ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី Elon Musk ចាកចេញពីរដ្ឋបាល Trump

សេតវិមានបានបញ្ជាក់ថា Elon Musk កំពុងចាកចេញពីរដ្ឋបាល Trump បន្ទាប់ពីបម្រើការជាទីប្រឹក្សាជាន់ខ្ពស់របស់ចៅហ្វាយសេតវិមាន។នៅព្រឹកថ្ងៃទី 29 ឧសភា សារព័ត៌មាន Reuters បានរាយការណ៍ថាមហាសេដ្ឋីអាមេរិក Elon Musk កំពុងចាកចេញពីរដ្ឋបាល Trump ... Read More »

យន្តហោះរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូងធ្លាក់ បុគ្គលិកទាំងអស់បាត់ខ្លួន

ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភាបានផ្សាយថា យន្តហោះល្បាតដែនសមុទ្រមួយគ្រឿងរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង ដែលមានផ្ទុកមនុស្សចំនួន៤នាក់ បានធ្លាក់នៅក្បែរមូលដ្ឋានយោធាមួយកន្លែង ក្នុងទីក្រុង Pohang ភាគខាងត្បូងប្រទេស។ ។ កងទ័ពជើងទឹកកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ឧបទ្ទវហេតុនោះបានកើតឡើងកាលពីម៉ោង១៖៤៣នាទីរសៀល ... Read More »

ក្នុងលក្ខខណ្ឌសន្តិភាពអ៊ុយក្រែន លោកពូទីន ថា NATO ត្រូវតែឈប់ពង្រីកខ្លួនមកក្បែររុស្ស៉ី

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ ២០២៥ បានផ្សាយថា លក្ខខណ្ឌរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន សម្រាប់ការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក៏រួមមាននូវការទាមទារ ឱ្យមេដឹកនាំលោកខាងលិច សន្យាជាលាយលក្ខណ៍អក្សរ ... Read More »

អុីស្រាអែលនិយាយថា ខ្លួនបានកម្ទេចយន្តហោះ Houthi ចុងក្រោយបង្អស់ក្នុងរដ្ឋធានីយេម៉ែន

អុីស្រាអែលបានបញ្ជូនយន្តហោះចម្បាំងទៅវាយប្រហារព្រលានយន្តហោះក្នុងរដ្ឋធានី Sanaa ដែលគ្រប់គ្រងដោយក្រុម Houthi របស់យេម៉ែន ដោយអះអាងថាខ្លួនបានបំផ្លាញយន្តហោះចុងក្រោយដែលនៅសេសសល់នៅទីនោះ។ រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល Israel Katz បាននិយាយកាលពីថ្ងៃទី 28 ឧសភាថា “យន្តហោះចម្បាំងរបស់កងទ័ពអាកាសទើបតែបានវាយប្រហារទៅលើគោលដៅ Houthi ជាបន្តបន្ទាប់នៅឯព្រលានយន្តហោះក្នុងទីក្រុង ... Read More »

រុស្ស៊ីប្រមូលទាហាន ៥០,០០០ នាក់ ដើម្បីបង្កើតតំបន់ការពារព្រំដែន ត្រៀមវាយលុក ខេត្តSumy

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រទេសរុស្ស៊ីបានប្រមូលផ្តុំកងទ័ពចំនួន 50,000 នាក់នៅជិតខេត្ត Sumy ដែលជាព្រំដែនរបស់ប្រទេសអ៊ុយក្រែន ខណៈដែលទីក្រុងម៉ូស្គូហាក់ដូចជាកំពុងរៀបចំធ្វើយុទ្ធនាការរដូវក្តៅនៅក្នុងសមរភូមិអ៊ុយក្រែន។សារព័ត៌មាន Kyiv Independent បានរាយការណ៍ថា កាលពីថ្ងៃទី 28 ... Read More »

