ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

អតីតបុគ្គលិកទម្លាយ ៖ តើ CCIM និង VOD ជាប់ពាក់ព័ន្ធអ្វីខ្លះ ក្នុងផែនការបដិវត្តន៍ពណ៌ នៅកម្ពុជា ?

ភ្នំពេញ៖ អតីតបុគ្គលិកវិទ្យុវីអូឌីម្នាក់បានទម្លាយព័ត៌មានតាមរយៈបណ្តាញសង្គមឱ្យដឹងថា វិទ្យុវីអូឌីដែលទទួលជំនួយបរទេស ​គឺជាឧបករណ៍បំពងសំឡេងប្រឆាំង ដែលស្វែងរកតែចំណុចអវិជ្ជមានក្នុងសង្គម ដើម្បីផ្សាយទាញទម្លាក់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះការដឹកនាំរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងទិសដៅដើម្បីផ្តល់ឱកាសឱ្យបក្សប្រឆាំងវាយប្រហារ រិះគន់ ញុះញង់និងផ្តួលរំលំរដ្ឋាភិបាល។ នេះបើយោងតាម ផេក យុវជន ៧មករា ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ អ្នកឆ្លងថ្មី​​ ០៤នាក់,​ គ្មានអ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២១ ខែកុម្ភៈ​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០៤នាក់,​ គ្មានឣ្នកជាសះស្បើយ​​​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

នគរបាលក្រុងប៉ោយប៉ែតបញ្ជូនជនសង្ស័យ៨នាក់ទៅតុលាការ ក្រោយពីជិះម៉ូតូដេញស្ទាក់វាយយុវជនម្នាក់ប្លន់យកម៉ូតូ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ៨នាក់ត្រូវបាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងផែននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនទៅតុលាការ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីជនសង្ស័យទាំងនេះធ្វើសកម្មភាពជិះម៉ូតូដេញស្ទាក់វាយយុវជនម្នាក់ប្លន់យកម៉ូតូនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃសុក្រកន្លងទៅ។     តាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ ស៊ុយ ... Read More »

អ៊ុយក្រែនចង់ឱ្យចិនឈរនៅខាងខ្លួន ចំណែកក្រុងប៉េកាំងព្រមានថាខ្លួននឹងមិនលើកលែងទោសចំពោះទង្វើរបស់អាមេរិកនោះទេ

ចំពេលមានរបាយការណ៍របស់អាមេរិកដែលថាចិនទំនងជាផ្តល់ជំនួយដល់រុស្ស៊ីក្នុងជម្លោះជាមួយអ៊ុយក្រែន ទីក្រុងកៀវបានព្យាយាមអូសទាញចិនឱ្យមកឈរខាងខ្លួននៅក្នុងសង្គ្រាមអ៊ុយក្រែន ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Die Welt កាលពីថ្ងៃទី ២០ ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា “សម្រាប់ពួកយើង វាជារឿងសំខាន់ដែលប្រទេសចិនមិនគាំទ្រសហព័ន្ធរុស្ស៊ីក្នុងជម្លោះនេះទេ។ ... Read More »

ឆេះផ្ទះមួយខ្នងអស់ទាំងស្រុង ព្រោះតែឆ្លងចរន្តអគ្គិសនី

ភ្នំពេញ៖ មានការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ​ ក្នុងនោះបានបណ្តាលឱ្យឆាបឆេះ​ ជាន់ទី១ ព្រមទាំងខូចខាតសម្ភារប្រើប្រាស់អស់ទាំងស្រុង តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។ ហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​១០និង០០នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចផ្ទះលេខ២៨A ផ្លូវលេខ៣៦៩​ ក្រុម១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ... Read More »

🔴ការដាក់កំហិតឱ្យរុះរើម៉ាស៊ីនក្រឡុកស៊ីម៉ងត៍ក្នុងសង្កាត់ស្ពានមានជ័យ កំពុងក្លាយជារឿងផ្លុំប៉ីឱ្យក្របីស្ដាប់

