ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ធ្លាក់ពីលើ អគារ SKYLINE ជាន់ទី០៩បណ្ដាលឱ្យបែកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ធ្លាក់ពីជាន់ទី០៩ នៃអគារខុនដូ SkyLine ចុះក្រោមបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍ធ្លាក់ពីលើអគារនេះដែរបានបង្កភ្ញាក់ផ្អើល នៅវេលាម៉ោង ១០និង៣៥នាទីព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៥ នៅចំណុចអគារខុនដូ ស្កាយឡាញ ជាន់ទី០៩  តាមបណ្តោយផ្លូវលេខ ១៣៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ 

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គេបានឮសម្លេងធ្លាក់អ្វីម្យ៉ាងពីលើអគារ ស្កាយឡាញ លាន់សូរដូចផ្ទុះគ្រាប់បែក ក៏ស្រាប់តែពួកគាត់រត់ស្ទុះមកមើលបានឃើញ សពបុរសជាជនជាតិខ្មែរខាងលើបានធ្លាក់បែកក្បាលស្លាប់បាត់ទៅហើយ។ ទើបភ្លាមៗនោះក៏បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកត្រួតពិនិត្យនៅទីតាំងកន្លែងកើតហេតុ   

បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានរួមមន្រ្តីជំនាញចក្ខុនឹងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យសពខាងលើ ដើម្បីស្វែងរកមូលហេតុ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