ព័ត៌មានទាន់ហេតុការណ៍៖
'

ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យការអន្តរាគមន៍បូមទឹកក្នុងស្រុកបាទី ខណៈគ្រឿងចក្រច្រើនគ្រឿងមមាញឹកស្តារប្រឡាយ

តាកែវ៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ, អាជ្ញាធរខេត្ត, អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ ចុះពិនិត្យដំណើរការអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រាំងជូនបងប្អូនកសិករ ក្នុងស្រុកបាទី។  ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលខេត្តមណ្ឌលគិរីយកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!

ខេត្តមណ្ឌលគិរី ៖ ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ... Read More »

បេក្ខជន២២៤ប្រឡងជាប់មន្រ្តីពន្ធដារនិងត្រូវបន្តបណ្តុះបណ្តាលលើជំនាញពន្ធដារក្រមសីលធម៌មុនពេលបំពេញការងារ

ភ្នំពេញ ៖ ក្រោយពេលប្រឡងធ្វើតេសសមត្ថភាពរយៈពេល៣ដងក្នុងនោះ វិញ្ញាសារសរសេរលើកទី១ និងជម្រុះមកប្រឡងលើវិញ្ញាសរសេរលើកទី២ ចុងក្រោយគឺ ប្រឡងនៅវគ្គទី៣សម្ភាសបេក្ខជនផ្ទាល់មាត់ចំនួន៣៦១នាក់ រយៈពេល២ថ្ងៃគឺថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៥ ជាលទ្ធក្រសួងមុខងារសាធារណៈ ជ្រើសរើស បានបេក្ខជនចំនួន ២២៤នាក់ ក្នុងនោះស្រ្តីចំនួន(១១៦នាក់)ដែលមានសមត្ថភាពជំនាញ។  ... Read More »

កម្ពុជា-ចិនគ្រោងនឹងរៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២៥

ភ្នំពេញ  ៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក ឧត្តមសេនីយ៍ទោ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំស្ថាប័ន្ធពាក់ព័ន្ធអនុវត្តការត្រួតពិនិត្យជាតិស្រវឹង លើអ្នកបើកបរឱ្យបានខ្លាំងក្លាឡើងវិញ ជាពិសេសក្នុងពេលចូលឆ្នាំចិន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ ទៅអគ្គស្នងការនគរបាលចរាចរណ៍ផ្លូវគោក ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងការអនុវត្តការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរឱ្យបានខ្លាំងក្លាឡើងវិញ ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ជាកម្រិតអតិបរមា។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ... Read More »

អភិបាលខេត្តកំពង់ចាម ណែនាំដល់ អាជ្ញាធរ ត្រូវ សហការ ទប់ស្កាត់ការលក់ដូរចំណីអាហារគ្មានសុវត្ថិភាពនៅតាមសាលារៀន ពិសេស ក្រុម ក្មេង ទំនើង គេច សាលា

ខេត្តកំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំ ដល់ អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ ត្រូវ យកចិត្តទុកដាក់ សហការ ... Read More »

ចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

សមិទ្ធផលនានានៅទូទាំងប្រទេស និយាយជារួម និងសមិទ្ធផលនៅក្នុងវិស័យ សាធារណការ និងដឹកជញ្ជូន និយាយដោយឡែក ដែលកម្ពុជាសម្រេចបាននាពេលនេះមិនមែន កើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ពេញលេញ នឹងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនតាំងពីអាណត្តិមុនៗ ។ ... Read More »

គុណតម្លៃនៃបុណ្យចូលឆ្នាំចិននិងអត្ថន័យនៃឆ្នាំម្សាញ់ក្នុងអរិយធម៌និងវប្បធម៌ចិន

ភ្នំពេញ ៖ គិតតាមប្រតិទិនចន្ទគតិចិន បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥ នេះត្រូវជាឆ្នាំម្សាញ់ ។ សត្វតំណាងឆ្នាំទាំង ១២ របស់ចិនសុទ្ធតែជានិមិត្តរូបដែលឆ្លុះបញ្ចាំងពីខ្លឹមសារដ៏ជ្រាលជ្រៅនិងទូលំទូលាយនៃអរិយធម៌និងវប្បធម៌ប្រពៃណីចិន ។ ក្នុងចំណោមសត្វទាំង ១២ នេះ តើសត្វពស់ដែលជា«សត្វឈាមត្រជាក់»តែមួយគត់បានតំណាងឱ្យអ្វីនៅក្នុងអរិយធម៌និងវប្បធម៌ចិន ... Read More »

ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៧៥០.០០០.០០០ យ៉េន (ប្រមាណ ៥,៤ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម»

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥  លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ ... Read More »

លោកអភិសន្ដិបណ្ឌិត ស សុខា អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយ និងពន្យល់ណែនាំដល់មនុស្សជុំវិញខ្លួន ឱ្យបានយល់ដឹងពីផលវិបាកដ៏អាក្រក់កើតចេញពីការសម្រេចចិត្តឆ្លងដែនខុសច្បាប់

ភ្នំពេញ ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយ ចែករំលែក អប់រំ និងពន្យល់ណែនាំដល់មនុស្សជុំវិញខ្លួន ដោយផ្ទាល់ក្ដី និងក្នុងបណ្ដាញសង្គម ឱ្យបានយល់ដឹងអំពីផលវិបាកដ៏អាក្រក់ កើតចេញពីការសម្រេចចិត្តឆ្លងដែនខុសច្បាប់។ ... Read More »

រឿង៖ ផ្សែងអ័ព្ទ (ត)

អារម្មណ៍មួយដ៏សែនតានតឹងបានគ្របដណ្ដប់លើចិត្តរបស់ខ្ញុំ។ ខ្ញុំស្ដាយការសិក្សាថែមទាំងត្រូវបែកគ្នាពីមិត្តភក្តិមិនដឹងថា ពួកគេទៅជាយ៉ាងណាទៅហើយនោះទេ។ អារម្មណ៍របស់ខ្ញុំរឹតតែភ័យព្រួយ ព្រោះមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកឡើយ។ ខ្ញុំដឹងថា ប៉ារបស់ខ្ញុំប្រាកដជាដឹងរឿងគ្រប់យ៉ាងដែលកំពុងតែកើតឡើង តែគាត់មិនហ៊ានប្រាប់ខ្ញុំ ព្រោះគាត់មិនចង់ឲ្យខ្ញុំត្រូវភ័យព្រួយចំពោះរឿងទាំងអស់នេះ។    រថយន្តរបស់ខ្ញុំបានបើកចេញពីវិមានឯករាជ្យតម្រង់ទៅកាន់ស្ពានព្រះមុនីវង្ស។ គ្រាន់តែឆ្លងផុតស្ពានបានបន្តិច រថយន្តក៏អស់សាំងមិនអាចធ្វើដំណើរទៅមុខទៀតបានឡើយ។ ប៉ារបស់ខ្ញុំបានចុះទៅប្រមូលអីវ៉ាន់ចេញពីក្នុងឡានទាំងអស់។ ឃើញដូច្នោះម៉ាក់របស់ខ្ញុំសួរថា ... Read More »

ឆ្នាំ២០២៤​ កម្ពុជា​នាំចេញកសិផលប្រមាណ ១២លានតោន រកចំណូលបានជាង ៥ពាន់លានដុល្លារ

ភ្នំពេញ​៖​ បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បានឱ្យដឹងថា​ នៅក្នុងឆ្នាំ២០២៤កន្លងទៅ​ កម្ពុជាទទួលបានចំណូលជាង ៥ ពាន់លានដុល្លារ (៥,៣) ពីការនាំចេញកសិផលប្រមាណ ១២ លាន​តោន ទៅកាន់ ៩៥ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌកំបូលឃាត់ក្រុមក្មេងទំនើង៦នាក់ក្រោយកាប់ជនរងគ្រោះម្នាក់រងរបួស

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានខណ្ឌកំបូល បើកប្រតិបត្តិការតាមបង្ក្រាបក្រុមជនដៃបានចំនួន៦នាក់ដែល បានធ្វើសកម្មភាពកាប់លើក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំបណ្តាលអោយរងរបួសធ្ងន់ថេរជិត៣០ថ្នេរ។ លោក ហុង ពិសិដ្ឋ អធិការដ្ឋាននគរបាលខណ្ឌកំបូលបានឲ្យដឹងថា នៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ថាដោយអនុវត្តន៍តាមបទបញ្ជារផ្ទាល់ពីឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ ... Read More »

ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យទីតាំងដែលរដ្ឋបាលខេត្តស្ទឹងត្រែងបានផ្តល់ជូនសម្រាប់ធ្វើជាទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ទេសរដ្ឋមន្ត្រី គន់គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោកសរ សុពុត្រា អភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក.ខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យចុះពិនិត្យទីតាំងដែលរដ្ឋបាលខេត្តស្ទឹងត្រែងបានផ្តល់ជូនសម្រាប់ធ្វើជាទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្ត។  ... Read More »

អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ បំភ្លឺ​ជុំវិញករណីស្រ្ដីពីរនាក់អះអា​ង​ថា​ជាម្ចាស់ម៉ូតូមួយគ្រឿង​ ត្រូវបានកូនរប​ស់ខ្លួនខ្ចីជិះពីផ្ទះទៅទិញសាប៊ូមួយភ្លែត​ ត្រូវសមត្ថកិច្ចបង្រ្កាប​និងដកហូត​ម៉ូតូ​យកទុកមិនប្រគល់ មកឱ្យគាត់ជាម្ដាយវិញ…

ខេត្ត​កំពង់​ស្ពឺ​៖​ អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ​ នៅព្រឹកថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២៥នេះ​ សូមជម្រាប​និងបញ្ជាក់ជូនសាធារ​ណៈជនមេត្ដាជ្រាបថា​ ៖​ កាលពីថ្ងៃទី​១៤​ ខែមីនា​ ឆ្នាំ​២០២៤​ វេលាម៉ោង​ ១៣:៣០នាទី​ កំលាំងនគរបាល​បាន​ចុះល្បាតក្នុងមូលដ្ឋានភូមិសាស្រ្ដ​ស្រុកបសេដ្ឋ​បានប្រទះឃេីញមុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ​ យឿន​ សៅលី​ ... Read More »

កម្លាំងចម្រុះបន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងជាលើកទី២ នៅលើបណ្តោយផ្លូវ៦០ម៉ែត្រ

ភ្នំពេញ៖ កងកម្លាំងចម្រុះបានបន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅលើបណ្តោយមហាវិថីសម្តេចតេជោ ហៅផ្លូវ៦០ម៉ែត្រនៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ ស ... Read More »

អភិបាលខេត្តកំពង់ចាម​ បញ្ជូន​ទឹក​ជួយ​សង្គ្រោះ​ស្រូវ​ប្រាំង​ជិត​ ​១ម៉ឺន​ហិកតា​ តាម​ការ​ស្នើសុំ​របស់​អាជ្ញាធរ​​ខេត្ត​ព្រៃវែង​

ខេត្តកំពង់ចាម៖ បន្ទាប់ពី​មាន​ការ​ស្នើសុំ​របស់​អាជ្ញាធរ​ខេត្ត​ព្រៃវែង​ នារសៀលថ្ងៃទី​២២​ ខែមករា​​ ឆ្នាំ​២០២៥​នេះ​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ប្រព័ន្ធ​ធារាសាស្ត្រ​ស្រោច ស្រព​ វ៉ៃកូ​ ជំហាន​១​ ស្ថិតក្នុង​ឃុំមហាលាភ ស្រុកកោះសូទិន ... Read More »

គម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស១ បន្ថែមទៀត នៅខេត្តព្រះសីហនុ ទទួលបានការឯកភាពជាគោលការណ៍ពីក.អ.ក

ខេត្ត​ព្រះសីហនុ​៖​ រដ្ឋបាលខេត្តព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី២៣ ខែមករា ឆ្នាំ២០២៥នេះ​ បានឱ្យដឹងថា​ ​លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីម្សិលមិញនេះ​បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំ​ច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន១ នៅក្នុងភូមិសាស្ត្រ ... Read More »

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា «ឡដុតសំណល់ឆ្លងរោគ នឹងចូលរួមជួយកាត់បន្ថយការចម្លងរោគសុវត្ថិភាពសុខភាពសាធារណៈ បរិស្ថាននៅកម្ពុជា»

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក  UENO Atsushi (អ៊ូ អ៊ី ណូ អាត់ ស៊ូ ស៊ី) ឯកអគ្គរដ្ឋទូតវិសាមញ្ញ ... Read More »

🔴ព័ត៌មានបឋម ៖ ស្លាប់៣នាក់ និងរបួស៦នាក់ ពេលប្រជ្រៀតគ្នាទៅយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់!

ភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មានពលរដ្ឋខ្យល់គស្លាប់៣នាក់ និងរបួស៦នាក់ ពេលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវ នៅមុខផ្ទះអ្នកឧកញ៉ា សុខ គង់ ពិតជារន្ធត់ ហើយក្រុមគ្រូពេទ្យកំពុងសង្គ្រោះ ជាមួយការជួយអន្តរាគមន៍ពីសមត្ថកិច្ច អាជ្ញាធរ នៅកន្លែងកើតហេតុ។  សូមបញ្ជាក់ថា ៖ ... Read More »

រាជរដ្ឋាភិបាលកម្ពុជា​ សម្រេចយល់ព្រមឱ្យបន្តអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” រហូតដល់ដំណាច់ឆ្នាំ២០២៥

ភ្នំពេញ​៖​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ កាលពីថ្ងៃទី​២២​ ខែមករា​ ឆ្នាំ​២០២៥​ បានចេញសេចក្ដីជូនដំណឹង​រាជរដ្ឋាភិបាលកម្ពុជា​ សម្រេចយល់ព្រមឱ្យបន្តអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” រហូតដល់ដំណាច់ឆ្នាំ២០២៥។  នៅក្នុង​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានបញ្ជាក់ថា​ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគ ... Read More »

លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា អញ្ជេីញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥

ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានអញ្ជេីញជាអធិបតីភាពក្នុង ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម ... Read More »

ពេលបើកបរមិនត្រូវពិសាគ្រឿងស្រវឹង! មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៩នាក់​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​!

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ​ បានកើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ ... Read More »

ក្រសួងធនធានទឹក​ ចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​សម្ពាធខ្ពស់មានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ ... Read More »

តំណាង​អយ្យការសាលាដំបូងខេត្តតាកែវ សម្រេចចោទប្រកាន់ជនសង្ស័យជាក្មេងទំនើងចំនួន ០៩នាក់ ពាក់ព័ន្ធករណី ធ្វើឱ្យខូចខាតដោយចេតនា

ខេត្ត​តាកែវ​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជូន សំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងចំនួន ០៩នាក់ ជិះម៉ូតូចំនួនប្រាំគ្រឿង បានធ្វើសកម្មភាពប្រដាប់ដោយដុំថ្ម និងកាំបិតចំនួន១ដើម កាប់ទៅលើម៉ូតូចំនួនមួយគ្រឿងរបស់ជនរងគ្រោះឈ្មោះ ... Read More »

សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទចំនួន​ ០២នាក់​ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន​ ដាក់ទោសពន្ធនាគារក្នុងម្នាក់ៗ អស់មួយជីវិត

ភ្នំពេញ​៖​ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី​២២​ ខែមករា​ ឆ្នាំ​២០២៥នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសជាសាធារណៈ នូវសាលក្រមព្រហ្មទណ្ឌលេខ ៣៦ ក្រ៤ ... Read More »

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រការប្ដេជ្ញាចិត្ដ របស់រដ្ឋបាលរាជធានីភ្នំពេញ រៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាខណ្ឌទាំង១៤ឱ្យបានល្អ នេះការងារសំខាន់

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត  ស សុខា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ គឺការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាខណ្ឌទាំង១៤ ឱ្យបានល្អ ដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ... Read More »

កំពុងជិះម៉ូតូឌុបគ្នា ត្រូវរថយន្ដកូរ៉េបើកបញ្ច្រាសផ្លូវបុកបណ្ដាលឱ្យនារី០២នាក់របួសធ្ងន់និងស្រាល

ភ្នំពេញ ៖ នារី២នាក់ត្រូវបានរថយន្តកូរ៉េមិនចាំផ្លាកលេខមួយគ្រឿង បើកបញ្ច្រាសផ្លូវមកបុកពីមុខម៉ូតូពេញទំហឹង បណ្តាលឱ្យរបួសធ្ងន់ស្រាល ចំណែករថយន្ដបើករថយន្ដបង្កបេីកគេចបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ នៅក្បែរសណ្ឋាគារ ឡាក់គីស្តារ តាមបណ្តោយផ្លូវលេខ ... Read More »

បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅក្រុងប៉ោយប៉ែត, សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៧០នាក់ ក្រោយទទួលព័ត៌មានតាម App Nodrug

ខេត្ត​បន្ទាយមានជ័យ៖ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថា មានករណីចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចដីស ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug: https://nodrugsnacd.com/download និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។  ... Read More »