ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- កម្ពុជាដើរតួជាជនរងគ្រោះដើម្បីឲ្យគេអាណិត = អន្តរជាតិបានដឹងថាសៀមជាអ្នករំលោភកម្ពុជា។

២- នៅពេលក្រុមសង្កេតការណ៍ដកចេញសៀមបង្កើតបញ្ហាភ្លាម = ដើម្បីលាក់បាំងពីភ្នែកអន្តរជាតិ។

៣- សៀមបំភាន់ការពិតថាបានជួយខ្មែរពេលមានសង្គ្រាម = សៀមធ្វើខ្លួនជាអ្នកចិត្តធម៌។

៤- សៀមខិតខំដណ្តើមគុណសម្បត្តិពីអង្គការសហប្រជាជាតិដែលជួលដីសៀមដាក់ជំរុំជនភៀសខ្លួន =  លើកតែគុណសម្បត្តិត្រង់សៀមយកខ្មែរទៅចាក់ចោលនៅលើភ្នំដងរែកសម្លាប់ចោលសៀមអត់និយាយទេ។

៥- សៀមអួតថាបានជួយស្តារសេដ្ឋកិច្ច = តើសៀមបានជួយស្អីខ្លះ? ក្រៅតែជិះជាន់ខ្មែរនិងកេងប្រវ័ញ្ចពីខ្មែរ។

៦- MOU២០០០ផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រទេសកម្ពុជានិងសៀម = មានព្រំដែនច្បាស់លាស់មានសន្តិភាពរវាងប្រទេសទាំង២ ប្រជាជនទាំង២ប្រទេសមានទំនាក់ទំនងគ្នាល្អនៅតាមព្រំដែនមានការអភិវឌ្ឈន៍។

៧- មេដឹកនាំសៀមបច្ចុប្បន្នចង់លុបចោលMOU = គឺពួកគេមិនចង់បានសន្តិភាពទេ។

៨- MOU២០០០មានតម្លៃស្មើនឹងសន្ធិសញ្ញាដោយបានតម្កល់នៅអង្គការសហប្រជាជាតិ= មិនអាចភាគីណាមួយលុបចោលបានទេ។

៩- MOU២០០០អត់មានរយៈពេលកំណត់ទេ = អញ្ចឹងលុបមិនបានទេ។

១០- ទោះបីមានលក្ខ័ណ្ឌលុបមិនបានក៏ដោយ = តែបើភាគីសម្រេចលុបចោលជាឯកតោភាគី = តើបាននរណានៅអនុវត្តបើគូភាគីឈប់ហើយនោះ? ៕ 

ដោយ ៖ សិលា


ចែករំលែក៖