អាមេរិកនឹងដកទិដ្ឋាការនិស្សិតចិនជាច្រើននាក់

រដ្ឋមន្ត្រីការបរទេសអាមេរិក Rubio បាននិយាយថា សហរដ្ឋអាមេរិកនឹងដកហូតទិដ្ឋាការរបស់និស្សិតចិនជាច្រើននាក់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន “បង្កក” ការកំណត់កាលវិភាគនៃការសម្ភាសន៍ទិដ្ឋាការសិស្ស។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី 28 ឧសភាថា “ក្រសួងការបរទេសនឹងសម្របសម្រួលជាមួយក្រសួងសន្តិសុខជាតិ ... Read More »

ក្រុមហ៊ុន SpaceX បាញ់បង្ហោះរ៉ុក្កែត Starship សម្រាប់ការសាកល្បងលើកទី 9 បរាជ័យបន្ទាប់ពីហោះឡើង 30 នាទី

នៅព្រឹកថ្ងៃទី 28 ឧសភា ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បានបាញ់បង្ហោះរ៉ុក្កែត Starship សម្រាប់ការសាកល្បងលើកទី 9 ប៉ុន្តែបាត់បង់ការគ្រប់គ្រង និងបរាជ័យបន្ទាប់ពីការហោះហើរជាង 30 ... Read More »

Chelsea បង្កើត​បប្រវត្តិសាស្ត្រថ្មីក្លាយ​ជា​ក្រុម​ដំបូង​គេ​ដែល​ឈ្នះ​គ្រប់​ពាន​នៅ​អឺរ៉ុប

ការ​ទទួល​ជ័យ​ជម្នះ Conference League របស់ CHELSEA បាន​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ដែលបានឈ្នះគ្រប់ពាន​រង្វាន់​អឺរ៉ុប​ដែល​មាន​នា​ពេល​បច្ចុប្បន្ន។ ដោយ​បានកសរលើកទឹកចិត្តខ្ពស់ពីកីឡាករ​ដ៏​អស្ចារ្យ Cole Palmer តោខៀវ​បាន​តាមមក​ពី​ក្រោយ​ដើម្បី​ផ្តួល Real Betis ក្នុង​លទ្ធផល 4-1 ក្នុង​ទីក្រុង ... Read More »

អ្នកមានបំផុតលើពិភពលោកកំពុងជ្រើសរើសប្រទេសសិង្ហបុរី ដើម្បីចាប់ផ្តើមមូលនិធិសប្បុរសធម៌របស់ពួកគេ

បុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោកជាច្រើននាក់ រួមទាំងមហាសេដ្ឋីមូលនិធិការពារហានិភ័យអាមេរិក Ray Dalio និងមហាសេដ្ឋីបច្ចេកវិទ្យា Bill Gates បានជ្រើសរើសសិង្ហបុរីដើម្បីបង្កើតមូលនិធិដើម្បីគាំទ្រគំនិតផ្តួចផ្តើមសប្បុរសធម៌ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។ និន្នាការនេះកើតឡើងស្របនឹងការប្រែខ្លួនរបស់សិង្ហបុរីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងសប្បុរសធម៌នៅអាស៊ី ដែលជំរុញដោយឧស្សាហកម្មគ្រប់គ្រងទ្រព្យសម្បត្តិដែលកំពុងរីកចម្រើន និងការលើកទឹកចិត្តផ្នែកពន្ធដារ។ ស្នងការនៃអង្គការសប្បុរសធម៌បានជូនដំណឹងដល់កាសែត The Straits ... Read More »

