ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

២ខែដើមឆ្នាំ គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១៣លានដុល្លារ កើនឡើង១៧ភាគរយ

ភ្នំពេញ ៖ រយៈពេល២ខែដើមឆ្នាំ២០២៥ កម្ពុជាទទួលបានប្រាក់ចំណូលចំនួន ១៣ ១៦៧ ៧៧៨ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ដល់ភ្ញៀវបរទេសចំនួន ២៧៩ ៦០៤នាក់។ ប្រាក់ចំណូលនេះ បានកើនឡើង ... Read More »

ជនបរទេសម្នាក់សង្ស័យស្រវឹងបើករថយន្ដបុកក្បាលព្រួញថ្មពុះចែកផ្លូវបណ្ដាលឲ្យវៀចមួយកង់

ភ្នំពេញ៖ សង្ស័យស្រវឹងស្រា​ បុរសជនជាតិបរទេសម្នាក់បើករថយន្ដម៉ាក ហាយលែនឌ័រ រេចង្កូទៅបុកក្បាលព្រួញថ្មពុះចែកផ្លូវវៀចមួយកង់ ចំណែករថយន្ដរងការខូចខាតដាច់កាឡេកង់ខាងឆ្វេង​ កាលពីវេលាម៉ោង ០២និង០០នាទី យប់រំលង់អាធ្រាត្រឈានចូលថ្ងៃ ០២ ខែមិនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ២៨៩ ត្រង់ចំណុចមុខស្លាកផ្សារទួលគោក ... Read More »

បុណ្យកោងកាងឆ្នាំនេះ ចូលរួមដាំកូនដើមកោងកាង៥ពាន់ដើម នៅក្នុងសហគមន៍កោះកាពិ

ខេត្ត​កោះកុង​៖​ ក្រសួងបរិស្ថាន​ បានឱ្យដឹងថា​ កូនដើមកោងកាងប្រមាណជា៥ពាន់ដើម ត្រូវបានដាំលើផ្ទៃដីចំនួន៣ហិកតា នៅក្នុងពិធី«បុណ្យកោងកាងសន្តិភាព» ដើម្បីជាផ្នែកមួយការពារឆ្នេរ ការពារពីគ្រោះធម្មជាតិ ផ្តល់ជម្រកដល់ជីវៈចម្រុះ ក្នុងតំបន់ឆ្នេររបស់ប្រទេសកម្ពុជា។  លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំមន្រ្តីរាជការក្រសួងបរិស្ថាន ... Read More »

ក្រសួងបរិស្ថាន​ ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងកម្ពុជា ចាប់ពីម៉ោង ៦ល្ងាចថ្ងៃទី​១​ មីនា ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥

ភ្នំពេញ​៖​ យោងតាម​សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន​ សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២០.២៤ µg/m3 ... Read More »

មនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល៤នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​!

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥នេះ​ បានកើតឡើងចំនួន ៤លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ ... Read More »

មានផ្លូវ មានក្តីសង្ឃឹម

ខេត្ត​កណ្ដាល​៖​ យោងតាម​ផេកហ្វេសប៊ុកផ្លូវការរបស់​សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានមានប្រសាសន៍ថា​ មានផ្លូវ មានក្តីសង្ឃឹម។  “កោះចូរ៉ាម – ស្វាយរមៀត” ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​៖​ សូមផ្ញើក្តីនឹករឭក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ថា​ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្ដេច និងភរិយា សូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ... Read More »

ក្រសួងធនធានទឹក​ ចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ សម្រាប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​០២​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាង ទន្លេមេគង្គក្រោម ឈូងសមុទ្រថៃ និងលើព្រះរាជាណាចក្រកម្ពុជាបានថយឥទ្ធិពល។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទើបឃើញរូបភាពប៉ុន្មានសន្លឹកនេះ ដែលថតនៅថ្ងៃទី ១៩ កុម្ភៈឆ្នាំ ២០១១ នៅច្រកព្រំដែនជាំ-ស្រង៉ាំ ខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ រូបទាំងនេះបង្ហាញអំពីការចរចារវាងភាគីកម្ពុជាដែលដឹកនាំដោយរូបខ្ញុំ ក្នុងនាមជាមេបញ្ជាការរងកងទ័ពជើងគោក ដោយមានការចូលរួមពីឯកឧត្តម ជា ម៉នអតីតមេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ ជាមួយភាគីកងទ័ពថៃដែលដឹកនាំដោយនាយសេនាធិកា កងទ័ពជើងគោកថៃ និងមានការចូលរួមពីថ្នាក់ដឹកនាំកងទ័ពថៃពាក់ព័ន្ធមួយចំនួនទៀត។  កិច្ចចរចារនេះ គឺដើម្បីឈានទៅរកការផ្អាកការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ... Read More »

ភាសាដំរីវ័យជាង៧០ឆ្នាំ ! «តើជីវិតចុងក្រោយនៃខ្ញុំ ខ្ញុំអាចសម្រាកបានទេ?»

