ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ជើងខ្លាំងប្រើហិង្សាលើក្មេងស្រី ឃាត់បានវាស់កម្ពស់ហើយ បុរសខ្លាំងទះកំផ្លៀងមនុស្សស្រីគ្រាន់រឿងជិះម៉ូតូសាចទឹកដាក់

ភ្នំពេញ ៖ ជើងខ្លាំងប្រើហិង្សាលើអ្នកដទៃ ត្រឹមរឿងបើកបរម៉ូតូ សាចទឹកប៉ះបន្តិចសោះ  ឈានដល់សមត្ថកិច្ចប្រមាញ់យកមកវាស់កំពស់ថ្ងៃនេះបានសម្រេចហើយ ។ នេះបើតាមការបញ្ជាក់ពីលោក ហួរ ម៉េងវ៉ាង អធិការនគរបាល ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។  ... Read More »

បង្រ្កាប​ក្រុមអ្នកលេង​ជនជាតិចិន និងជនជាតិវៀតណាមសរុប១៥នាក់ ក្រោយកាប់ប្រហារគ្នានៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យនគរបាលព្រហ្មណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តព្រះសីហនុ​ កាលពីយប់រំលងអធ្រាត្រឈនចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រោយទទួលព័ត៌មានថា មានករណីហិង្សាមួយ​ បានកើតឡើងរវាងជនជាតិវៀតណាម និងជនជាតិចិន​ ចំនួន​២ក្រុម (ក្នុងនោះ១ក្រុមមានគ្នាម្នាក់ឯង និង១ក្រុមទៀតមានគ្នា១២នាក់) បានវាយប្រហារគ្នាផ្អេីលពេញក្រុងព្រះសីហនុ​ ស្ថិតនៅមុខអគារកាស៊ីណូ ... Read More »

ចាប់បានហើយ! មុខសញ្ញា​ចោរលួចខ្សែភ្លើង​នៅស្រុកថ្មគោល​

ខេត្ត​បាត់ដំបង​៖​ លោកវរ​សេ​នី​យ៍ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ បានឱ្យដឹងនៅរសៀលថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ មុខសញ្ញា​ចោរលួចខ្សែភ្លើង​ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសកម្មនៅស្រុកថ្មគោល​ ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​យកមក​សាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។  លោកអធិការ​ស្រុក​ថ្មគោល​ បានឱ្យដឹងទៀតថា​ លោកបានដឹកនាំកម្លាំងផ្នែកជំនាញ​ ... Read More »

ក្រុមរថយន្តធុនធំបិទផ្លូវជាតិលេខ៥បណ្តាលឱ្យស្ទះចរាចរណ៍ជិត៣ម៉ោងដោយចោទថាភាស៊ីចំណតរថយន្តយកថ្លៃជាងមុន

ខេត្តបន្ទាយមានជ័យ៖ ក្រុមរថយន្តធុនធំជាច្រើនគ្រឿងបានបិទផ្លូវជាតិលេខ៥ធ្វើឱ្យស្ទះចរាចរណ៍ជិត៣ម៉ោងដោយចោទថា ភាស៊ីរថយន្តយកថ្លៃជាងមុន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នៅចំណុចប៉ុស្តិ៍ទារភាស៊ីស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។     តំណាងក្រុមរថយន្តធុនធំបានប្រាប់ថា៖មូលហេតុដែលពួកគាត់យករថយន្តបិទផ្លូវបណ្តាលឱ្យស្ទះចរាចរណ៍គឺមកពីក្រុមហ៊ុនវិនិយោគចំណតរថយន្តក្រុងប៉ោយប៉ែត បានទារភាស៊ីមានតម្លៃថ្លៃជាងមុនចំនួន២ម៉ឺនរៀល កាលពីមុនយកតម្លៃតែ៥ពាន់រៀល ទើបពួកគាត់នាំគ្នាយករថយន្តមកបិទផ្លូវដើម្បីសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំក្រសួងជំនាញនិងខេត្ត-ស្រុកជួយសម្របសម្រួលតម្លៃដើមវិញ។ ... Read More »

ថ្មីៗនេះមានជនខិលខូចមួយចំនួនបានបង្កើតគណនីហ្វេសប៊ុកក្លែងបន្លំ ដោយដាក់ឈ្មោះថា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមិនមែនជាផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នោះទេ

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ៖ ថ្មីៗនេះមានជនខិលខូចមួយចំនួនបានបង្កើតគណនីហ្វេសប៊ុកក្លែងបន្លំ ដោយដាក់ឈ្មោះថា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមិនមែនជាផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នោះទេ។ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានផេកផ្លូវការតែមួយគត់ ដែលមានឡូហ្គោ ... Read More »

