ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

រយៈពេលបីថ្ងៃអគ្គិភ័យបានឆាបឆេះទីតាំង៤កន្លែងនៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ មួយរយៈនេះនៅក្រុងប៉ោយប៉ែតអគ្គិភ័យបានឆាបឆេះជាច្រើនករណីដោយមិនគិតពីការឆាបឆេះកាស៊ីណូនិងការឆាបឆេះផ្ទះអាជីវករលក់ដូរគ្រឿងអគ្គិសនីនោះទេគីចាប់គិតពីត្រឹមថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៣មក។    យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យបានកើតឡើងចំនួន៤ករណីគឺ៖     ករណីទី១ អគ្គិភ័យបានឆាបឆេះព្រៃនៅចំណុចផ្លូវស្តង់តាងួនឋិតក្នុងភូមិគីឡូម៉ែតបួន សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតនៅវេលាម៉ោង២១និង១០នាទីថ្ងៃទី ២១ខែកុម្ភៈឆ្នាំ២០២៣ ដោយសារប្រជាពលរដ្ឋដុតយកឃ្មុំបណ្ដាលឱ្យឆាបឆេះរាលដាលតែម្ដង។   ... Read More »

លោករដ្ឋមន្ត្រី សាយ សំអាល់ ៖ ទន្លេផែនដែនជម្រកសត្វព្រៃភ្នំសំកុស

ភ្នំពេញ ៖ បឹងដ៏ធំដែលអ្នកស្រុកហៅតៗគ្នាថា«ទន្លេផែន» ស្ថិតនៅរយៈកម្ពស់១៤០០ម នៅលើកំពូលភ្នំសំកុស មានសម្រស់ដ៏ស្រស់ស្អាត កំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ មានដើមឈើធំៗខ្ពស់ៗ នៅព័ន្ធជុំវិញបឹងដែលមានទឹកថ្លាឆ្វង់ និងមានបណ្តោយប្រវែងជាង៤០០ម និងទទឹងជាង២០០ម។ នេះជាបញ្ជាក់ពី លោក សាយ សំអាល់ ... Read More »

ព្រឹកស្អែក ! អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តប៉ៃលិន”

ភ្នំពេញ ៖ បើយោងតាម សេចក្តីជូនដំណឹង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តប៉ៃលិន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ... Read More »

ព្រះពុទ្ធបាទទម្ងន់ប្រមាណ៣តោន កំពុងតាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សម្រាប់សាធារណជនបានទស្សនាសិក្សាស្វែងយល់ និងគោរពបូជា

ខេត្តសៀមរាប ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា,មន្ត្រីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ ដែលមានទម្ងន់ប្រមាណ៣តោននៅក្នុងសារមន្ទីរនេះ ក្នុងគោលបំណងផ្ដល់នូវការស្រាវជ្រាវ សិក្សាស្វែងយល់អំពីព័ត៌មានសំខាន់ៗជាច្រើនដល់សិស្ស និស្សិត ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទូទៅ ... Read More »

កងទ័ពមួកខៀវកម្ពុជា ៩៨នាក់,សុនខហិតមីន និងគ្រឿងផ្ទុះ២ក្បាល បានចេញទៅបំពេញបេសកកម្មមនុស្សធម៌ នៅអាហ្វ្រិកកណ្តាល

 ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២១ ខែកុម្ភៈកងកំទេចគ្រឿងផ្ទុះលេខ៩៨ ចំនួន៩៨នាក់ ក្នុងនោះមានស្ត្រីចំនួន១០នាក់ រួមនឹងសត្វសុខនហិតមីន និងគ្រឿងផ្ទុះកែច្នៃ២ក្បាល បានចេញបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA)។ ពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជា បានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស

ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសលើនារីម្នាក់នៅស្រុកស្វាយទាប។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៣ស្ថិតនៅចំណុចតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្ការីសស៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យមានទី១ឈ្មោះ រុន សុភី  អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិថ្លុកព្រីង ... Read More »

