ព័ត៌មានទាន់ហេតុការណ៍៖
'

កំណាត់ផ្លូវជាតិលេខ៧៦A អាចធ្វើដំណើរបានតិចតួច

ខេត្តមណ្ឌលគិរី ៖ កំណាត់ផ្លូវជាតិ លេខ៧៦A ដែលបាក់ស្រុត នៅចំណុចស្រុកអូររាំង ខេត្តមណ្ឌលគិរី បានបើកដំណើរការមកវិញ ខ្លះហើយ ប៉ុន្តែចរាចរណ៍នៅមិនទាន់បានរលូន១០០%នោះទេ។ សេចក្តីរាយការណ៍បាន ឱ្យដឹងរថយន្តធុនតូចអាចធ្វើដំណើរលើផ្លូវជួសជុលនោះបាន ខណៈឡានធំៗ តម្រូវឱ្យបើកវាង ចូលក្នុងព្រៃដែលបានរៀបចំ។ ... Read More »

អតីតប្រធានាធិបតីអាមេរិក Donald Trump បានព្រមានអំពីប្រាក់ដុល្លារនឹងបាត់បង់ឋានៈលេខមួយលើពិភពលោក

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា ប្រាក់ដុល្លារហៀបនឹងបាត់បង់ឋានៈជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក។ បេក្ខភាពឈានមុខគេក្នុងការប្រជែងយកការតែងតាំងពីគណបក្សសាធារណរដ្ឋដើម្បីចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ 2024 បានត្អូញត្អែរអំពីភាពទន់ខ្សោយរបស់អាមេរិកដោយនិយាយថា នៅក្រោមការដឹកនាំរបស់គាត់គ្មានប្រទេសណាបោះបង់ចោលប្រាក់ដុល្លារនោះទេ។ នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ Fox Business នៅថ្ងៃទី 17 ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៧នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៤ករណីទូទាំងប្រទេសថ្ងៃទី១៨ សីហានេះ!

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៤៧នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ។ ក្នុងចំណោមជនសង្ស័យចំនួន ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក MORINAGA TARO ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក MORINAGA TARO នាយកវិទ្យាស្ថានអាស៊ី និងចុងបូព៌ារបស់អង្គការសហប្រជាជាតិ សម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការប្រព្រឹត្តចំពោះជនល្មើស (UNAFEI) ... Read More »

ស.ស.យ.ក.តែងតែចូលរួមលើកតម្កើងកិត្តិនាម និងអត្តសញ្ញាណជាតិ🇰🇭

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ សមាជិកា សមាជិកា ស.ស.យ.ក. តែងតែចូលរួមលើកស្ទួយនូវឧត្តមភាព កិត្តិនាម កេរ្តិ៍ឈ្មោះជាតិ និងតែងតែចូលរួមចំណែកផ្សព្វផ្សាយអំពីភាពល្អផូរផង់នៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ និងកេរដំណែលដ៏ថ្លៃថ្លាឧត្តុង្គឧត្តម នៅលើឆាកជាតិ ... Read More »

ក្រោយរងការរិះគន់ ប្រធានគ្រប់គ្រងគ្រោះអាសន្ននៃកោះ Maui នៅរដ្ឋហាវ៉ៃ លាលែងពីតំណែង

ក្រោយការរិះគន់ជុំវិញមហន្តរាយភ្លើងឆេះព្រៃដែលផ្តាច់ជីវិតមនុស្សលើសពី១១០នាក់ នៅពេលនេះ មន្ត្រីគ្រប់គ្រងកោះ Maui បានសម្រេចលាលែងចេញពីតំណែង។ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣បានផ្សាយថា ប្រធានផ្នែកគ្រប់គ្រងគ្រោះអាសន្ននៃតំបន់ម៉ាវអ៉ីខោនធី (Maui County) នៃរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក ... Read More »

