ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

វឌ្ឍនភាពនៃជេីងយន្តហោះអន្តរជាតិ បានរីកចម្រេីនគួរជាទីមោទនៈ

ភ្នំពេញ ៖ វឌ្ឍនភាពនៃជេីងយន្តហោះអន្តរជាតិ បានរីកចម្រេីនគួរជាទីមោទន : ក្នុងនោះយោងតាមព័ត៌មានដែលទទួលបាន ៖ ១/ ជេីងហោះហេីរតួគីអ៊ែរឡាញ នឹងចាប់ដំណេីរការត្រង់មកកម្ពុជានៅចុងឆ្នាំ២០២៥ និង ២/ ជេីងហោះហេីរ អ៊ែរមឺរ៉េតអ៊ែរឡាញ ក៏បានពង្រីកចំនួនហោះហេីរ ... Read More »

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Busadee Santipitak នាយិកាប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS)

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នាព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ... Read More »

នាយករដ្ឋមន្ត្រី ៖ ពេលនេះ កំណើនការទិញអចលនទ្រព្យ ទិញផ្ទះបានកើនឡើងវិញ ដោយភាពច្បាស់លាស់ !

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ... Read More »

សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យ០៥នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធករណីធាក់ប្លន់ ១៣ករណី ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ កម្លាំងនគរបាលបានបញ្ជូនខ្លួនជនសង្ស័យ០៥នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹលថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៥ ក្រោយធ្វើសកម្មភាពប្រើប្រាស់ហិង្សា ធាក់ប្លន់យកម៉ូតូបានសម្រេច ចំនួន១៣ករណីក្នុងភូមិសាស្រ្ត ។ សូមបញ្ជាក់ថា នៅវេលាម៉ោង ០២រសៀលថ្ងៃទី ០៣ ... Read More »

Update ៖ លោកអភិសន្តិបណ្ឌិត ស សុខា ស្នើ ឱ្យ បុរសៗ ផ្ដល់តម្លៃដល់ស្ត្រី ក្រោយ ផ្ទុះករណី MC ប្រដាល់គុនខ្មែរ ប្រើសម្ដីលេបខាយនារី ម៉ូឌែល លើកស្លាកទឹកប្រដាល់