វៀតណាមត្រូវការកម្មករ៤ពាន់នាក់សម្រាប់រោងចក្រនុយក្លេអ៊ែរចំនួន២

អន្តរជាតិ៖ រោងចក្រនុយក្លេអ៊ែរចំនួនពីររបស់វៀតណាម ដែលទាំងពីរគ្រោងនឹងសាងសង់នៅខេត្ត Ninh Thuan ភាគកណ្តាលនៅឆ្នាំ 2030អាចត្រូវការនិយោជិតជិត 4,000នាក់ដើម្បីដំណើរការ។ ក្នុងចំណោមនោះមាន 670 នាក់នឹងទទួលបានការបណ្តុះបណ្តាលឯកទេសនៅបរទេស។ ជាងពាក់កណ្តាលនៃមនុស្ស 4,000 នាក់នឹងក្លាយជាវិស្វករ ឬមានបរិញ្ញាបត្រ ... Read More »

រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី និង អាមេរិកជួបសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីបញ្ហាដូចជាំការចរចាជុំថ្មីរវាងរុស្ស៊ីនិងអ៊ុយក្រែនជាដើម

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៨ ... Read More »

រដ្ឋាភិបាល អាមេរិករករឿងសាកលវិទ្យាល័យ Harvard និងនិស្សិតបរទេសម្តងទៀត

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តាមប្រព័ន្ធសារព័ត៌មានជាច្រើនរបស់សហរដ្ឋអាមេរិកបានផ្សាយ ដំណឹង ... Read More »

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនឆ្លើយតបនឹងករណីដែលបុគ្គល Lai Qignde ប្រៀបប្រដូចការបង្រួបបង្រួមរវាងត្រើយទាំងសងខាងថា“ក្រុមហ៊ុនធំទិញយកក្រុមហ៊ុនតូច”

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេល ផ្តល់បទសម្ភាសន៍នាពេលថ្មីៗកន្លងទៅនេះ ... Read More »

ក្រុមហ៊ុនរថយន្ត Volvo របស់ចិននឹងកាត់បន្ថយការងារចំនួន3ពាន់កន្លែងខណៈសង្រ្គាមតម្លៃអង្រួនទីផ្សាររថយន្ត

ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត Volvo Cars និយាយថា ខ្លួននឹងកាត់បន្ថយការងារប្រហែល 3,000កន្លែង ដែលជាផ្នែកនៃវិធានការកាត់បន្ថយការចំណាយរបស់ខ្លួន។  ក្រុមហ៊ុននិយាយថាការបញ្ឈប់ការងារនឹងប៉ះពាល់ដល់មុខតំណែងដែលមានមូលដ្ឋាននៅក្នុងការិយាល័យនៅក្នុងប្រទេសស៊ុយអែតដែលតំណាងឱ្យប្រហែល 15% នៃកម្លាំងពលកម្មក្នុងការិយាល័យ។ កាលពីខែមុន ក្រុមហ៊ុន Volvo Cars ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ... Read More »

អ្នកចង់បរិភោគសាច់គោនៅអង់គ្លេសត្រូវចំណាយប្រាក់ច្រើនជាងមុនបន្តិចហើយ

តម្លៃសាច់គោ និងផលិតផលស្រស់ដែលឡើងថ្លៃបានជំរុញឱ្យអតិផរណាស្បៀងអាហាររបស់ចក្រភពអង់គ្លេសឡើងដល់កម្រិតខ្ពស់ប្រចាំឆ្នាំ នេះបើយោងតាមទិន្នន័យឧស្សាហកម្ម ជាមួយនឹងថៅកែហាងសាច់អាំងមួយបានប្រាប់ BBC ថាតម្លៃសាច់បានកើនឡើងមួយភាគប្រាំ។ តម្លៃអាហារបានកើនឡើង 2.8% ក្នុងឆ្នាំដល់ខែឧសភា ដែលជាអត្រាប្រចាំឆ្នាំខ្ពស់បំផុតចាប់តាំងពីខែឧសភា ឆ្នាំ 2024 នៅពេលដែលអតិផរណាម្ហូបអាហារមាន 3.2% នេះបើយោងតាមសម្ព័ន្ធលក់រាយរបស់ចក្រភពអង់គ្លេស ... Read More »