ក្លិប Barcelona តែងតាំងអតីតខ្សែបម្រើ Deco ជានាយកផ្នែកកីឡាថ្មី

ក្លិបអ្នកមានបុណ្យ Barcelona បានតែងតាំងអតីតខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់លោក Deco ជានាយកកីឡាថ្មីរបស់ក្លិបសម្រាប់៣រដូវកាលបន្ទាប់។ នេះបើយោងតាមការប្រកាសរបស់ក្លិបម្ចាស់ជើងឯក La Liga កាលពីថ្ងៃពុធ ទី១៦ សីហា។ បុរសវ័យ៤៥ឆ្នាំដែលបានលេងឱ្យក្លិប Barcelona នៅចន្លោះឆ្នាំ២០០៤ដល់ឆ្នាំ២០០៨ នឹងជំនួសបុរសហូឡង់ ... Read More »

មន្រ្តីក្រសួងព័ត៌មានរាប់សិបនាក់ នាំគ្នាតម្រង់ជួរថ្លែងអំណរគុណ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញការដឹងគុណចំពោះការដឹកនាំស្ថាបន័មួយនេះ ចំនួន៦អាណត្តិ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ មន្រ្តីក្រសួងព័ត៌មានរាប់សិបនាក់ នាំគ្នាតម្រង់ជួរថ្លែងអំណរគុណ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញការដឹងគុណចំពោះការដឹកនាំស្ថាបន័មួយនេះ ចំនួន៦អាណត្តិ (រដ្ឋលេខាធិការ២អាណត្តិ និងជារដ្ឋមន្រ្តី៤អាណត្តិ) ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈមនុស្សស្លាប់ ៨នាក់ និងរងរបួស ១៤នាក់ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៨ សីហានេះ

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៨ សីហា​នេះ បណ្តាលឱ្យមនុស្សស្លាប់ ៨នាក់ របួសធ្ងន់ ១១នាក់ និងស្រាល ... Read More »

មានមាត់អត់គម្រប..! ជាប់ខ្នោះ​​ព្រោះគំរាមកំហែងថានឹងសម្លាប់

ខេត្តតាកែវ​ ៖​ ដោយមានការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្តតាកែវ និងមានសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងសមត្ថកិច្ចជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់​ វេលាម៉ោង ១១និង០០នាទី​ នៅថ្ងៃសុក្រ ០២កើតខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ... Read More »

ស្ពានឈើទំហំ៤គុណ១៥ម៉ែត្ររងការបំផ្លាញទាំងស្រុងដោយសាររថយន្តដឹកលើសទម្ងន់

ខេត្តពោធិ៍សាត់ ៖ ព្រឹកមិញថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ ចត្វាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ មានករណីអ្នកបើកបររថយន្តធុនធំ១គ្រឿងដែលគេសង្ស័យថាអាចផ្ទុកលើសទម្ងន់ បានបើកឆ្លងកាត់ស្ពានឈើមួយបណ្ដាលឱ្យបាក់ស្រុតខូចខាតទាំងស្រុង ប៉ុន្តែតៃកុងនិងព្រូគ្រាន់តែព្រលឹងចុងសក់ប៉ុណ្ណោះ ។ ... Read More »

នគរបាលស្រុកឱរ៉ាល់បង្ក្រាបក្រុមជនសង្ស័យជាចោរ២នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋហើយព្យាយាមរត់គេចខ្លួន

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួនបាន ភ្លាមៗ ខណៈដែលក្រុមជនសង្ស័យខាងលើធ្វើសកម្មភាពឌុបគ្នាមកលួចយកម៉ូតូពីមុខផ្ទះរបស់ប្រជាពលរដ្ឋ បានហើយព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែត្រូវបានលោកអធិការនគរបាលស្រុក បញ្ជាកម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំធ្វើការឡោមព័ទ្ធតែម្តង។ លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានប្រាប់ឱ្យដឹងថា ... Read More »

Update ៖ ក្រុមឧក្រិដ្ឋជនចំនួន៦នាក់ ដែលធ្វើសកម្មភាពរំដោះអ្នកទោសគ្រឿងញៀនជនជាតិចិនម្នាក់នោះឃាត់បាន៦នាក់ហើយ នៅសល់មេខ្លោងកំពុងតាមប្រមាញ់

