ព័ត៌មានទាន់ហេតុការណ៍៖

ប្លែកៗ ! មានក្រុមទេសចរមួយក្រុមទៅទស្សនាបឹងក្រពើ ហើយពួកគេបានឈរនៅលើក្យូសកណា្តលទឹកជុំវិញដោយក្រពើធំៗ

ចែករំលែក៖

ភ្នំពេញ ៖ មា្ចស់បឹងក្រពើបានស្រែកប្រាប់ទៅភ្ញៀវថា៖ “បើអ្នកណាហ៊ានលោតចូលទឹក ហើយហែលទៅគោកដោយសុវត្ថិភាព គាត់នឹងជូនរង្វាន់១លានដុល្លារ”។

ឮហើយ គ្មាននរណាមា្នក់ហ៊ានកំរើកទេ។ ភា្លមៗនោះ ក៏មានបុរសមា្នក់លោតចូលទឹក គាត់ត្រូវបានក្រពើជាច្រើនដេញតាមត្របាក់ ប៉ុនែ្តដោយសំណាង គាត់បានរួចផុតទៅដល់គោក។ 

មា្ចស់បឹងក៏បានប្រកាសអ្នកឈ្នះ ដោយហៅគាត់ថាជាបុរសក្លាហាន។ 

បន្ទាប់ពីទទួលបានរង្វាន់រួចរាល់ហើយ បុរសក្លាហាននិងប្រពន្ធបានទៅសណ្ឋាគារសម្រាក។ 

ពេលទៅដល់បន្ទប់ បុរសក្លាហានបានប្រាប់ប្រពន្ធថា៖ “បងអត់បានលោតទេ តែមានអ្នករុញបង”។ 

ប្រពន្ធគាត់សើច ហើយនិយាយយ៉ាងទ្បូយថា៖ “ខ្ញុំជាអ្នករុញ”។ ឥលូវបងដឹងហើយថា “នៅក្រោយភាពជោគជ័យរបស់មនុស្សប្រុស គឺជាមនុស្សស្រីដែលជាអ្នកចាំរុញ” ៕ 

ប្រភព​ ៖ facebook


ចែករំលែក៖