ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តក្នុងល្បឿនលឿនរេចង្កូតធ្លាក់ជ្រុងទៅបុកដើមកាស្យារួចបោកទៅដើមកាស្យា១ដើមទៀតបណ្តាលឱ្យស្លាប់ម្នាក់របួសស្រាលចំនួន០២នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញប្រចាំ នៅថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៥និង២៥ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ករណីមានរថយន្តមួយគ្រឿងបើកបរយ៉ាងលឿនរេចង្កូតធ្លាក់ផ្លូវដោយខ្លួនឯង ក្នុងទិសដៅពីកើតទៅលិច ត្រង់ចំណុចផ្លូវកោងក៏រេចង្កូតទៅបុកដើមកាស្យា រួចក៏ក្រឡាប់ទៅបោកដើមកាស្យា១ដើមទៀតបណ្ដាលឲ្យស្លាប់មនុស្សម្នាក់និងរងរបួសស្រាលចំនួន០២នាក់ ស្ថិតនៅភូមិភ្នំគុណ លើផ្លូវជាតិលេខ ៥៩ នៅក្នុងភូមិភ្នំកុយ  ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយនគរបាលជំនាញចរាចរណ៍នៃស្នងការដ្ឋានខេត្តក៏ចុះពិនិត្យរួចក៏ទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនបញ្ជូនជនរងគ្រោះមកព្យាបាល។

 ប្រភពពីមន្ត្រីនគរបាលជំនាញមូលដ្ខានស្រុកសាលាក្រៅបានបន្តថា÷ អ្នកបើកបរឈ្មោះ CHEN ZHIKE ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន បើកបររថយន្តម៉ាកឡិចស៊ីស Rx300 ពណ៌ស ពាក់ផ្លាកលេខ កំពត 2C -2021 ខូចខាតរថយន្តកម្រិតធ្ងន់ និងអ្នកបើកបររងរបួសស្រាល ។

 សមត្ថកិច្ចជំនាញបានបន្តថា÷អ្នករួមដំណើរ០២នាក់ ១ ឈ្មោះ LU HANWEN ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិនម្នាក់ ស្លាប់  

 អ្នករួមដំណើរ ០២ ឈ្មោះ LI AlHONG ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន រងរបួសស្រាល ។

 បច្ចុប្បន្នជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ។

ករណីនេះបណ្ដាលមកពីកត្តាមនុស្សបើកបរលឿននៅចំណុចផ្លូវកោងបណ្ដាលឲ្យរេចង្កូតជ្រុលទៅបុកដើមកាស្យារួចបោកទៅដើមកាស្យាមួយដើមទៀត។ 

ប្រភពពីសមត្ថកិច្ចជំនាញបានបន្តទៀតថា÷ក្រោយពីសមត្តកិច្ចពិនិត្យរួច វត្ថុតាងបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិនរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។

រីឯសាកសពក៏បញ្ជូនយកទៅតម្កល់ទុកនៅវត្តព្រំ,ព្រំដែន៕

ដោយ៖ ស សារ៉េត


ចែករំលែក៖