ភ្នំពេញ ៖ អាចជាសំណេរអ្នកស្គាល់ ទើបលើកឡើងថា ៖ ភាសាដំរីវ័យជាង៧០ឆ្នាំ ! «តើជីវិតចុងក្រោយនៃខ្ញុំ ខ្ញុំអាចសម្រាកបានទេ?!» ការបង្ហោះថា ៖  •ខ្ញុំឈ្មោះថា “ យាយប្រហើរ” មានអាយុ៧០ឆ្នាំជាងទៅហើយ ... Read More »

សម្ដេចតេជោ ហ៊ុន សែន មួយរយៈចុងក្រោយនេះអាជ្ញាធរថៃ បានខិតខំយ៉ាងខ្លាំងក្នុងការបង្រ្កាបបទល្មើសឆបោក ដែលកម្ពុជាក៏សូមចូលអបអរសាទរជាមួយជោគជ័យទាំងនេះ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មួយរយៈចុងក្រោយនេះ ព្រះរាជាណាចក្រថៃ បានខិតខំយ៉ាងខ្លាំងក្នុងការបង្រ្កាបបទល្មើសឆបោក ដែលកម្ពុជាក៏សូមចូលអបអរសាទរជាមួយជោគជ័យទាំងនេះ។  សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា ជាមួយជោគជ័យរបស់ប្រទេសថៃ ប្រទេសជាប់ព្រំដែនថៃ រាប់ទាំងកម្ពុជាផង ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ផ្លូវថ្មើជើងWalk Street បាន បន្ថែមការតាំងលក់វត្ថុអនុស្សាវរីយ៍ ការសម្តែងតន្ត្រីបុរាណ, មហោរី.របាំប្រពៃណី,បណ្ណាល័យចល័ត,មានស៊ីក្លូរត់ទៅមកម្ដង៥គ្រឿងសម្រាប់ជនពិការ

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្លូវថ្មើជើង Walk Street បានណែនាំឱ្យមន្រ្ដីជំនាញពាក់ព័ន្ធ  រៀបចំបន្ថែមជាបន្តបន្ទាប់ទាំងការតាំងលក់ វត្ថុអនុ ស្សាវរីយ៍ ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី,រៀបចំបណ្ណាល័យចល័ត ... Read More »

អនុវត្តគោលការណ៍លោកអភិសន្តិបណ្ឌិត៖ នគរបាលស្រុកលើកដែកឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា!

ភ្នំពេញ ៖ អនុវត្តតាមគោលការណ៍ណែនាំលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក បានអនុវត្តវិធានការលើរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ដោយឃាត់ខ្លួនតៃកុងរថយន្តយកមកអប់រំធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការមិនស្តាប់ការបញ្ជារបស់កម្លាំងនគរបាលចរាចរណ៍តាមគោលដៅ។  ... Read More »

បុរសម្នាក់បើករថយន្ដលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើបអាលផាត បណ្ដាលឲ្យខូចខាតខ្ទេចទ្វារមួយចំហៀង

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តព្រូស លឿនជ្រុលដល់ផ្លូវបំបែកជាបួន មិនបន្ថយល្បឿន ក៏ទៅបុករថយន្ដស៊េរីទំនើបម៉ាកអាលផាត ចំពាក់កណ្តាលពេញទំហឹង បណ្តាលអោយខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ០២ និង ២០នាទីរសៀលថ្ងៃទី ០១ ខែមីនា ... Read More »

ករណីឃាតកម្មទៅលើនារីវ័យ ១៨ឆ្នាំម្នាក់ បម្រើការងារផ្នែកអនឡាញ ត្រូវបុរសជា​សង្សារជនជាតិចិន​ សម្លាប់រួចយកទៅកប់ទាំងអាក្រាតកាយ នៅតាមផ្លូវ ៦០ម៉ែត្រ​ បានចូលខ្លួនទៅ​សារភាព​ហើយ!