ខេត្តមណ្ឌលគិរី ៖ ជិត១ឆ្នាំហើយដែលអាជ្ញាធរ រួមទាំងស្ថាប័នអយ្យការខេត្តមណ្ឌលគិរីបានចេញលិខិតជាលាយលក្ខអក្សរ ក៏ដូចជាសារព្រមានជាសាធារណៈឱ្យការដ្ឋានផលិតស៊ីម៉ងត៍លាយស្រេចដែល គេដឹងថា ជាកម្មសិទ្ធិរបស់ហាងលក់គ្រឿង សំណង់យីហោ “ឆៃលី ” ផ្អាកសកម្មភាពដោយតម្រូវឱ្យប្ដូរទីតាំងចេញពីភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ទៅកាន់ទីតាំងផ្សេង ។ ... Read More »

Novak Djokovic តាមស្មើកំណត់ត្រារបស់ Steffi Graf សម្រាប់ឈរជាកីឡាករលេខ១ពិភពលោក

កីឡាករវាយតឺន្នីស Novak Djokovic បានតាមស្មើកំណត់ត្រារបស់អតីតកីឡាការិនី Steffi Graf សម្រាប់សប្តាហ៍ការប្រកួត និងរក្សាជ័យជម្នះភាគច្រើនជាកីឡាករលេខ១ពិភពលោក បន្ទាប់ពីចាប់ផ្តើមសប្តាហ៍ទី៣៧៧របស់គាត់នៅលើកំពូលតារាងចំណាត់ថ្នាក់កីឡាវាយតឺន្នីសផ្នែកបុរស។ កីឡាករសញ្ជាតិស៊ែប៊ីវ័យ៣៥ឆ្នាំរូបនេះបានរក្សាកំណត់ត្រាសម្រាប់ការឈរចំណាត់ថ្នាក់ច្រើនបំផុតក្នុងនាមជាកីឡាករបុរសលេខ១ពិភពលោកចាប់តាំងពីខែមីនា ឆ្នាំ២០២១។ នៅថ្ងៃចន្ទ គាត់បានផ្លាស់ប្តូរកម្រិតជាមួយនឹងអតីតកីឡាការិនី Graf របស់ប្រទេសអាឡឺម៉ង់ ... Read More »

ក្រុមប្រតិបត្តិការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម(K72 ) បន្តសកម្មភាពនៅខេត្តកំពង់ធំ បន្ទាប់ពីបានជីករុករកឃើញបាន ១.១៤៧ អដ្ឋិធាតុ រួចមកហើយ

ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមប្រតិបត្តិការស្រាវជ្រាវជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដឹកនាំដោយប្រតិភូគណៈបញ្ជាការយោធាខេត្តប៊ិញភឿក បានជូនដំណើរក្រុមប្រតិបត្តិការជីករុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម (k72) ដើម្បីបន្តសកម្មភាពជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនាសម័យសង្គ្រាមនៅកម្ពុជានៅលើទឹកដីខេត្តកំពង់ធំ ក្នុងជំហានទី២ដំណាក់ កាលទី២២ នៃរដូវប្រាំងឆ្នាំ២០២២-ឆ្នាំ២០២៣ ... Read More »

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)បើកវគ្គបំប៉នជំនាញបោសសម្អាតមីនដល់កងអនុសេនាតូចចំនួន ១៩!

ខេត្តបាត់ដំបង៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)បើកវគ្គបំប៉នជំនាញបោសសម្អាតមីនដល់កងអនុសេនាតូចចំនួន ១៩ ដែលមានសិក្ខាកាមចូលរួមមានចំនួន ៨៣២រូប។នេះបើយោងតាមផេកផ្លូវការណ៍របស់អាជ្ញាធរមីនកម្ពុជាដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៣នេះ។ ក្នុងរបាយការដដែលបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក  ឈីវ លីម អគ្គលេខាធិការរងអាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់ថ្នាក់ដឹកនាំអាជ្ញាធរមីន បានចូលរួមពិធីបើកវគ្គបំប៉នជំនាញបោសសម្អាតមីនដល់កងអនុសេនាតូច ... Read More »