ភ្នំពេញ ៖ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ទិវាអន្តរជាតិនារី ៨មីនា នឹងចូលមកដល់ប៉ុន្តែ នៅលើបណ្ដាញសង្គម ឯណេះវិញក៏ផ្ទុះចេញករណី MC ប្រដាល់ប្រើភាសាលេបខាយចំពោះ នារីម៉ូដែលម្នាក់ជាសាធារណៈរហូតផ្ទុះ មតិ រិះគន់ ពី សាធារណជន ។ ក្នុងនាមជាបុរស ជាបងប្រុស ជាស្វាមី និង ជា ឪពុកមួយរូបដែល មានកូនស្រី ដល់ទៅ២នាក់ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារ អំពាវនាវទៅកាន់បុរសៗ ជាជនរួមជាតិទាំងអស់ យ៉ាងដូច្នេះជនរួមជាតិជាទីគោរពស្រលាញ់! ប៉ុន្មានថ្ងៃនេះ ខ្ញុំសង្កេតឃើញមានបងប្អូនជាច្រើននាក់ បានចេញមុខការពារសេចក្ដីថ្លៃថ្នូរសង្គមនិងកិត្តិយសប្អូនស្រីមួយរូប ដែលត្រូវបានពិធីករប្រដាល់ម្នាក់ និយាយលែបខាយពាក្យសម្ដីជាសាធារណៈ លើវេទិកាប្រដាល់។ ទង្វើនិងប្រធានបទនេះ បានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់ប្អូនស្រីរូបនោះ និងស្រ្តីផ្សេងទៀត។ ច្បាប់ធម្មជាតិ បានបង្កើតឱ្យសង្គមមនុស្សមានភេទស្រី និងប្រុសជាធម្មតា ទោះអ្នកខ្លះមានអត្តចរិតធម្មជាតិផ្ទុយពីភេទជាក់ស្ដែងក៏ដោយ។ ម្នាក់ៗ មានសិទ្ធិ មានសេរីភាព និងសេចក្ដីថ្លៃថ្នូរស្មើៗគ្នាក្នុងសង្គម។ សម្រាប់កម្ពុជា យើងមានច្បាប់ និងបវេណីដូនតាដ៏ល្អ ដើម្បីការពារសេចក្ដីថ្លៃថ្នូរមនុស្សម្នាក់ៗ។ដូច្នេះទង្វើទាំងឡាយណាដែលជ្រុលហួសព្រំដែននៃសិទ្ធិ បំពានលើប្រពៃណី និងសីលធម៌សង្គម ប្រាកដណាស់នឹងទទួលបានមកវិញនូវការប្រតិកម្មតប។ ទាញចេញពីករណីប្អូនស្រី និងទោះដោយចេតនាអ្វីពីសំណាក់ប្អូនប្រុសពិធីករប្រដាល់ ខ្ញុំសូមយកឱកាសនេះ អំពាវនាវបុរសទាំងឡាយ ថា «វត្តមានស្រ្តីក្នុងការងារគ្រប់វិស័យ គ្រប់កន្លែង និងគ្រប់ពេល ក៏ជាវត្តមានម្ដាយយើង ភរិយាយើងកូនស្រីយើង ឬប្អូនស្រី ក្មួយស្រីយើង ដូច្នេះដែរ។ មិនថាបុរស ឬស្រ្តី ការខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួននោះ គឺដើម្បីជីវភាពខ្លួនឯង និងក្រុមគ្រួសារនៅឯផ្ទះ ហើយសុទ្ធតែបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍនិងភាពរីកចម្រើនរបស់សង្គមជាតិ»។ ខ្មែរយើងថ្លៃថ្នូរណាស់ ខ្មែរយើងជាពូជអំបូរដែលគោរព និងផ្ដល់តម្លៃដល់ស្រ្តីរាប់រយពាន់ឆ្នាំមកហើយ! មេភូមិ មេស្រុក មេខេត្ត មេបា មេកើយ គឺមេដែលសំដៅដល់មាតា គឺមេសំដៅដល់ស្រ្តីដែលបង្កើតបានកូនជំនាន់ក្រោយតៗគ្នារបស់មនុស្ស។ ដូច្នេះ ខ្ញុំសង្ឃឹមថា «ពួកយើងជាបុរស នឹងបន្តរក្សាភាពថ្លៃថ្នូរក្នុងគ្រប់ទំនាក់ទំនងការងារ គ្រប់ទំនាក់ទំនងសង្គមជាធម្មតាជាមួយស្រ្តី ហើយខិតខំបង្កលក្ខណៈឱ្យស្រ្តីទទួលបានអារម្មណ៍កក់ក្ដៅប្រកបដោយកិត្តិយសនៅគ្រប់កាលៈទេសៈទាំងអស់នៃការបំពេញការងារ និងគ្រប់វត្តមានក្នុងទំនាក់ទំនងសង្គម ជាមួយបុរស»៕ ដោយ ៖ សិលា Read More »

សមត្ថកិច្ចនគរបាលឃាត់ខ្លួនក្មេងទំនើង២នាក់ដើម្បីធ្វើកិច្ចសន្យាអប់រំ បន្ទាប់ពីបានជិះម៉ូតូបង្ហោះតាមផ្លូវក្រាលកៅស៊ូស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ បានឃាត់ខ្លួនក្មេងទំនើង២នាក់ដើម្បីធ្វើកិច្ចសន្យាអប់រំ បន្ទាប់ពីបានជិះម៉ូតូបង្ហោះតាមផ្លូវក្រាលកៅស៊ូស្រុកស្វាយជ្រំ។ យោងតាមលោក សោមសុភណ្ឌ័អធិការនគរបាលស្រុកស្វាយជ្រំបានអោយដឹងថា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១០និង៣៥នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ បានទទួលព័ត៌ពីប្រជាពលរដ្ឋ ថាមានក្មេងទំនើងចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូបង្ហោះតាមផ្លូវក្រាលកៅស៊ូស្ថិតភូមិអូសំដី ... Read More »

ទុកម៉ូតូខាងក្រោមឡេីងទៅហូបបាយចុះមកវិញចោរលួចបាត់

ភ្នំពេញ៖​ បុរសម្នាក់ខណៈចេញពីធ្វេីការរោងចក្របានចតម៉ូតូខាងក្រោមដោយចាក់សោរត្រឹ​មត្រូវរួចឡេីងទៅបន្ទប់ជួលជាន់ទី២​ហូបបាយចំមកវិញស្រាប់តែត្រូវចោរលួចយកទៅបាត់ទេីបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៤​ ខែមីនា​ ឆ្នាំ២០២៥​ នៅបុរីសែនមនោរម្យ​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។  ជនរងគ្រោះឈ្មោះស៊ុន​ កុសល់​ ភេទប្រុសអាយុ២៣ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅបន្ទប់ជួលបុរីសែនមនោរម្យ​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។ មានស្រុកកំណេីតនៅ​ ... Read More »