អតីតអ្នកយកព័ត៌មាន VOD បានដាក់ពាក្យចូលបម្រើការងាររដ្ឋមានការកើនឡើងដល់ជាង២០នាក់ ក្នុងចំណោម៥៩នាក់

ភ្នំពេញ ៖ អតីតអ្នកយកព័ត៌មាន VOD បានដាក់ពាក្យចូលបម្រើការងាររដ្ឋមានការកើនឡើងគួរឲ្យកត់សម្គាល់​ក្នុងរយៈប៉ុន្មានថ្ងៃនេះ រហូតជាង២០នាក់ ក្នុងចំណោមពួកគេសរុប៥៩នាក់។ នេះបើគិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ។  មូលហេតុដែលនាំឲ្យពួកគេបានសម្រេចចិត្តចូលបម្រើការងារនៅក្នុងជួរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៤៥%

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៧% ... Read More »

ហេតុអ្វីបានជាអ្នកជំងឺទឹកនោមផ្អែមប្រឈមនឹងបញ្ហាដំបៅជើង?

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣  ខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital បានបញ្ជាក់ថា,បញ្ហាស្ពឹកជើងលើអ្នកជំងឺទឹកនោមផ្អែមជាមូលហេតុចំបងដែលបណ្តាលអោយកើតមានដំបៅជើង។ គេសង្គេតឃើញថា ប្រមាណ៥០ភាគរយនៃអ្នកជំងឺទឹកនោមផ្អែមដែលវិវត្តន៏លើសពី១០ឆ្នាំនឹងមានបញ្ហាស្ពឹកជើង។ អ្នកជំងឺទឹកនោមផ្អែមដែលមានបញ្ហាស្ពឹកជើងប្រឈមនឹងការប៉ះទង្គិចពីខាងក្រៅ( Facteur mécanique extrinsèque)ដោយមិនដឹងខ្លួនដូចជា៖ -ការកកិតនឹងស្បែកជើង ... Read More »

កម្ពុជា​ ទទួលបានទេសចរជាង៣៦ម៉ឺននាក់, ភ្ញៀវបរទេសផ្ទៃក្នុង៤៦,៤៥៣នាក់​ ក្នុងសប្ដាហ៍ទី៣ខែកុម្ភៈ

ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ នៅយប់ថ្ងៃ​អង្គារ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ សប្ដាហ៍ទី៣ខែកុម្ភៈ ចាប់ពីថ្ងៃទី១៣-១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុប៣៦០,១៣៥នាក់ ក្នុងនោះភ្ញៀវជាតិ៣១៣,៦៨២នាក់ ភ្ញៀវបរទេសផ្ទៃក្នុង៤៦,៤៥៣នាក់។  ក្រសួង​ទេសចរណ៍​ បានបន្ថែមថា​ ... Read More »

តុលាការ សម្រេចផ្តន្ទាទោស បុរស ២នាក់ ដាក់ពន្ធនាគារពាក់ព័ន្ធ ករណីការឆបោកប្រាក់ជិត ៧០ម៉ឺនដុល្លារ ពីស្ត្រីចិនតៃវ៉ាន់ តាមរយៈការលក់ដីខ្យល់ជាង ៣ហិកតា

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បាន សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារបុរសជនជាតិខ្មែរចំនួន ២នាក់ ពាក់ព័ន្ធនឹងការឆបោកប្រាក់ជិត ៧០ម៉ឺនដុល្លារ ពីស្ត្រីចិនតៃវ៉ាន់ តាមរយៈការលក់ដីខ្យល់ជាង ៣ហិកតា។ សាលក្រមនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាស កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងចូលជួបពិភាក្សាការងារ

ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក រ៉េមី រីយូ (Rémy Rioux) ... Read More »

នាំខ្លួនមនុស្ស៧នាក់ មកសាកសួរពាក់ព័ន្ធនឹងការសាងសង់សំណង់នៅលើដីកំពុងមានវិវាទ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា​ មនុស្សចំនួន​ ៧នាក់ ត្រូវបាននាំខ្លួនមកសាកសួរពាក់ព័ន្ធនឹងការសាងសង់សំណង់នៅលើដីកំពុងមានវិវាទ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ របាយការណ៍ដដែល​បន្តថា​​ កាលពីថ្ងៃទី១០ ... Read More »