West Ham យល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Ajax សម្រាប់ខ្សែបម្រើMohammed Kudus

ក្លិបញញួរធំ West Ham បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីនាំយកខ្សែបម្រើ Mohammed Kudus របស់ក្លិប Ajax ក្នុងតម្លៃ៤៤.៥លានអឺរ៉ូ (៣៨លានផោន) បូករួមទាំងកម្មវិធីបន្ថែម។ កីឡាករវ័យ២៣ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងការប្រកួតជម្រុះ Europa League របស់ ... Read More »

🔴បងប្អូនប្រជាពលរដ្ឋមេត្តាប្រយ័ត្នបន្តិច ចំពោះសេវាដឹកជញ្ជូនរបស់បុគ្គលខ្លះ នៃក្រុមហ៊ុន Delivery Food Panda

ភ្នំពេញ៖ អតិថិជនម្នាក់បានកម្ម៉ង់កាហ្វេ (អារ៉ាប៊ីកា) នៅសាខាខណ្ឌទួលគោក រាជធានីភ្នំពេញ ចំនួន១កែវ ហើយបុគ្គលិក ក្រុមហ៊ុន Delivery  Food Panda ជាសេវាដឹកជញ្ជូន ទីបំផុត បុគ្គលិក ក្រុមហ៊ុន ... Read More »

លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោកជំទាវឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប បញ្ចប់អាណត្តិការទូត ជួបសម្ដែងការគួរសម និងជម្រាបលា

ភ្នំពេញ : នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៣, នៅវិមានសន្តិភាព លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី ... Read More »

អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយ ប្រាប់ឲ្យក្រុមប្រឆាំងឆ្លុះកញ្ចក់មើលខ្លួនឯងសិន មុនពេលវាយតម្លៃលើសមត្ថភាពយុវជនបន្តវេនរបស់បក្សប្រជាជន

ភ្នំពេញ ៖ គេបានឮជាបន្តបន្ទាប់អំពីការវាយប្រហាររបស់ក្រុមប្រឆាំងទៅលើគណបក្សប្រជាជនកម្ពុជា និងយុវជនបន្តវេន។ ពួកគេថា បក្សប្រជាជន មានទំនាស់ផ្ទៃក្នុង ដណ្ដើមអំណាច ហើយយុវជនបន្តវេន ដែលឡើងកាន់តួនាទីជាថ្នាក់ដឹកនាំ តាមក្រសួងស្ថាប័ននានា គ្មានសមត្ថភាពក្នុងការដឹកនាំប្រទេសនោះឡើយ។  លោក ជា ច័ន្ទបរិបូរណ៍ ... Read More »

ស្អែកនេះ! លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នឹងត្រូវប្រកាសចូលកាន់​តំណែង​ជាស្នងការ នៃស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញ

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជាអគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ស្អែកនេះ​ និងត្រូវប្រគល់ភារកិច្ច​ទទួល​តំណែង​ជាស្នងការ នៃស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញថ្មី​ ជំនួស​លោកនាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវ​ព្រះមហាក្សត្រ​តែងតាំង​ឡើងជាអគ្គស្នងការនគរបាលជាតិ ។  ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់មាន ៩៥,៦៦%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា : កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៤,០០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ... Read More »

រុស្ស៊ីចាប់យកឱកាសដើម្បីបង្កើនការនាំចេញអាហារសមុទ្រទៅកាន់ប្រទេសចិន

ប្រទេសរុស្ស៊ីត្រូវបានគេរំពឹងថានឹងបង្កើនការនាំចេញអាហារសមុទ្រទៅកាន់ប្រទេសចិនបន្ទាប់ពីទីក្រុងប៉េកាំងបានហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ប្រទេសជប៉ុនដោយសារតែការព្រួយបារម្ភអំពីការបញ្ចេញកាកសំណល់វិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ក្នុងសមុទ្រ។ ប្រទេសចិនបានប្រកាសកាលពីថ្ងៃទី 24 ខែសីហាថា ខ្លួននឹងផ្អាកការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុន ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសជិតខាងបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានព្យាបាលចេញពីរោងចក្រថាមពលនុយក្លេអ៊ែរនៅហ្វូគូស៊ីម៉ា។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទរបស់ប្រទេសជប៉ុន ការនាំចេញអាហារសមុទ្រពីប្រទេសជប៉ុនទៅកាន់ប្រទេសចិនរួមមាន ប្រហិតក្រហម សំបកខ្យង និងត្រីស្បៃកា។ ប្រទេសចិនក៏ជាទីផ្សារនាំចេញត្រីដ៏ធំបំផុតរបស់ប្រទេសជប៉ុនជាមួយនឹងចំណូលចំនួន ... Read More »