អាមេរិក ក៏ចេះខ្លាចសង្គ្រាមលោកលើកទី ៣ដែរ ក្រោយការបំភ័យពីរុស្ស៊ី

សារព័ត៌មាន Reuters បានផ្សាយថា នៅថ្ងៃពុធ ទី២៨ ខែឧសភា បេសកជនរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក Kieth Kellogg បានស្តីបន្ទោសមន្រ្តីជាន់ខ្ពស់រុស្ស៉ីមួយរូប សម្រាប់ការដុតបញ្ឆេះភាពភ័យខ្លាចអំពីសង្រ្គាមលើកលើកទី៣ ... Read More »

ជុំវិញសង្រ្គាមហ្កាហ្សា អាល្លឺម៉ង់ព្រមានចាត់វិធានការលើអុីស្រាអែល

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ ២០២៥ បានផ្សាយថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានគំរាមថាអាល្លឺម៉ង់នឹងចាត់វិធានការប្រឆាំងអ៉ីស្រាអែល ហើយនិយាយទៀតថា ... Read More »

ជប៉ុន​ស្នើ​ទិញ​ផលិតផល​បន្ទះ​ឈីប​ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លាររបស់​អាអាមេរិកដើម្បីការ​ចរចា​រពន្ធបដិការ

កាសែត Asahi បានរាយការណ៍ដោយដកស្រង់ប្រភពមិនស្គាល់អត្តសញ្ញាណមួយថា ប្រទេសជប៉ុនបានស្នើសុំទិញផលិតផលសូមីខុនឌាក់ទ័រ (semiconductor) របស់សហរដ្ឋអាមេរិក ដែលមានតម្លៃរាប់ពាន់លានដុល្លារ ក្នុងអំឡុងពេលការចរចារពន្ធដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិក។  សូមីខុនឌាក់ទ័រ (semiconductor) គឺជាវត្ថុដែលមានសមត្ថភាពចម្លងអគ្គិសនីបានកំរិតមធ្យម ប្រៀបធៀបរវាងឧបករណ៍ចម្លងល្អ (ដូចជា ដែក) និងឧបករណ៍មិនចម្លង ... Read More »

លោក Li Qiang នាយករដ្ឋមន្ត្រីចិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន-ក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រ

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រសៀលថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៥ តាមម៉ោងក្នុងតំបន់ ... Read More »

មហិច្ឆតារបស់លោក គីម ជុងអ៊ុន ក្នុងការកសាងកងទ័ពជើងទឹក

មេដឹកនាំ គីម ជុងអ៊ុន ចង់ផ្តោតលើការប្រែក្លាយកងទ័ពជើងទឹកកូរ៉េខាងជើង ទៅជាកម្លាំងប្រយុទ្ធនៅសមុទ្រ ដើម្បីបង្កើនកម្លាំង និងការរារាំងប្រឆាំងនឹងគូប្រជែងរបស់ខ្លួន។មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីដាក់នាវាពិឃាតពហុគោលបំណង Choe Hyon ជាមួយនឹងការផ្លាស់ទីលំនៅ 5,000 តោននៅឯកន្លែងផលិតកប៉ាល់ក្នុងទីក្រុងកំពង់ផែ ... Read More »

Messi និង Luis Suarezចាប់ដៃគ្នាបង្កើតក្លឹបបាល់ទាត់នៅអ៊ុយរូហ្គាយ

ចាប់ពីថ្ងៃដ៏រុងរឿងរបស់ពួកគេនៅ Barcelona ដល់ការជួបជុំគ្នានៅក្លឹប Inter Miamiកីឡាករ Lionel Messi និង Luis Suarez ឥឡូវនេះបាននាំយកភាពជាដៃគូយូរអង្វែងរបស់ពួកគេទៅបើកជំពូកថ្មីមួយទៀតដោយក្លាយទៅជាសហស្ថាបនិកក្រុម Deportivo LSM ដែលជាក្លឹបមួយសម្រាប់ប្រកួតប្រជែងក្នុងវិស័យបាល់ទាត់អាជីពអ៊ុយរូហ្គាយ។ អតីតក្លឹប ... Read More »