ខេត្តសៀមរាប+ភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជនចំនួន ៦នាក់ដែលធ្វើសកម្មភាពរំដោះអ្នកទោសគ្រឿងញៀនជនជាតិចិនម្នាក់ ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ឃាត់ខ្លួន បានមកវិញហើយនៅរាជធានីភ្នំពេញ ខណៈអ្នកទោសដែលបានរំដោះទៅនោះមិនទាន់ចាប់ខ្លួនបាននៅឡើយទេ។ ពេលនេះដែរកម្លាំងសមត្ថកិច្ចកំពុងស្វែងរកបន្តយ៉ាងយកចិត្តទុកដាក់ ដែលមិនអាចគេចរួចពីការតាមប្រមាញ់នេះឡើយ។  សូមបញ្ជាក់ថា, ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងក្នុងទីតាំង ២ផ្សេងគ្នា ខណៈឧក្រិដ្ឋជន ៤នាក់ឃាត់បាននៅថ្ងៃទី១៧ ខែសីហា ... Read More »

ស្រ្តីម្នាក់ជាជនជាតិចិនបានចូលទៅក្នុងមន្ទីរពេទ្យប៊ី ធន កម្ពុជា ដោយប្រាប់ពេទ្យថារូបខ្លួនហូបបាយមិនបាន ហើយលោកគ្រូពេទ្យក៏បានដាក់សេរ៉ូម២ផ្លោក ស្រាប់តែស្លាប់ភ្លាមៗតែម្ដង

ភ្នំពេញ៖ មានស្រ្តីម្នាក់ជាជនជាតិចិនបានចូលទៅក្នុងមន្ទីរពេទ្យ ប៊ី ធន កម្ពុជា ដោយប្រាប់ពេទ្យថា រូបខ្លួនហូបបាយមិនបាន។ បន្ទាប់ពីប្រាប់លោកគ្រូពេទ្យរួចហើយ លោកគ្រូពេទ្យក៏បានដាក់សេរ៉ូមអស់ចំនួន២ផ្លោក ស្រាប់តែអ្នកជំងឺនេះស្លាប់ភ្លាមៗនៅក្នុងមន្ទីរពេទ្យ ប៊ី ធន កម្ពជាតែម្ដង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ ... Read More »

៨ខែបន្ទាប់ពីបើកការដ្ឋាន គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៣៥% នេះបង្ហាញឱ្យឃើញថាគម្រោងអនុវត្តលឿនជាងផែនការ

ខេត្តកំពត៖ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក ត្រូវបានក្រុមការងារបច្ចេកទេស ដឹកនាំដោយ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង អញ្ជើញចុះពិនិត្យបច្ចេកទេស ... Read More »

ព្រឹត្តិការណ៍កីឡាហែលទឹកពិភពលោកឆ្នាំ២០២៣ នឹងអនុញ្ញាតឲ្យមានអត្តពលិកកែភេទចូលរួមប្រកួត

ស្ថាប័នរៀបចំព្រឹត្តិការណ៍ហែលទឹក ឬ World Aquatics នឹង​បង្ហាញ​ប្រភេទ​វិញ្ញាសាបើក​ថ្មី​សម្រាប់​អត្តពលិក​កែ​ភេទ​ក្នុង​ព្រឹត្តិការណ៍ Swimming World Cup ឆ្នាំ​នេះ​ក្នុង​ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។កាល​ពី​ឆ្នាំ​មុនស្ថាប័ន​គ្រប់​គ្រង​កីឡាហែលទឹកពិភព​លោក​បាន​បោះ​ឆ្នោត​បញ្ឈប់​អត្តពលិក​កែ​ភេទ​មិន​ឱ្យ​ចូល​រួម​ក្នុង​ការ​ប្រណាំងវិញ្ញាសាផ្នែក​នារី។ ការអនុញ្ញាតនេះនឹងប្រកួតប្រជែងលើប្រភេទ​ប្រណាំង​ចម្ងាយ​៥០​ម៉ែត្រ​និង​១០០​ម៉ែត្រ​គ្រប់​វិញ្ញាសា។ស្ថាប័ន World Aquatics បានឲ្យដឹងថា “នេះបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់យើងចំពោះការរួមបញ្ចូល ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៦៦%

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៤,០០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃ​ទី១៨ ខែសីហា​​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​គ្មានអ្នកឆ្លងថ្មី​ ​​,​ គ្មានឣ្នកជាសះស្បើយ​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៧ ... Read More »

ពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការសាលាខេត្តកំពតចំនួន ២៥រូប