លោក ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និង ប្រធានផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ បន្ដចុះត្រួតពិនិត្យឡើងវិញ ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែង និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារនានាឱ្យបានល្អ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេស ប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ បន្ដចុះ ត្រូវពិនិត្យឡើងវិញ ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែង និងការ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យសម្បត្តិអ្នកដទៃ០៣នាក់​ នៅក្រុងបាត់ដំ​បង

ខេត្ត​បាត់ដំបង​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា៖​ លោកវរសេនី​យ៍ឯក​ កោ​ស៊ុន​កាំង​ នាយ​ការិយា​ល័​យ​​នគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់​ ​កាលពីថ្ងៃទី​២០​ ខែកុម្ភៈ​ម្សិលមិញនេះ​ បា​នដឹកនាំធ្វេីការស្រា​វជ្រាវរហូតឃាត់ខ្លួនជនសង័្សយចំនួន០៣នាក់ពាក់ព័ន្ធ​ករណីលួចយកទ្រព្យសម្បត្តិអ្នកដទៃ​ លួចទូរស័​ព្ទ​របស់អ្នកដទៃនៅក្រុងបាត់ដំបង​។  ប្រភពដដែលបន្តថា​ ជនសង័្សយទាំង០៣នាក់នោះ៖ ១-ឈ្មោះចាយ ... Read More »

កំពុង​កាយ​ដីស្រែ​ មានអីស្រាប់តែប្រទះ​ឃើញ​ រត់ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​

​ខេត្ត​បាត់ដំបង​៖​ ប្រជាពលរដ្ឋ​ម្នាក់​ ខណៈដែល​គាត់​ក​កំពុង​កាយ​ដីស្រែ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ ០២គ្រាប់​ នៅ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១០​និង​០០​នាទី​ ចំណុច​ភូមិ​ដំណាក់​តា​ស៊ុត​ ឃុំ​បឹង​ប្រាំ​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ និង​មក​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ប្រាំ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល​ ។​ ... Read More »

កម្លាំង​នគរបាល​ខេត្ត​កំពត​ បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​០៤នាក់​ករណី​ជួញដូរ​គ្រឿងញៀន​០៣ករណី​ផ្សេង​គ្នា​

​ខេត្តកំពត​៖​ យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មនុស្ស​ប្រុស​ស្រី​ចំនួន​ ៤នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ នៃស្នងការនគរបាលខេត្តកំពត​ ឃាត់ខ្លួន​ជាបន្ដបន្ទាប់​​​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ ០៣ករណី​ផ្សេង​គ្នា​។  ប្រភពព័ត៌មាន​ដដែល​បន្តថា​ ករណី​ទី១,​ ... Read More »

ខ្លាំងប៉ះខ្លាំង! Liverpool ប៉ះ Real Madrid ជើងទី១ នៅ Champions League វគ្គ១៦ក្រុម

ក្រុម Liverpool ជើងឯករងរដូវកាលមុននឹងត្រូវមានវត្តមានសម្រាប់ការសងសឹកនៅពេលដែលក្រុមនេះប្រកួតជាមួយក្រុមការពារតំណែងជើងឯក Real Madrid នៅកីឡដ្ឋាន Anfield នៅរាត្រីថ្ងៃអង្គារនេះសម្រាប់ជើងទី១នៃការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ខ្លួន។ Liverpool បានយកឈ្នះ Napoli ... Read More »

លើកទីមួយសម្រាប់កម្ពុជា ដែលបញ្ជូនកងទ័ពមួកខៀវ មានមេបញ្ជាការជាស្ត្រី

ភ្នំពេញ ៖ នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៣ មានរៀបចំពិធីជូនដំណើរកងកងកំទេចគ្រឿងផ្ទុះលេខ៩៨ ចេញបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហ ប្រជាជាតិ(អ.ស.ប)ស្ថិតក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក ... Read More »

លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម :  ១- ... Read More »

រុស្ស៊ីបានវាយប្រហារមូលដ្ឋានទ័ពអាកាសអ៊ុយក្រែនដោយចាប់ផ្តើមផ្លាស់ប្តូរយុទ្ធសាស្ត្រជាបណ្តើរៗ

វីដេអូដែលបានចេញផ្សាយនាពេលថ្មីៗនេះបានបង្ហាញពីការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ី ដែលបានបំផ្លាញមូលដ្ឋានទ័ពអាកាសអ៊ុយក្រែនដែលក្នុងនោះយន្តហោះចម្បាំងជាច្រើនគ្រឿងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ វីដេអូដែលទើបចេញផ្សាយថ្មីៗនេះបង្ហាញពីលទ្ធផលនៃការវាយប្រហារដោយមីស៊ីលរុស្ស៊ីលើមូលដ្ឋានទ័ពអាកាសអ៊ុយក្រែន។ យន្តហោះចម្បាំងមួយគ្រឿងក្នុងវីដេអូបានក្រឡាប់ចុះក្រោមដែលបណ្តាលមកពីការផ្ទុះខ្លាំង។ យោងតាមរបាយការណ៍មួយចំនួនបានឱ្យដឹងថាការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីបានបំផ្លាញយន្តហោះយោធាអ៊ុយក្រែនយ៉ាងតិច១០គ្រឿង។ ភាគច្រើននៃយន្តហោះចម្បាំងទាំងនេះមិនអាចស្តារជួសជុលឡើងវិញបានទេគឺខូចទាំងស្រុង ប៉ុន្តែមូលដ្ឋានអាកាសអាចត្រូវបានសាងសង់ឡើងវិញសម្រាប់ការប្រើប្រាស់នាពេលអនាគត ទោះបីជាគ្មានយន្តហោះចម្បាំងក៏ដោយ។ ផ្អែកលើរូបភាពក្នុងវីដេអូ វាហាក់បីដូចជាហេដ្ឋារចនាសម្ព័ន្ធជុំវិញ រួមទាំងឃ្លាំងផ្ទុកគ្រាប់រំសេវក៏ត្រូវបានបំផ្លាញផងដែរ។ ពេលវេលា និងទីតាំងពិតប្រាកដនៃវីដេអូខាងលើ នៅមិនទាន់ដឹងនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ... Read More »

លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ប្រកាសថ្កោលទោសយ៉ាងដាច់​អហង្ការចំពោះ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលបានប្រមាថជាថ្មីដល់ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស

ភ្នំពេញ ៖ ការបង្ហោះតាមបណ្តាញសង្គមរបស់ ទណ្ឌិតក្បត់ជាតិ៣ជំនាន់នេះ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចោទប្រកាន់យ៉ាងគឃ្លើនលើ ព្រះអម្ចាស់ជីវិតតម្កល់លើ​ត្បូង គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចលើកលែងបាន ដោយមាត្រា​៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ» ... Read More »

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ស្នើម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mei Ling, Visal Leng និង Sunny Unwell ចូលខ្លួនមកដោះស្រាយជាមួយសហព័ន្ធ ខណៈShare និង Comment ដោយគ្មានមូលដ្ឋាន

ភ្នំពេញ ៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ស្នើម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mei Ling, Visal Leng និង Sunny Unwell ចូលខ្លួនមកដោះស្រាយជាមួយសហព័ន្ធ ស្តីអំពីការ Share និង ... Read More »

លោករដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍គម្រោងខ្សែច្រវាក់តម្លៃដំណាំកាហ្វេខេត្តមណ្ឌលគិរី

 ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមជាអធិបតីពិធីចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍គម្រោងខ្សែច្រវាក់តម្លៃដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ។   ក្នុងពិធីនេះលោករដ្ឋមន្ត្រី ... Read More »

ក្លិប Tottenham ថ្កោលទោស​ការ​បំពាន​ប្រកាន់​ពូជសាសន៍​មាន​គោលបំណងមកលើខ្សែប្រយុទ្ធ Son Heung-min