ដំណើរអញ្ជើញ មកទស្សនាប្រាសាទតាមន្តសួរសុខទុក្ខដល់កងកម្លាំងឈរជើងទិសប្រាសាទតាមន្ត

ខេត្ត​ឧត្តរមានជ័យ៖ នៅព្រឹក​ថ្ងៃទី៤ខែមីនា ឆ្នាំ២០២៥ លោក ឡាំ  ជា រដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការងារព្រុំដែនបានអញ្ជើញមកទ្សនាប្រាសាទតាមន្ត និងសួរសុខទុក្ខដល់កងកម្លាំងដែលឈរជើងទិសប្រាសាទតាមន្ត​ និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ពីសំណាក់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ... Read More »

ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ, ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួលនិងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ... Read More »

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖​ កត្តាចម្បង៣ធំៗ​ដែលបង្កករណី​គ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានី មានការកើនឡើង នៅឆ្នាំ២០២៥នេះ!

ភ្នំពេញ​៖​ នៅត្រីមាសដំបូងក្នុងឆ្នាំ២០២៥នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ហាក់មានការកើនឡើង ដែល​បាន​បង្កឱ្យមានការខូចខាតយានយន្ត , បង្កឱ្យមានមនុស្សរងរបួស និងបាត់បង់​អាយុ​ជីវិត​ជាបន្តបន្ទាប់ ខណៈ​សមត្ថកិច្ចនៅតែបន្តបង្កើនការរឹត​បន្តឹងកាន់តែខ្លាំង​ដដែល​លើការ​អនុវត្ត​ច្បាប់​ចរាចរណ៍ជើងគោកទាំងយប់ទាំងថ្ងៃ។​ នេះបើ​យោង​តាម​ការបញ្ជាក់​ពី​លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី​ភ្នំពេញ ។  ... Read More »

ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែមីនា​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៣ ខែមីនា​ ... Read More »

កម្មករសំណង់ម្នាក់ជិះម៉ូតូបុករថយន្តហុីយ៉ាន់ដាយ​ ដួលបោកក្បាលស្លាប់នៅនឹងកន្លែង

​     ភ្នំពេញ ៖​ បុរសជាកម្មករសំណង់ម្នាក់​ បានជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកនិងរថយន្ដប្រភេទធំហុីយ៉ាន់ដាយមួយគ្រឿងត្រង់ផ្លូវបំបែកជាបួនពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយបង្កឡើងកាលពីវេលាម៉ោង៦ និង១០នាទីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ លើមហាវិថីឌីប៉ុក កែងផ្លូវ៣០ម៉ែត្រក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ... Read More »

រឿង រស្មីពន្លឺក្រោមដំបូលមេឃនៃភពងងឹត (តចប់)

 * បទពិសោធន៍របស់ អ៊ុន វណ្ណា    កាលនោះ ខ្ញុំទើបតែអាយុ ១១ ឆ្នាំ នៅក្នុងថ្ងៃដែលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ។ កងទ័ពខ្មែរក្រហមបានបណ្ដេញខ្ញុំ  និងក្រុមគ្រួសារចេញពីទីក្រុងភ្នំពេញ ហើយយើងបានធ្វើដំណើរទៅដល់ព្រែកព្នៅ។ នៅពេលនោះខ្មែរក្រហមបានដុតផ្ទះគ្រប់ខ្នងឆេះរៀបដល់ដីហុយផ្សែងអ័ព្ទពាសពេញផ្ទៃមេឃ។ បន្ទាប់មកកងទ័ពខ្មែរក្រហមបណ្ដេញគ្រួសាររបស់ខ្ញុំឲ្យចូលទៅព្រៃជ្រៅ ... Read More »

ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន, ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ សម្រាប់ធ្វើការសម្រេចចិត្ត និងការរៀបចំគោលនយោបាយត្រឹមត្រូវ​

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ “យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព” នាព្រឹកថ្ងៃទី ៤ ខែ មីនា ... Read More »