ភ្នំពេញ​៖​ នៅព្រលប់ថ្ងៃសៅរ៍​ទី​០១​ ខែមីនា​ ឆ្នាំ​២០២៥នេះ​  មានករណីឃាតកម្មទៅលើនារីវ័យ ១៨ឆ្នាំម្នាក់ បម្រើការងារផ្នែកអនឡាញ ឈ្មោះ ហេង សៀវលី  ត្រូវជនជាតិចិន សម្លាប់ដោយចងដៃ រួចនាំយកទៅកប់ ទាំងអាក្រាតកាយ នៅតាមផ្លូវ ... Read More »

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី២ ឆ្នាំ២០២៥

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី២ ឆ្នាំ២០២៥ នៅ ដឹ ព្រេមៀរ ... Read More »

ថ្នាក់ដឹកនាំក្រសួងអប់រំធ្វើដំណេីរទស្សនកិច្ចសាលាមត្តេយ្យសិក្សាសហគមន៍ ដើម្បីលើកកម្ពស់គុណភាពអប់រំកុមារតូចនៅកម្ពុជា

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជេីញ ទស្សន កិច្ចសាលាមត្តេយ្យសិក្សាសហគមន៍ ដើម្បីលើកកម្ពស់គុណភាពអប់រំកុមារតូចនៅកម្ពុជាស្ថិត ... Read More »

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងសាងសង់ទីស្នាក់ការ និងកីឡាដ្ឋានផ្ទាល់ខ្លួនដែលគ្រោងចំណាយថវិកាសរុប ៤.៤ លាន ដុល្លារអាមេរិក

ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងសាងសង់ទីស្នាក់ការ និងកីឡដ្ឋានផ្ទាល់ខ្លួនដែលគ្រោងចំណាយថវិកាសរុប ៤.៤ លាន ដុល្លារអាមេរិក នៅព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦។ នេះ បើ យោង ... Read More »

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ៖ និស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ទាំងអស់ត្រូវមានក្រមសីលធម៌ ឥរិយាបទថ្លៃថ្នូរ ព្រមទាំងមានការចូលរួមសកម្មភាពស្ម័គ្រចិត្តក្នុងសង្គម

  ភ្នំពេញ ៖ និស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ទាំងអស់ត្រូវមានក្រមសីលធម៌ ឥរិយាបទថ្លៃថ្នូរ គោរពផ្តល់តម្លៃដល់អ្នកជិតខាង ក៏ដូចគោរពច្បាប់ និង បទបញ្ញាតិនានារបស់សាកលវិទ្យាល័យ ព្រមទាំងមានការចូលរួមសកម្មភាពស្ម័គ្រចិត្តក្នុងសង្គម ។ នេះជាប្រសាសន៍របស់លោកស្រីបណ្ឌិត ពេជ ... Read More »

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ជំរុញលើកទឹកចិត្ត ដល់មន្រ្តីរាជការតាមបណ្តាក្រសួងស្ថាប័នចូលរួមវគ្គបណ្តុះបណ្តាលជំនាញឌីជីថល

  ភ្នំពេញ ៖ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានចែករំលែកនូវបទពិសោធជោគជ័យនៃការធ្វើកំណែទម្រង់ក្រសួង និងបានអំពាវនាវដល់ ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន សូមបន្តសហការ និងជំរុញឱ្យមន្ត្រីទាំងអស់ចូលរួមបណ្តុះបណ្តាលជំនាញឌីជីថល និងលើកទឹកចិត្តឱ្យមន្ត្រីរាជការទាំងអស់ប្តេជ្ញាចូលរួមកម្មវិធីបណ្តុះបណ្តាលនានា ដើម្បីទទួលបានចំណេះដឹងបន្ថែមនិងពង្រឹងជំនាញបច្ចេកវិទ្យាឌីជីថល ដោយធ្វើការទាញយកកាលានុវត្តភាពជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ... Read More »

សារអបអរសាទរ របស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM DAY) ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥

ភ្នំពេញ ៖ សារអបអរសាទរ របស់លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM DAY) ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ... Read More »

លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំព្រះរាជអាជ្ញារងកម្មសិក្សាធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំង

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ... Read More »

សម្តេច ម៉ែន សំអន ថ្លែងថា វិស័យទេសចរណ៍ គឺជាកត្តាជម្រុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងជាក្បាលម៉ាស៊ីនសម្រាប់បង្កើតឱកាសការងារ