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា : នារសៀលថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ... Read More »

រដ្ឋបាលក្រុងប៉ោយប៉ែតជូនដំណឹងរំលឹកបន្ថែមម្ដងហើយម្ដងទៀតបញ្ហាឱ្យពលរដ្ឋរុះរើសំណង់អនាធិបតេយ្យ

    ខេត្តបន្ទាយមានជ័យ៖ សំណង់អនាធិបតេយ្យដែលពលរដ្ឋសាងសាង់រំលោភលើដីចំណីផ្លូវក៏ដូចជាលក់ដូរតាមម៉ូតូកង់បី ចតរថយន្ត-ម៉ូតូដែលដាក់តាំងជួលនៅតាមទីសាធារណៈផ្សេងៗតាមផ្លូវបេតុងក៏ដូចផ្លូវជាតិត្រូវបានអភិបាលក្រុងប៉ោយប៉ែត លោកគាត ហ៊ុល ចេញសេចក្ដីជូនដំណឹងម្ដងហើយម្ដងទៀតដើម្បីឱ្យពលរដ្ឋចូលរួមសហការរុះរើសំណង់អនាធិបតេយ្យផ្សេងៗចេញពីចំណីផ្លូវសាធារណៈទូទាំងក្រុងប៉ោយប៉ែត។ ដោយគិតចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលក្រុងនឹងមានវិធានការដោយមិនលើកលែងឡើយ។ ព្រោះកន្លងមករដ្ឋបាលក្រុងបានចុះវាស់វែងធ្វើកំណត់ហេតុនិងកំណត់គោលដៅឱ្យរុះរើដោ​​យស្ម័គ្រ​ចិត្ត។ ​ចំ​ពោះ​ការខូ​ចខា​ត​បាត់បង់ ម្ចាស់​ក្រុម​ហ៊ុន ... Read More »

ក្រុមចោរជំនាញ​កញ្ចក់រថយន្តក៏លួច​ លួច(កាច់ក)​ ម៉ូតូក៏ចេះ​ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបាន

ភ្នំពេញ​៖​ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ក្រុមចោរជំនាញកាច់​កញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋ​ក៏ជាជំនាញលួចកាច់.កម៉ូតូក៏ចេះ​ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានហើយ​ បច្ចុប្បន្ន​ក្រោយ​សាកសួរ​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ផងដែរ។  ប្រភពដដែលបន្តថា​ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ ... Read More »

ចែករំលែកដើម្បីចំណេះដឹង ពីអត្ថប្រយោជន៍ទាំង ១០ របស់ «សេរ៉ូមប្រៃ»

ភ្នំពេញ ៖ សូមចែករំលែកដើម្បីចំណេះដឹង ពីអត្ថប្រយោជន៍ទាំង ១០ របស់ «សេរ៉ូមប្រៃ» ។  តើអត្ថប្រយោជន៍ទាំង ១០ នោះមានអ្វីខ្លះ ?  ១. សេរ៉ូមប្រៃ ជាថូន័រ ... Read More »

អាកាសយានដ្ឋានក្នុងទីក្រុងគៀវត្រូវបានវាយប្រហារ រុស្ស៊ីបានបញ្ជូនទ័ពទៅវាយលុកក្រុង Kharkiv និង Donetsk

រុស្សីបានវាយលុកអាកាសយានដ្ឋានក្នុងទីក្រុងគៀវ ដោយប្រមូលផ្តុំកងទ័ពចំនួន១សែននាក់ក្នុងទិសដៅ Kupiansk – Lyman ដើម្បីវាយប្រហារតំបន់នានាក្នុងខេត្ត Kharkiv និង Donetsk ។ អ៊ុយក្រែនបានបង្កើនការផលិតកាំជ្រួចនិងគ្រាប់កាំភ្លើងធំ ដោយបានទទួលស្គាល់ថាបានវាយប្រហារ UAV នៅរុស្ស៊ី។ ក្នុងពេលនេះដែរ ... Read More »

មន្រ្តីជំនាញសាខា ក.ប.ប. ដុតកម្ទេចចោលនូវទំនិញខូចគុណភាព និងទំនិញហាមឃាត់

ខេត្តតាកែវ ៖​ អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ ក.ប.ប​ បានឱ្យដឹងថា មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ សហការជាមួយនាយកដ្ឋានសវនកម្មគយនិងរដ្ឋាករកម្ពុជា និងសាខាគយ និងរដ្ឋាករកម្ពុជា ខេត្តតាកែវ បានដុតកំទេចចោលនូវទំនិញខូចគុណភាព ... Read More »