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​៖​ ច្បាប់ធម្មជាតិ បានបង្កើតឱ្យសង្គមមនុស្ស មានភេទស្រី និងប្រុសជាធម្មតា ទោះអ្នកខ្លះមានអត្តចរិតធម្មជាតិផ្ទុយពីភេទជាក់ស្ដែងក៏ដោយប៉ុន្តែម្នាក់ៗ មានសិទ្ធិ មានសេរីភាព និងសេចក្ដីថ្លៃថ្នូរស្មើៗគ្នាក្នុងសង្គម

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី​ ស​ សុខា​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅព្រឹកថ្ងៃ​អង្គារ​ទី​០៤​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានថ្លែង​ថា​ ជនរួមជាតិជាទីគោរពស្រលាញ់! ប៉ុន្មានថ្ងៃនេះ ខ្ញុំសង្កេតឃើញមានបងប្អូនជាច្រើននាក់ បានចេញមុខការពារសេចក្ដីថ្លៃថ្នូរសង្គម និងកិត្តិយសប្អូនស្រីមួយរូប ដែលត្រូវបានពិធីករប្រដាល់ម្នាក់ ... Read More »

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើឱ្យលោកអនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការ Vital Strategies សហការ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ជាពិសេសប្រព័ន្ធសុខាភិបាលឌីជីថល

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ... Read More »

អភិបាលខេត្តបន្ទាយមាមជ័យដឹកនាំកម្លាំងជួយសាងសង់ផ្ទះជូនពលដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៤២ខ្នង

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយក្រកុមការងារខេត្ត លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ ចុះដឹកនាំក្រុមការងារចុះពិនិត្យមើលផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ របេីកដំបូល ចំនួន៤២ខ្នងក្នុងស្រុកអូរជ្រៅ ខែមីនា ឆ្នាំ២០២៥។ ... Read More »

អាកាសចរស៊ីវិលកម្ពុជា​ ប្រកាសច្រានចោលព័ត៌មានមិនពិតលើបណ្ដាញសង្គមបង្ហោះលក់វ៉ាលិសតម្លៃថោកៗ

ភ្នំពេញ​៖​ លោក ស៊ីន ចាន់សេរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះថា​ ម្ដងនេះក្រុមអនាមិក​បានយករូប​វ៉ាលិសនៅ​អាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ មកកាត់ត ហើយបង្ហោះលក់ ប៉ុន្តែ Tag នេះមិនស្ថិត​នៅ​កម្ពុជា​នោះ​ទេ។ ... Read More »

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានីរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញជួបជុំអាហារសាមគ្គីក្រុម កីឡាករបាល់ទាត់វ័យចាស់២០២២ ជាមួយព្រឹទ្ធាចារ្យកីឡា

ភ្នំពេញ÷“គ្មានកិត្តិយសអ្វីធំជាង កិត្តិយសក្នុងការបម្រើប្រទេសជាតិ និងប្រជាជនរបស់យើងនោះទេ។” ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងបែបនេះ ក្នុងពិធីជួបជុំអាហារសាមគ្គីក្រុមកីឡាករបាល់ទាត់វ័យចាស់២០២២ ជាមួយព្រឹទ្ធាចារ្យកីឡា។​ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ... Read More »

ចៅក្រមស៊ើបសួរខេត្តបាត់ដំបង​ សម្រេចឃុំខ្លួនក្រុមក្មេងទំនើងចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ខេត្ត​បាត់ដំបង​៖​ អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៤​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា​៖​ សាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ៣០៨ ចុះថ្ងៃទី០២ ខែមីនា ... Read More »

ករណីបុរសជនជាតិចិនម្នាក់ ព្យាយាមលោតចេញពីរថយន្តម៉ាក Prius ពណ៌ក្រហម នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣​ គឺជាករណីចាប់ជំរិតទារប្រាក់(មានវីដេអូ)

ខេត្ត​កណ្តាល​៖​ យោងតាម​សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៤​ ខែមីនា​ ឆ្នាំ​២០២៥​ សូមឆ្លើយតបជូនសាធារណជន និងបណ្តាញសារព័ត៌មានទៅនឹងផេកហ្វេសប៊ុកឈ្មោះ Video Funny ដែលបានបង្ហោះវីដេអូ ករណីបុរសជនជាតិចិនម្នាក់ បានព្យាយាមលោ.តចេញពីរថយន្តម៉ាក Prius ... Read More »

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ៖ «ការសន្សំធំជាងគេ គឺការសន្សំ និងថែរក្សាធនធានមនុស្ស»