Loris Karius អាចនឹងទទួលបានការហៅសម្រាប់ Newcastle ក្នុងការប្រកួត League Cup បន្ទាប់ពី Nick Pope កាតក្រហម

អ្នកចាំទី Nick Pope របស់ក្រុមសារិកាព្រៃ Newcastle នឹងខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup បន្ទាប់ពីត្រូវបានបណ្តេញចេញដោយទទួលបានកាតក្រហមពេលក្រុមគាត់ប្រកួតជាមួយ Liverpool ក្នុងក្របខ័ណ្ឌ Premier League កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន។ ក្រុមសារិកាព្រៃ ... Read More »

ពលរដ្ឋទួរគីរត់ចេញពីផ្ទះទៅតាមផ្លូវ ខណៈដែលរងគ្រោះរញ្ជួយដីថ្មី២លើកផ្សេងទៀត

ទួរគីនិងស៊ីរីបានរងការរញ្ជួយដី កម្រិតខ្លាំងកាលពីថ្ងៃទី៦ខែកុម្ភៈ ដែលបានសម្លាប់មនុស្សជិត៥ម៉ឺននាក់ ហើយបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន។ ការរញ្ជួយដីនោះបង្កឱ្យមនុស្សជាច្រើនភ័យតក់ស្លុត មិនទាន់បាត់ផងក៏មានការរញ្ជួយដី ថ្មីជាបន្តបន្ទាប់ទៀត។ ការរញ្ជួយដីថ្មីមួយបានវាយប្រហារតំបន់ព្រំដែនទួរគី-ស៊ីរី នៅយប់ថ្ងៃទី 20 ខែកុម្ភៈ ត្រឹមតែពីរសប្តាហ៍បន្ទាប់ពីតំបន់នេះត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដីដ៏ធំមួយដែលបានសម្លាប់មនុស្សជាង 47.000 នាក់ និងមនុស្សរាប់សែននាក់ត្រូវបានខូចខាតឬបំផ្លាញផ្ទះសម្បែង។ ... Read More »

សមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបបានបទល្មើស២១៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៧៤នាក់ ស្រី ២៨នាក់!

 ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៣នេះបានឲ្យដឹងថា សមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបបានបទល្មើស២១៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៧៤នាក់ ស្រី ២៨នាក់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោក គួច ចំរើន ... Read More »

ក្រសួងបរិស្ថានបង្ហាញពីអាងត្រពាំងថ្ម តំបន់ការពារទេសភាព ខេត្តបន្ទាយមានជ័យ​!

ខេត្តបន្ទាយមានជ័យ៖ អាងត្រពាំងថ្ម​ ស្ថិតក្នុងភូមិសាស្រ្ត ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានចម្ងាយ​ ៦៦គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ ។ អាងត្រពាំងថ្ម​ ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តមួយ​ និងជាតំបន់អភិរក្សជម្រកសត្វស្លាបកម្រ និងសត្វស្លាបជិតផុតពូជផងដែរ។​ ... Read More »

ក្រសួង​ធនធាន​ទឹក ​៖​ អាចមានភ្លៀងធ្លាក់តិចតួច​ ចាប់ពីថ្ងៃទី២២ – ២៨ ខែកុម្ភៈ ឆ្នាំ២០២៣

ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស( ចាប់ពីថ្ងៃទី ២២ – ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ )។  ... Read More »

តុលាការលើកលែងចោទមនុស្សស្រី២នាក់ និងផ្តន្ទាទោសបុរស២នាក់ ដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត ករណីដឹកជញ្ជូននិងជួញដូរគ្រឿងញៀនជាង២០គីឡូ

ភ្នំពេញ ៖ លោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៣ បានសម្រេចធ្វើការប្រកាសសាលក្រម ១.ឲ្យឈ្មោះ ហ៊ីម ឆេងហួរសុដាវី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ... Read More »