ក្លិបមាន់ខ្នាយមាស Tottenham បានអំពាវនាវឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមចាត់វិធានការបន្ទាប់ពីខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-min ត្រូវបានទទួលរងនូវការរំលោភបំពានការរើសអើងជាតិសាសន៍តាមអ៊ីនធើណេត។ ការរំលោភបំពាននេះបានកើតឡើងក្នុងអំឡុងពេលជ័យជម្នះ ២–០ នៅPremier League កាលពីថ្ងៃអាទិត្យលើក្រុម West Ham អំឡុងពេលដែលកីឡាករបម្រុង Son ... Read More »

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ប្រារព្ធធ្វើពិធីអបអរសាទរទិវាជាតិ សុខភាព មាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៣

ខេត្តស្វាយរៀង ៖ នៅថ្ងៃ អង្គារ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានប្រារព្ធពិធី អបអរសាទរទិវាជាតិសុខភាព មាតា ទារក ... Read More »

បាត់ស្រុតផ្ទះថ្មមួយខ្នងចូលក្នុងរណ្តៅទឹកស្រះ តែសំណាងល្អគ្មានមនុស្សនៅ

ភ្នំពេញ ៖ ផ្ទះល្វែងធ្វើអំពីថ្មមួយខ្នងខណៈម្ចាស់ចាក់សោចាកចេញទៅធ្វេីការចំណែកកូនតូចៗទៅរៀនអស់ ស្រាប់តែបាក់ស្រុតចូលទៅក្នុងរណ្តៅទឹកស្រះរងការខូចខាតនិងបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមាត់ស្រះ រណ្តៅដីចាស់ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។    ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ... Read More »

លោក រស់ ផារិទ្ធ ណែនាំឱ្យអាជ្ញាធរស្រុករំដួលត្រូវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឱ្យបានដូចភ្លៀងរលឹម

ខេត្តស្វាយរៀង៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងនិងក្នុងនាមក្រុមការងារជំរុញការអនុវត្តបង្រ្កាបល្បែងស៊ីសងខុសច្បាប់នៅស្រុករំដួលបានថ្លែងណែនាំដល់អាជ្ញាធរ កងកម្លាំងទាំងបី ត្រូវបន្តបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឲ្យបានដូចភ្លៀងរលឹម ដើម្បីធានាឱ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព គ្មានល្បែងស៊ីសងខុសច្បាប់កើតមានឡើងនៅតាមមូលដ្ឋានភូមិ ឃុំ នៅក្នុងភូមិសាស្រ្តស្រុករំដួល ស្របតាមគោលនយោបាយភូមិ ឃុំ ... Read More »

អ្នកអាចស្អប់ភាពក្រ តែកុំស្អប់អ្នកក្រ ព្រោះគ្មាននរណាម្នាក់ចង់កើតមកក្រលំបាក តោកយ៉ាកនោះឡើយ ប៉ុន្តែអ្នកក្រអាចធ្វើជាមនុស្សល្អនឹងប្រើជីវិតឱ្យថ្លៃថ្នូរ

ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះ ឃើញអ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គម facebook បានបង្ហោះ វីដេអូ ប្រមាណជា១នាទី ពីសកម្មភាព របស់កុមារាម្នាក់ អាយុប្រហែលជា១០ឆ្នាំស្តើង ចេះតស៊ូក្នុងជីវិត ជាកុមារឧស្សាហ៍ ព្យាយាម មិនបោះបង់ពេលវេលាចោលឡើយ គឺឆ្លៀតមុនពេលម៉ោងចូលរៀន ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៦៨​នាក់​ ក្នុងការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​២៦​ករណី​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​២០​ ខែកុម្ភៈ​ម្សិលមិញ​

​ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៦៨​នាក់​(​ស្រី​៧​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២៦​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៣ម្សិលមិញនេះ​ ។​ ជាក់ស្ដែង​យោង​តាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា​ ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៦៨​នាក់​ រួម​មាន​៖​ ជួញដូរ​ ... Read More »