ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូរងរបួសធ្ងន់ម្នាក់ ម្ចាស់រថយន្តបើកគេចខ្លួនបាត់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់រងរបួសធ្ងន់ករណីគ្រោះថ្នាក់ចរាចរណ៍បង្ករដោយរថយន្តបុកម៉ូតូ នៅវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ(១៧-១៨)ផ្លូវ២៥៦D ស្ថិតនៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថាៈ ក្មេងរងគ្រោះឈ្មោះ ស៊ុន ណាវីន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិផ្លូវសៀម ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ  បើកបរម៉ូតូម៉ាកYAMAHA MX KINGស៊េរីឆ្នាំ២០២២ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JP-4306 ជិះម្នាក់ឯង ពីត្បូងទៅជើង ស្របពេលនោះមានរថយន្ត០១គ្រឿង(ក្តាប់អត្តសញ្ញាណមិនបាន) បានបើកបរពីទិសខាងជើងទៅទិសខាងត្បូងរេចង្កូតទៅបុកប៉ះម៉ូតូបើកបរទិសដៅផ្ទុយគ្នាបណ្តាលឲ្យដួលអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

នគរបាលបានបញ្ជាក់ថា៖ ក្រោយកើតហេតុរថយន្តបានបើកគេចខ្លួនបាត់ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខទាំងស្រុង យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំអូរបីជាន់ ៕

ដោយ៖ វណ្ណា


ចែករំលែក៖