មិនដល់១ម៉ោងផង ឆេះផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងទាំងស្រុងក្នុង២ករណីផ្សេងគ្នានៅរាជធានីភ្នំពេញ

​     ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង​ នៅចំណុចផ្សេងគ្នាក្នុងរាជធានីភ្នំពេញ​កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣​នេះ​ ។  ​     ករណីអគ្គិភ័យចំនួន២កន្លែងផ្សេងគ្នានោះរួមមាន​ ៖​ ទី១​ កាលពីវេលាម៉ោង២២ និង០០នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ... Read More »

រុស្ស៊ីលម្អិតការអះអាងនៃ “ការបំផ្លិចបំផ្លាញ” ដោយកងកម្លាំងអ៊ុយក្រែន

អន្តរជាតិ​៖​ នេះបើ​យោង​តាម​ការចេញ​ផ្សាយ​របស់​សារព័ត៌មាន​រុស្សី​RT​ នៅយប់ថ្ងៃ​ចន្ទ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា​ អ៊ុយក្រែនកំពុងព្យាយាមបិទបាំងការប្រើប្រាស់ទាហានស៊ីឈ្នួលបរទេស។ ក្នុងករណីខ្លះ សាកសពរបស់យុទ្ធជនដែលបានស្លាប់ត្រូវបានកាត់ផ្តាច់ ដើម្បីធ្វើឱ្យពួកគេពិបាកក្នុងការកំណត់អត្តសញ្ញាណ នេះបើតាមការអះអាងពីអ្នកស៊ើបអង្កេតកំពូលរបស់រុស្ស៊ី។ ការចោទប្រកាន់ដ៏អាក្រក់នេះត្រូវបានពិពណ៌នាដោយលោក Aleksandr Bastrykin ប្រធានគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីនៅក្នុងបទសម្ភាសន៍ជាមួយ TASS ... Read More »

ប្រធានាធិបតីអាមេរិកលោក Joe Biden ធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលនៅអ៊ុយក្រែន

នាថ្ងៃទី ២០ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលជាប្រវត្តិសាស្ត្រទៅកាន់អ៊ុយក្រែន ដោយបង្ហាញពីការគាំទ្រ និងសាមគ្គីភាពជាមួយទីក្រុង Kiev ក្នុងបរិបទនៃខួបមួយឆ្នាំដែលប្រទេសរុស្ស៊ីចាប់ផ្តើម “យុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែន” (ថ្ងៃទី ២៤ ... Read More »

លោកស្រី Merkel បានបដិសេធក្នុងការទទួលយកឡើងវិញនូវកិច្ចព្រមព្រៀងទីក្រុង Minsk ដែលត្រូវការដើម្បីទទួលបានអាវុធ Kiev

អន្តរជាតិ៖​ លោកស្រី Merkel បានបញ្ជាក់ជាថ្មីម្តងទៀតថា កិច្ចព្រមព្រៀងទីក្រុង Minsk គឺចាំបាច់ដើម្បីឱ្យទីក្រុង Kiev ទទួលបានអាវុធ និងថវិកាជាច្រើនពីលោកខាងលិចតាមដែលអាចធ្វើទៅបាន ដោយជឿថាលោកស្រីកំពុងនិយាយជាមួយអតីតប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko ។ បញ្ហាតែមួយគត់គឺថាការសារភាព ... Read More »

លោក Wang Yi នឹងទៅដល់ទីក្រុងមូស្គូ​ សម្រាប់កិច្ចពិភាក្សាអ៊ុយក្រែន

អន្តរជាតិ​៖​ អ្នកការទូតកំពូលរបស់ចិនលោក Wang Yi នឹងមកដល់ទីក្រុងមូស្គូនៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីផែនការបណ្តោះអាសន្នរបស់ទីក្រុងប៉េកាំងក្នុងការដោះស្រាយជម្លោះអ៊ុយក្រែន ដោយកាលពីសប្តាហ៍មុនបានទទូចថាប្រទេសចិន “នៅខាងសន្តិភាព និងសន្តិសុខ”។ លោក Wang បានមកដល់បន្ទាប់ពីចូលរួមសន្និសិទសន្តិសុខទីក្រុង Munich ជាកន្លែងដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី

ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ដូមីនិក វីលៀម (Dominic ... Read More »

បុរសចំណាស់ម្នាក់បើកបរម៉ូតូមិនប្រុងប្រយ័ត្នជាន់ថ្មក្រឡាច់ដួលបោកក្បាលរងរបួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ខេត្តប៉ៃលិន៖ កាលពីវេលា​ម៉ោង​១៨និង៣០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់បើកបរម៉ូតូលឿនមិនប្រុងប្រយ័ត្តតាមបណ្ដោយផ្លូវក្រាលក្រួសក្រហមក្នុងទិសដៅពីក្បួងទៅជើងក៏ក្រឡាច់នឹងថ្មដួលម៉ូតូដោយខ្លួនឯងបណ្ដាលឱ្យបែកក្បាលទៅរងរបួសធ្ងន់ធ្ងរ។ ក្រោយមកត្រូវបានបងប្អូននិងអ្នកភូមិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អៃកខេត្តប៉ៃលិន។  បន្ទាប់ពីលោកគ្រូពេទ្យបានពិនិត្យរួចមក ដោយជនរងគ្រោះឋិតក្នុងសភាពធ្ងន់ធ្ងរពេក ក្រុមគ្រួសារនិងលោកគ្រូពេទ្យជំនាញក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង តែជនរងគ្រោះក៏បានស្លាប់ទៅ។  ករណីនេះកើតឡើងនៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ... Read More »

ក្រសួងកិច្ចការនារី ទទូចដល់បណ្តាអង្គការ សង្គមស៊ីវិល ស្ថាប័ន ពាក់ព័ន្ធ សូមមេត្តាប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងបង្ហាញនូវអព្យាក្រឹតភាពក្នុងការអនុវត្តការងាររបស់ ខ្លួនឱ្យបានម៉ឺងម៉ាត់

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងកិច្ចការនារី បានចេញ សេចក្ដីថ្លែងការណ៍ ដោយលើកឡើងថា, កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ក្រសួងកិច្ចការនារីបានចេញនូវសេចក្ដីប្រកាសព័ត៌មាន ដែលបានគូសបញ្ជាក់អំពីគោលជំហររបស់ក្រសួង ... Read More »

អកុសលម្ល៉េះ!! ដឹកក្មួយស្រីចេញពីសាលារៀន​ ត្រូវរថយន្តធុនធំបុកម៉ូតូពីក្រោយបណ្ដាលឱ្យដួលនិងកិនអ្នកឌុបស្លាប់​ ឯក្មួយស្រីរបួសស្រាល

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តធុនធំសណ្ដោងទូកុងតឺន័រ​យ៉ាងលឿនជ្រុលទៅបុកម៉ូតូពីក្រោយធ្វើឱ្យដួល​ ហើយរថយន្តបានកិនអ្នកជិះម៉ូតូបណ្ដាលឱ្យស្លាប់ម្នាក់​និងរបួសស្រាលម្នាក់​ បង្កការភ្ញាក់ផ្អេីលនាវេលាម៉ោង៤​និង៣០នាទីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣​ ស្ថិតនៅតាមមហាវិថីចោមចៅ​ ក្នុងភូមិដំណាក់ធំ​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។  ​   តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ ... Read More »

លោក ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធយកចិត្តទុកដាក់ ការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈឱ្យល្អដើម្បីទទួលស៊ីហ្គេមខណៈកម្ពុជាធ្វើម្ចាស់ផ្ទះ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ការតុបតែងនានាដើម្បីលើកសោភណភាពរាជធានីភ្នំពេញឱ្យកាន់តែរីកស្រស់បំព្រងជាមួយនឹងការរក្សាសន្តិសុខឱ្យកាន់តែល្អប្រសើរផងដែរ ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ លោកឃួង ស្រេង បានជំរុញបែបនេះ  ខណៈដែលលោកដឹកនាំកិច្ចប្រជុំជាបន្ទាន់ ... Read More »

