដោយចេតនា (ប្រើប្រាស់កាំភ្លើងកែច្នៃ) មួយកើតឡើងកាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ​ នៅចំណុចក្រុមទី០២ ភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ... Read More »

រកឃើញយានយន្តល្មើសចំនួន ២៤២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ​៖​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ២៤២គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។  នាយកដ្ឋាននគរបាលចរាចរណ៍ ... Read More »

នគរបាលទេសចរណ៍ ព្រមានគណនី Chhay Phallin -ឆាយ ផល្លីន ពាក់ព័ន្ធឆបោកតាមរយៈស្វែងរកជំនួយក្លែងក្លាយ

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាលទេសចរណ៍កម្ពុជា នៅថ្ងៃទី ២៥ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានចេញនូវសេចក្តីជូនដំណឹង ដល់ បុគ្គលដែលមានគណនី Facebook ឈ្មោះ Chhay Phallin -ឆាយ ផល្លីន ... Read More »