ថៃបង្កើនការផលិតថ្នាំប្រឆាំងមេរោគដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ-១៩

អ្នកជំនាញថៃធានាឡើងវិញថា COVID-19 បានក្លាយជាជំងឺតាមរដូវ និងមិនសូវធ្ងន់ធ្ងរ ដោយមានមនុស្សស្លាប់តិចជាងមុន។ យោងតាមកាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៧ ខែឧសភា អង្គការឱសថរដ្ឋាភិបាលថៃ (GPO) កំពុងពន្លឿនការផលិតថ្នាំប្រឆាំងមេរោគ favipiravir និង molnupiravir ដើម្បីទប់ទល់នឹងការកើនឡើងនៃការឆ្លងមេរោគ ... Read More »

Yamal បន្តកុងត្រាជាមួយ Barcelona រហូតដល់ឆ្នាំ 2031

កីឡាករវ័យក្មេងកំពុងយ៉ាងល្អLamine Yamal បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរបស់ Barcelona រយៈពេលប្រាំមួយឆ្នាំបន្ទាប់ពីបានជួយក្លឹបឈ្នះពានរង្វាន់៣ក្នុងស្រុក។ កិច្ចព្រមព្រៀងដែលមានស្រាប់របស់ខ្សែបម្រើស្លាបអេស្ប៉ាញវ័យ 17 ឆ្នាំរូបនេះ នឹងត្រូវផុតកំណត់នៅចុងរដូវកាល 2025-26 ប៉ុន្តែកិច្ចសន្យាថ្មីរបស់គាត់រក្សាគាត់ជាមួយ Barca រហូតដល់ឆ្នាំ 2031។ Yamal ... Read More »

ផ្ទុះរោងចក្រគីមីនៅចិន ស្លាប់ និងរបួស ជិត 30 នាក់

ការផ្ទុះនៅរោងចក្រគីមីមួយក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិន បានបណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់ របួស ១៩នាក់ និងបាត់ខ្លួន ៦នាក់។ការផ្ទុះនេះបានកើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី 27 ឧសភា នៅរោងចក្ររបស់ក្រុមហ៊ុន Youdao Chemical ... Read More »

រដ្ឋអាជ្ញាប្រេស៊ីលប្តឹងក្រុមហ៊ុនរថយន្ត BYD ពីបទរំលោភសិទ្ធិការងារ

រដ្ឋអាជ្ញាការងាររបស់ប្រទេសប្រេស៊ីលបានដាក់ពាក្យប្តឹងរដ្ឋប្បវេណីជាសាធារណៈប្រឆាំងនឹងក្រុមហ៊ុនផលិតរថយន្តចិន BYD សម្រាប់ការចោទប្រកាន់ពីការជួញដូរមនុស្ស និង “លក្ខខណ្ឌដូចទាសភាព” សម្រាប់កម្មករ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរដ្ឋអាជ្ញាការងារដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ព្រះរាជអាជ្ញាកំពុងស្វែងរក 257 លានរ៉ៃ (45 លានដុល្លារ) នៅក្នុងការខូចខាតខាងសីលធម៌ពី BYD ... Read More »