🔴មេកា​រណ្ដៅ​ដីរបស់ឈ្មោះ​ ប៊ុត ច​ន្ថា​ ថា៖​ ផ្អាក​សកម្មភាព​សិន ព្រោះ​កាសែត​ផ្សាយ​ច្រើន​ណាស់ ចាំ​លោក​អភិបាលខេត្ត​ចុះហត្ថលេខា​អនុញ្ញាត​ច្បាប់​ចាំ​ធ្វើ​បន្ត​

ខេត្តកំពង់ស្ពឺ៖ យោងតាម​សេចក្ដីរាយការណ៍​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្រាំង​ស្ពឺ ឃុំ​រលាំងចក ជាប់​នឹង​ភូមិ​ត្រពាំង​ខ្យង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ បានឱ្យដឹងថា​៖​ មានរណ្តៅ​ដី​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ត្រពាំង​ខ្យង ជា​របស់​ឈ្មោះ​ ប៊ុត ច​ន្ថា​ ដែលជា​មន្រ្តី​យោធា​​នៅ​កង​កាំ​ភ្លើ​ង​ធំ​ និង​មានរហ័សនាមឧកញ៉ា ... Read More »

អគ្គិភ័យឆាបឆេះឃ្លាំងអេតចាយមួយកន្លែងបង្កការភ្ញាក់ផ្អើល

ខេត្តបន្ទាយមានជ័យ៖ ឃ្លាំងអេតចាយ ដ៏ធំមួយត្រូវអគ្គិភ័យឆាបឆេះនៅវេលាម៉ោង១០និង២៤នាទីព្រឹកថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៣ននៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។     នៅក្នុងស្ថានការណ៍នោះភ្លាមៗគេឃើញមានកម្លាំងសមត្ថកិច្ចទាំងបីប្រភេទរួមជាមួយអាជ្ញាធរក្រុងសហការគ្នាញាប់ដៃញាប់ជើងដើម្បីបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយសង្គ្រោះ។     លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ... Read More »

តំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺអញ្ជើញចុះសួរសុខទុក្ខលោក អៀន ផាន់ដា កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្សុី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូទៅសួរសុខទុក្ខលោកព្រិន្ទបាលទោ អៀន ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ សមត្ថកិច្ចកម្ពុជា ទទួលបណ្តឹង ៥ករណីថែមទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិ ៣៦នាក់

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ថា៖​ កម្លាំងសមត្ថកិច្ចកម្ពុជា​ បានទទួលសំណើចំនួន ០៥ករណីថែមទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេសចំនួន ៣៦នាក់​ ,នេះបើ​គិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី១៨ ... Read More »

អ៊ីតាលីស្នើឱ្យខ្សែប្រយុទ្ធប្រេស៊ីល Robinho ជាប់ពន្ធនាគារនៅក្នុងប្រទេសកំណើត

អ៊ីតាលីបានស្នើសុំឱ្យអតីតខ្សែប្រយុទ្ធ AC Milan និងជាជម្រើសជាតិប្រេស៊ីល Robinho ជាប់ពន្ធនាគាររយៈពេល៩ឆ្នាំពីបទរំលោភនៅក្នុងប្រទេសកំណើតរបស់គាត់។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកបានរាយការណ៍ដោយដកស្រង់ពីក្រសួងទំនាក់ទំនងបរទេសរបស់ប្រទេសប្រេស៊ីល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងទំនាក់ទំនងបរទេសប្រេស៊ីលបានបញ្ជាក់ថា ខ្លួនបានទទួលសំណើបែបនេះដោយមិនបញ្ចេញឈ្មោះកីឡាករ។ មេធាវីការពារក្តីរបស់ Robinho មិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ក្រសួងបានបន្ថែមថា សំណើនេះនឹងត្រូវបានវិភាគដោយនាយកដ្ឋានបញ្ជូនទ្រព្យសម្បត្តិ ... Read More »