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ ។ រាជរដ្ឋាភិបាលសម្រេច :  ប្រការ១..ត្រូវបានបង្កើត ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី​២៨​ ខែសីហា​​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​គ្មានអ្នកឆ្លងថ្មី​ ​​,​ គ្មានឣ្នកជាសះស្បើយ​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៧ ... Read More »

លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង

ភ្នំពេញ ៖ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃចន្ទ ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន

ភ្នំពេញ​៖​ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន​ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ... Read More »

សេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុ​ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣

ភ្នំពេញ​៖​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុ​ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ ... Read More »

ក្រសួងបរិស្ថាន លើកទឹកចិត្តឱ្យក្រុមហ៊ុនកែច្នៃឬស្សី ដោយប្រើថាមពលពន្លឺព្រះអាទិត្យ ដើម្បជួយសហគមន៍អព្យាក្រឹតកាបូន

ខេត្ត​កំពង់​ស្ពឺ​៖​ ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២៣នេះថា​ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រដល់ក្រុមហ៊ុន LEOPA BAMBOO Co., LTD ឲ្យ ... Read More »

សល់ត្រឹម១០នាក់ Liverpool វាយបកយកឈ្នះម្ចាស់ផ្ទះ Newcastle២ទល់១

ខ្សែប្រយុទ្ធ Darwin Nunez បានស៊ុតបញ្ចូលទី២គ្រាប់ចុងម៉ោង ដើម្បីជួយឲ្យក្រុម Liverpool ទទួលបានជ័យជម្នះ ទោះបីក្រុមមានគ្នាត្រឹម១០នាក់ទៅលើក្រុម Newcastle United នៅកីឡដ្ឋាន St James’ Park ក្នុងលទ្ធផល២ទល់១កាលពីរាត្រីថ្ងៃទី២៧ ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចបែងចែកភារកិច្ចដល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ទាំង២៩នាក់

ភ្នំពេញ ៖ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីសម្រេចមួយ បែងចែកភារកិច្ចដល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទាំង២៩នាក់។  ប្រការ ២ ... Read More »

ប្រជាពលរដ្ឋជាច្រើននាក់ ប្តឹងម្ចាស់ ហាង BACK STREET BAR,ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កសំឡេង រំខានយ៉ាងកងរំពងជារៀងរាល់យប់ដូចជា ច្រៀងរាំ ចាក់ភ្លេង ហ៊ោ កញ្ជ្រៀវ ខ្លាំងៗ លាន់លឺ ដល់ម៉ោងជិត៥ព្រឹក

ភ្នំពេញ ៖ ហាង BACK STREET BAR,ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កសំលេង រំខានយ៉ាងកងរំពងជារៀងរាល់យប់ដូចជា ច្រៀងរាំ ចាក់ភ្លេង ហ៊ោ កញ្ជ្រៀវ ... Read More »

ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុករំដួលនិងស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់លោកតាចំណាស់ម្នាក់បានស្លាប់និងរបួសធ្ងន់ម្នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុករំដួលនិងស្រុកស្វាយជ្រំក្នុងយប់តែមួយ។ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០២៣ នៅចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុង ភូមិពោន ឃុំសង្កែ ស្រុករំដួល ... Read More »

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីបានប្រព្រឹត្តអំពើឃាតកម្ម

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ដែលពាក់ព័ន្ធក្នុងករណីឃាតកម្ម ( យកកាំបិតផ្គាក់កាប់មនុស្សបណ្ដាលឱ្យស្លាប់ ម្នាក់និងរបួសម្នាក់) ។ ការឃាត់ខ្លួនជនសង្ស័យនេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១២៖៣០នាទីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នៅចំណុចភ្នំទឹកចេញស្ថិតក្នុងភូមិ០១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។   ការចុះឃាត់ខ្លួនជនសង្ស័យនេះដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង ... Read More »

ព័ត៌មានបឋម ៖ អគ្គិភ័យបានឆាបឆេះហាងលក់សម្ភារៈ កីឡា មួយកន្លែង យីហោ ខ្ញុំគឺជាជនជាតិខ្មែរ

ភ្នំពេញ ៖ ឆ្លងចរន្ត អគ្គិសនីបង្កក្លាយជាអណ្ដាតភ្លើងឆាបឆេះហាងលក់សម្ភារៈកីឡាដែលមានយីហោ ខ្ញុំគឺជាជនជាតិខ្មែរ វេលាម៉ោង១០ និង ៣០នាទី ព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »