ព័ត៌មានទាន់ហេតុការណ៍៖

Paul Pogba ទទួលបានការផ្តល់ជូនកុងត្រាជាមួយ Juventus ខណៈត្រៀមខ្លួនចាកចេញពី Man Utd

ចែករំលែក៖

ក្លិបសេះបង្កង់ Juventus ជឿជាក់​ថា ​ពួកគេ​បាន​ដាក់​សំណើ​មួយ​ដែល​ធ្វើ​ឱ្យ​ក្លិប​ពេញចិត្ត​ក្នុង​ការ​ចុះហត្ថលេខា​លើខ្សែបម្រើ​ Paul Pogba។ កីឡាករដែលជួយឲ្យបារាំងឈ្នះជើងឯក World Cup វ័យ២៩ឆ្នាំរូបនេះកំពុងចាកចេញពី Manchester United នៅរដូវក្តៅនេះ នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់ ហើយឥឡូវនេះក្លិបយក្សអុីតាលីកំពុងស្ថិតក្នុងតួនាទីយ៉ាងសំខាន់ក្នុងការចុះហត្ថលេខាលើគាត់ជាលើកទីពីរ។ ចំណែកក្លិប Paris Saint-Germain ក៏បានផ្តល់សំណើដល់ Pogba ខណៈដែលខ្សែបម្រើសញ្ជាតិបារាំងកំពុងរង់ចាំ Real Madrid ដើម្បីមើលថាតើពួកគេនឹងធ្វើការផ្លាស់ប្តូរជាក់ស្តែងឬយ៉ាងណា?

Juventus បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូន Pogba ៨លានផោនក្នុងមួយឆ្នាំ ដែលស្មើនឹង ១៦០,០០០ផោន ក្នុងមួយសប្តាហ៍ បូករួមទាំងកញ្ចប់ប្រាក់រង្វាន់ដ៏ច្រើន និងថ្លៃចុះកិច្ចសន្យាដែលធ្វើឱ្យវាក្លាយជាកិច្ចព្រមព្រៀងដែលរកកម្រៃបាន ទោះបីជាប្រាក់បៀវត្សរ៍មូលដ្ឋានមិនមែនជាប្រាក់ធំបំផុតក៏ដោយ។

ក្លិប Juventus ក៏កំពុងចុះហត្ថលេខាលើ Dušan Vlahović ពី Fiorentina ក្នុងតម្លៃ៦២លានផោនក្នុងខែមករា ខណៈដែល Paulo Dybala និង Giorgio Chiellini ទាំងពីរគ្រោងនឹងចាកចេញនៅរដូវក្តៅនេះ។ ក្លិបចង់បង្កើតក្រុមរបស់ពួកគេជុំវិញគាត់ ហើយឃើញ Pogba ជាខ្សែបម្រើដ៏ឆ្នើមម្នាក់ក្នុងពិភពបាល់ទាត់ បើទោះជាគាត់មានភាពច្របូកច្របល់រយៈពេល៦ឆ្នាំនៅ United ក៏ដោយ។

Pogba បានចូលរួមជាមួយក្លិប Juventus ក្នុងវ័យជំទង់ពី Man Utd កាលពីឆ្នាំ២០១២ បន្ទាប់មកបានត្រឡប់ទៅ Old Trafford ក្នុងឆ្នាំ២០១៦ក្នុងតម្លៃ៨៩លានផោន ហើយឥឡូវនេះក្លិបអុីតាលីសង្ឃឹមថានឹងដកគាត់ចេញពី Man United ម្តងទៀត ដោយលើកនេះនៅលើការផ្ទេរដោយមិនមានតម្លៃផ្ទេរ។

បើសិនជាការផ្ទេរនេះជោគជ័យនោះនឹងក្លាយជាការត្រឡប់មកវិញដ៏គួរឱ្យកត់សម្គាល់សម្រាប់ Pogba ដែលរីករាយនឹងការលេងដំបូងរបស់គាត់នៅ Juventus ហើយសូម្បីតែបន្ទាប់ពីរយៈពេល៦ឆ្នាំនៅ Man Utd ក្លិបកំពូលនៅអឺរ៉ុបទាំងអស់ចាប់អារម្មណ៍លើគាត់។ Pogba បានសុបិនកាលពីអតីតកាលនៃការផ្លាស់ទៅ Real Madrid ប៉ុន្តែឥឡូវនេះកំពុងរង់ចាំក្លិបយក្សអេស្ប៉ាញ ប៉ុន្តែវាហាក់ដូចជា Juventus ចាប់អារម្មណ៍ជាង PSG ហើយកំពុងប្រឹងប្រែងយ៉ាងខ្លាំង ៕

ដោយ៖ ភារៈ(រូបភាព ៖ Mirror.com)


ចែករំលែក៖