ខេត្តកំពត៖ លោកម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថាមន្ត្រីមានសមត្ថភាពពិតប្រាកដទើបទទួលបានតំណែងតួនាទី មិនអាចយកលុយមកទិញបានទេ!។ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការសាលាខេត្តកំពត នៅសាលសន្និសីទបូកគោ នាព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣នេះ។  ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ ... Read More »

លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Constance Chemwayi ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋស៊ីមបាវ៉េ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោក  ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទៅទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Constance Chemwayi ... Read More »

រដ្ឋសភាប្រជុំពិនិត្យលើវឌ្ឍនភាពការងាររៀបចំបើកសម័យប្រជុំដំបូង​ និងសម័យប្រជុំលេីកទី១​ នីតិកាលទី៧​ នៃរដ្ឋសភា

ភ្នំពេញ ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និង លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប​ ... Read More »

បុរសម្នាក់មានវិបត្តិក្នុងគ្រួសារដោះស្រាយមិនចេញ គិតខ្លីចង.កសម្លាប់ខ្លួន

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារខណៈប្រទះឃើញបុរសម្នាក់ចង.កសម្លាប់ខ្លួនដោយបានយកក្រម៉ាអំបោះចង.កជាប់និងននងលើផ្ទះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី ១៧ខែសីហាឆ្នាំ២០២៣ស្ថិតភូមិថ្មីឃុំអណ្ដូងពោធិ៍ ស្រុករមាសហែកខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលគិតខ្លីមានឈ្មោះ អ៊ុក ពៅ អាយុ ២៩ឆ្នាំរស់នៅភូមិថ្មីឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។ សមត្ថកិច្ចបានបញ្ជាក់ថា តាមការស្រាវជ្រាវនិងការពិនិត្យកន្លែងកើតហេតុស្ដាប់ការបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះនិងការពិនិត្យសាកសពរបស់នគរបាលផ្នែកជំនាញនិងគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែករមាសហែកបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយការធ្វើអត្តឃាតចង.កសម្លាប់ខ្លួនដោយខ្លួនឯងដោយបានយកក្រម៉ាអំបោះចង.កជាប់និងននងលើផ្ទះប្រាកដមែន ... Read More »

Liverpool កំពុងពិចារណានាំយកខ្សែបម្រើជប៉ុន Wataru Endo ពីក្លិបStuttgart

ក្លិបហង្សក្រហម Liverpool កំពុងពិភាក្សាជាមួយក្លិបអាល្លឺម៉ង់ Stuttgart លើការចុះកុងត្រាយកខ្សែបម្រើជប៉ុន Wataru Endo។ កីឡាករវ័យ៣០ឆ្នាំរូបនេះបានបង្ហាញខ្លួន៣៣ប្រកួតនៅ Bundesliga កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៤ដង។ Stuttgart បានជៀសផុតពីការកាត់ចោលកាលពីរដូវកាលមុន ដោយបានឈ្នះការប្រកួតវគ្គ ... Read More »

អង្គការមិនមែនរដ្ឋាភិបាល ស្នើសុំឱ្យមានការយកពន្ធបន្ថែម ៥០០រៀល ក្នុងបារីមួយកញ្ចប់

ភ្នំពេញ ៖ អង្គការមិនមែនរដ្ឋាភិបាលគាំទ្រសេចក្ដីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល ដោយតម្រូវឱ្យម្ចាស់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលទាំងអស់អនុវត្តលើតម្លៃបន្ថែម និងស្នើសុំឱ្យមានការយកពន្ធបន្ថែម ៥០០៛ ក្នុងបារីមួយកញ្ចប់ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារការជក់បារីនៅកម្ពុជា។ នេះជាប្រភព(ទទក) នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។  យោងតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ប្រសិនបើកម្ពុជាយកពន្ធបន្ថែម ... Read More »

ចំនួនស្រ្តីជិតស្មើនិងក្រុមបុរសលើសកម្មភាពមមាញឹកបម្រើការងារលើវិស័យអភិរក្ស និងជួសជុលប្រាសាទ