មេដឹកនាំ​អាស៊ាន​យល់​ស្រប​កិច្ចព្រមព្រៀង​ពន្ធ​ជាមួយ​អាមេរិក​មិន​គួរ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមាជិកដូចគ្នា​នោះ​ទេ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានមានប្រសាសន៍ថា មេដឹកនាំអាស៊ីអាគ្នេយ៍ឈានដល់ការយោគយល់គ្នាកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងទ្វេភាគីណាមួយដែលពួកគេធ្វើឡើងជាមួយសហរដ្ឋអាមេរិកលើពន្ធពាណិជ្ជកម្មនឹងមិនធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសសមាជិកឡើយ។ លោក Anwar ដែលជាប្រធានបច្ចុប្បន្ននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក៏បានបញ្ចាក់បន្ថែមថាមានការឯកភាពគ្នាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុង Kuala Lumpur ថាកិច្ចព្រមព្រៀងណាមួយដែលបានចរចាជាមួយទីក្រុងវ៉ាស៊ីនតោននឹងធានាការពារផលប្រយោជន៍នៃតំបន់ទាំងមូល។ កិច្ចប្រជុំអាស៊ានបានធ្វើឡើងក្នុងពេលដែលមានការប្រែប្រួលទីផ្សារពិភពលោក និងកំណើនសេដ្ឋកិច្ចយឺត ... Read More »

Mbappe ឈ្នះស្បែកជើងមាសអឺរ៉ុបជាលើកដំបូង

Kylian Mbappe បានឈ្នះស្បែកជើងមាសអឺរ៉ុបជាលើកដំបូង បន្ទាប់ពីស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងការប្រកួតឈ្នះReal Sociedad 2-0 កាលពីថ្ងៃសៅរ៍។  កីឡាករអន្តរជាតិបារាំងរូបនេះបានស៊ុតបញ្ចូលទីបាន 31 គ្រាប់ក្នុងលីគក្នុងរដូវកាលដំបូងរបស់គាត់នៅក្នុងប្រទេសអេស្ប៉ាញ ដែលមានន័យថាគាត់ក៏បានឈ្នះពានរង្វាន់អ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ La Liga ផងដែរ។ Mbappe ... Read More »

ការ​នាំ​ចូល​ទំនិញពីចិន​មកថៃឡើង​ដល់​កម្រិត​ខ្ពស់់ក្នុងពេលផ្អាកការបន្ថែមពន្ធ​រយៈពេល ៩០ ថ្ងៃរបស់អាមេរិក

យោងតាមការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម (TPSO) ប្រទេសថៃបានកត់ត្រាឱនភាពពាណិជ្ជកម្មចំនួន 19.23 ពាន់លានដុល្លារជាមួយប្រទេសចិនចាប់ពីខែមករាដល់ខែមេសា ឆ្នាំ 2025 ការនាំចូលពីប្រទេសចិនមានចំនួនសរុប 31.56 ពាន់លានដុល្លារ ខណៈដែលការនាំចេញមានចំនួន 12.33 ពាន់លានដុល្លារ។ នៅក្នុងខែមេសា ... Read More »

អុីរ៉ង់ស៊ាំនឹងទណ្ឌកម្មទៅហើយ មិនស្លាប់ទេ ទោះគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកក្តី

សារព័ត៌មាន Reuters បានផ្សាយថាប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃចន្ទ ទី២៦ ខែឧសភា បាននិយាយថា អ៉ីរ៉ង់នឹងនៅតែអាចបន្តរស់រានមានជីវិត បើទោះបីជាកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ មិនអាចសម្រេចបានកិច្ចព្រមព្រៀងណាមួយក៏ដោយ។ ការកត់សម្គាល់បែបនេះរបស់លោក ... Read More »

ប្រទេសថៃកត់ត្រាករណីវិជ្ជមាន COVID-19 ច្រើនជាង ៥៣,០០០ ករណីក្នុងមួយសប្តាហ៍

ខេត្តក្រុងទាំងប្រាំដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេគឺបាងកក (៩.៥៣៩ករណី) ឈុនបុរី សាមុតប្រាកាន ណុនថាបុរី និងរ៉ាយ៉ុង។ ថៃណែនាំឲ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់។ កាលពីថ្ងៃទី 26 ខែឧសភា កាសែត The Nation និង Bangkok ... Read More »