ភ្នំពេញ÷សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ ... Read More »

រឿង ព្រានប្រាក់អន្ទាក់ឧកញ៉ា(ត)

  ចាប់តាំងពីពេលនោះមក សោមា បានបាត់បង់ភាពបរិសុទ្ធនិងក្លាយជាគូកំណាន់ ដែលអាចនិយាយបានថា ជាស្រីលួចលាក់របស់ឧកញ៉ាសម្បត្តិដោយមិនខ្លាចការនិន្ទាពីអ្នកជិតខាងនោះឡើយ។ ស្ទើរតែរាល់ថ្ងៃសោមា ពេលទៅ ណាមកណា ត្រូវបានអង្គរក្សនិងអ្នកបម្រើរបស់ឧកញ៉ាដីឡូត៍៍ដឹកជញ្ជូនតាមរថយន្តទៅដល់ជណ្តើរផ្ទះ ជាហេតុធ្វើឲ្យជីវភាពគ្រួសារពូពុធកាន់តែមានជីវភាពធូរធារខ្លាំងឡើងតាមរយៈកូនស្រីទាំងពីរផ្ដល់លុយកាក់ ដែលមួយបានប្ដីលួចលាក់ជាថៅកែចិន និងមួយទៀតជាប្ដីលួចលាក់របស់ឧកញ៉ាវ័យក្មេង។     ថ្វីបើជីវភាពគ្រួសារពូពុធ ... Read More »

បណ្តេញជនជាតិថៃ ចំនួន ១១៩នាក់ ស្រី ៥៨នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយបានលួចចូលធ្វើការងារ និងស្នាក់នៅ ខុសច្បាប់ក្នុងកម្ពុជា

  ខេត្តបន្ទាយមានជ័យ ៖ បណ្តេញជនជាតិថៃ ចំនួន ១១៩នាក់ ស្រី ៥៨នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយបានលួចចូលធ្វើការងារ និងស្នាក់នៅ ខុសច្បាប់ក្នុងកម្ពុជា ។  សូមបញ្ជាក់ថា ៖ ... Read More »

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាវាគ្មិន ក្នុងវេទិកាសារព័ត៌មាន រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ក្រោមប្រធានបទ «ការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា»

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា ... Read More »

២សប្តាហ៍សោះ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ឃាត់ម៉ូតូ និងកង់បីបើកបរបញ្ច្រាស់ជាង១០០គ្រឿង ពិសេសអ្នកបើកតាមរថយន្តសារ៉ែន!

ភ្នំពេញ ៖ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ បានឃាត់ម៉ូតូកង់ពីរ និងកង់បីបើកបរបញ្ច្រាសផ្លូវចំនួន ១០៥គ្រឿង ជាពិសេសអ្នកបើកបរតាមក្រោយរថយន្តសារ៉ែនអាទិភាព ក្នុងវិធានការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីរៀបចំសណ្តាប់ធ្នាប់ កាត់បន្ថយការកកស្ទះ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នៅត្រង់ចំណុចកំណាត់ផ្លូវ២១៧ (មុន្នីរ៉េត) ស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែមីនា​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៨​ ខែកុម្ភៈ​ ... Read More »

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រោងនឹងចំណាយថវិកាជាង ៨លានដុល្លារសម្រាប់ផែនការ ការងារ ឆ្នាំ២០២៥

ភ្នំពេញ ៖ នៅថ្ងៃទី១ មីនានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles Hotel Le Royal។  សម្រាប់ផែនការការងារ ឆ្នាំ២០២៥នេះ សហព័ន្ធ ... Read More »

លោកបណ្ឌិត ឆាយ សុផល ៖ “ព័ត៌មាន និងដំណឹងមានចរិតផ្សេងគ្នា”

  ភ្នំពេញ ៖ “ព័ត៌មាន និងដំណឹងមានចរិតផ្សេងគ្នា” នេះគឺជាការបញ្ជាក់របស់គ្រូឧទ្ទេសក្នុងវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាពជំនាញផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ ។  ក្នុងវគ្គបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពជំនាញផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ ជូនសិក្ខាកាម ជាមន្ត្រីរាជការក្រោមឱវាទក្រសួងមុខងារសាធារណៈ លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានចែករំលែកចំណេះដឹង ... Read More »