ភ្នំពេញ ៖ បន្ទាប់ពិធីបើកសន្និបាតសុខាភិបាល លើកទី៤៤ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញថ្លែងនូវសារគន្លឹះដល់អង្គសន្និបាត ដើម្បីផ្តល់ជាអនុសាសន៍គន្លឹះ និងទិសដៅ ព្រមទាំងបានគូសរំលេចនូវ ... Read More »

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ៖ មន្ត្រីសុខាភិបាល កែលម្អប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែល្អប្រសើរ ប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព និងសមធម៌

ភ្នំពេញ ៖ សកម្មភាពថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល បានចូលរួមយ៉ាងសកម្ម និងផុសផុល តាមក្រុមនីមួយៗ ក្នុងការពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម និងអាទិភាព ដើម្បីពិភាក្សារួមគ្នា និងផ្តល់ជាធាតុចូល កែលម្អប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែល្អប្រសើរ ប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំកែសម្រួលសមាសភាពគណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ រាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិកាបោះឆ្នោត បានរៀបចំកិច្ចប្រជុំគណៈកម្មាធិកាបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ បន្ទាប់ពីក្រុម ប្រឹក្សារាជធានីភ្នំពេញ បានទទួលពាក្យលាលែងរបស់ លោក សំ សេដ្ឋា ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រដ្ឋកំពុងដោះស្រាយបញ្ហាក្នុងវិស័យអាកាសចរណ៍ ដើម្បីនាំភ្ញៀវទេសចរមកកម្ពុជាឱ្យបានច្រើន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អះអាងថា ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូរបង្កភាពងាយស្រួលដល់វិស័យអាកាសចរ តាមរយៈការកាត់បន្ថយពន្ធបន្ថែមទៀត ដើម្បីឱ្យមានជើងហោះហើរកាន់តែច្រើន ... Read More »

កម្លាំងនគរបាលខេត្តបន្ទាយមានជ័យឃាត់អ្នកបើកបរចំនួន៤៩នាក់រថយន្តធុនធំចំនួន៤៩គ្រឿង យកមកទៅធ្វើតេស្តរកសារធាតុញៀន

ខេត្តបន្ទាយមានជ័យ៖ តៃកុងរថយន្តធុនធំចំនួន៤៩នាក់និងរថយន្តចំនួន៤៩គ្រឿង យកមកទៅធ្វើតេស្តរកសារធាតុញៀន ហើយការឃាត់នោះនៅតាមដងផ្លូវជាតិលេខ៥ ស្ថិតនៅភូមិព្រែកល្ពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបុរីនាថ្ងៃទី៤មីនា ឆ្នាំ២០២៥ នេះ។ ការឃាត់ត្រួតពិនិត្យនេះអនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ... Read More »

លោកស្រី ពេជ ចន្ទមុន្នី ៖ ស្ត្រីជាស្នូលនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព

ភ្នំពេញ ៖ លោកស្រី ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងសារ វីដេអូ អបអរ ខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ បានលើកឡើងថា ៖ ... Read More »

បុរសម្នាក់បើករថយន្តគេចគោលដៅសមត្ថកិច្ចនៅចំណុចមុខសាលាវ៉ាន់ដាបើករត់គេចរហូតដល់ស្តុបបូកគោទើបឃាត់បាន

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តជាលក្ខណៈគ្រួសារដោយសារតែមានជាតិស្រវឹង បានព្យាយាមបើករត់គេចពីគោលដៅត្រួតពិនិត្យជាតិស្រវឹង របស់កម្លាំងនគរបាល ខណ្ឌបឹងកេងកង ទោះជាកម្លាំងឃាត់ដើម្បីឱ្យអ្នកបើកបរសហការពិនិត្យជាតិអាល់កុលបែរជាបើករត់គេចរហូតដល់ស្តុបបូកគោ ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ទើបកម្លាំងតាមឃាត់បាន នាំយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលម៉ោង១១និង២០នាទីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ... Read More »

កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យលួចម៉ូតូម្នាក់ទៅសាលាដំបូង

 ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕   សមត្ថកិច្ចបញ្ជាក់ថាៈនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឡាង ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ បើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តភាព»

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានថ្លែងថា ៖ សន្និសីទឆ្នាំនេះ បានប្រមូលផ្តុំធាតុចូលទាំង ឡាយពីសន្និសីទមុនៗកន្លងទៅ ... Read More »