ខេត្តសៀមរាប ៖ នៅតាមការដ្ឋានជួសជុលប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ក្រៅតែពីឃើញមានបុរសនិងស្រ្តី ជាប្រធានគ្រប់គ្រងការដ្ឋាន ក្នុងនោះក៏មានបុរសនិងស្រ្តី ដែលជាកម្មការិនីចូលរួមធ្វើការងារនេះចម្រុះគ្នា។តួយ៉ាង នៅការដ្ឋានជួសជុលប្រាសាទត្រពាំងល្ពៅ ឬត្រពាំងរពៅ គេឃើញមានស្រ្តីជាច្រើនជិតស្មើនិងក្រុមបុរស មានសកម្មភាពមមាញឹកបម្រើការងារលើវិស័យអភិរក្ស និងជួសជុលប្រាសាទឥដ្ឋ។ ករណីនេះបញ្ជាក់ឱ្យឃើញថា ស្រ្តីក៏ជាផ្នែកមួយសំខាន់ក្នុងការចូលរួមអភិរក្ស និងជួសជុលប្រាសាទបុរាណដែរ។ ... Read More »

បុរសម្នាក់ជិះម៉ូតូជ្រុលទៅបុកដេីមព្រីងស្លាប់ភ្លាមៗ

    ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុយ៉ាងអាណោចអាធ័ម​ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកដេីមព្រីងពេញមួយទំហឹងកាលពីវេលាម៉ោង១២និង១០នាទីរសៀល​ ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២៣​ នៅភូមិព្រៃពពេល​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។      ជនរងគ្រោះឈ្មោះពៅ​ សុខឃីម​ ... Read More »

ឃាត់ខ្លួនមនុស្ស​០២នាក់​ ពាក់ព័ន្ធ​ករណីគ្រឿងញៀនខុសច្បាប់​២ករណីផ្សេងគ្នា

ខេត្ត​បាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ស្រុកចំនួនពីរ​ នៃស្នងការដ្ឋាននគរបាលខេត្ត​ បានចុះស្រាវជ្រាវ​ឃាត់ខ្លួន​មុខសញ្ញាគ្រឿងញៀនពីរនាក់​ ម្នាក់ពាក់ព័ន្ធរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ករណី និងម្នាក់ទៀត​ពាក់ព័ន្ធ​ករណី​ប្រេីប្រាស់គ្រឿងញៀន​។  ករណី​ទី១, ... Read More »

ចាប់តាមដីកាបញ្ជាយកទៅសវនាការផ្ទាល់ សម្រេចឃុំខ្លួនបណ្តោះអាសន្ន លោកតាលេងពុកមាត់ស

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ បានបើកសវនាការជំនុំជម្រះផ្ទាល់ ដោយសម្រេចធ្វើការឃុំខ្លួនលើជនត្រូវចោទម្នាក់ ដែលស្ថាប័នអយ្យការចាប់តាមដីកាបញ្ជាឲ្យចូលខ្លួន ពាក់ព័ន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។  ជនត្រូវចោទមាន ឈ្មោះ ផៃ ... Read More »

ជនជាតិថៃ០២នាក់ បែកគំនិតចេញឆក់ទូរស័ព្ទដៃត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ជូនសមត្ថកិច្ច

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃ២នាក់ជិះម៉ូតូឆក់ទូរស័ព្ទដៃស្ត្រីម្នាក់នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នៅម្តុំផ្សារអគ្គ:កែងផ្លូវតាឡាក់លក់គុយទាវ)ស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។   ប្រភពពលរដ្ឋបញ្ជាក់ថា ជនជាតិថៃ២នាក់ខាងលើជួលបន្ទប់គេស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ដោយមុនកើតហេតុជនសង្ស័យ២នាក់ខាងលើជិះម៉ូតូមកដល់ចំណុចកន្លែងកើតហេតុឃើញស្ត្រីម្នាក់ជាមួយកូនតូច ដៃកាន់ទូរស័ព្ទក៏ធ្វើសកម្មភាពឆក់យកតែម្ដង។ ប្រភពពលរដ្ឋប្រាប់ថា ក្រោយពីជនសង្ស័យជនជាតិថៃបានឆក់ទូរស័ព្ទស្ត្រីរងគ្រោះ ... Read More »

នៅសប្តាហ៍ក្រោយ លោក ស៊ី ជិនពីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អាហ្វ្រិកខាងត្បូង

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង នៅសប្ដាហ៍ក្រោយ ហើយនឹងត្រូវចូលរួមក្នុង កិច្ចប្រជុំកំពូលនៃក្រុមប្រទេស ... Read More »