ព័ត៌មានទាន់ហេតុការណ៍៖
'

ភ្ញាក់ផ្អើលលើបណ្តាញសង្គម facebook , TikTok រឿងប្រទះឃើញរថយន្តស្លាកលេខកម្ពុជា BOK.KALO របស់វណ្ណដា ជួបគ្រោះថ្នាក់ចរាចរណ៍

 ភ្នំពេញ ៖ ភ្ញាក់ផ្អើលខ្លាំងក្រោយពីនៅលើបណ្តាញសង្គម facebook និង Tik Tok មានការចែករំលែកអំពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តកាលពីរាត្រីថ្ងៃទី២៦ ខែកក្កដាឆ្នាំ ២០២៣នៅបណ្តោយផ្លូវលេខ២៧១។ អ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍នោះគឺក្រោយពីរថយន្តទំនើបមួយគ្រឿងម៉ាកFord Everest  មានស្លាកលេខកម្ពុជា BOK KALO ដែលគេសង្ស័យថាជារថយន្តរបស់តារាចម្រៀងរ៉េបល្បីឈ្មោះនៅកម្ពុជា ... Read More »

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណជូនចំពោះឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអបអរសាទរជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧

ភ្នំពេញ ៖ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងក្រៃលែងជូន ឯកឧត្តម សម្រាប់ការអបអរសាទរយ៉ាងកក់ក្តៅចំពោះ ជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ០៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងការវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលក្នុងប្រទេសកម្ពុជា ... Read More »

Update ៖ សពប្ដីលិចកាណូតបាឡាស្មាច់ក្នុងទន្លេនៅស្រុកកំពង់លែង សមត្ថកិច្ចរកឃើញហើយ

ខេត្តកំពង់ឆ្នាំង៖ សពបុរសជាប្ដីដែលបានក្រឡាប់បាឡាស្មាច់ជាមួយប្រពន្ធកាលពីល្ងាចថ្ងៃទី២៥ ត្រូវបានសមត្ថកិច្ចរកឃើញហើយគឺប្រទះឃើញអណ្ដែតលើទឹកនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៣ ដែលនៅចំណាយប្រមាណជាង១គីឡូម៉ែត្រពីចំណុចកើតហេតុ ក្នុងភូមិអន្លង់កញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង។ ករណីជនរងគ្រោះមួយគ្រួសារក្រឡាប់បាឡាស្មាច់លិច ទឹកបណ្ដាលឲ្យស្លាប់  ក្រោយពេលកើតហេតុថ្ងៃទី២៦ ខែកក្កដា ក្រោមការណែនាំ ... Read More »

លោក វ៉ាង យី បំពេញទស្សនកិច្ចលើកដំបូង ពិភាក្សាពីបញ្ហាអ៊ុយក្រែននៅទួរគី

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះបានផ្សាយថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានពិភាក្សាអំពីបញ្ហាអ៊ុយក្រែនជាមួយសមភាគីទួរគីរបស់លោក នៅក្នុងទីក្រុងអង់ការ៉ា ហើយបានជួបលោកប្រធានាធិបតី តាយីព អឺដូហ្កាន់ ... Read More »

អាសូរណាស់​លោកអើយ! កុមារីម្នាក់លង់ទឹកអណ្ដូងជីកបណ្តាលឱ្យបាត់បង់ជីវិតនៅស្រុកសង្កែ

ខេត្តបាត់ដំបង៖ កុមារីម្នាក់បានស្លាប់​ រីឯ​កូនបងនៅរស់ត្រូវបានក្រុមគ្រួសារ​សាច់ញាតិ​ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ខណៈដែលម្ដាយរវល់​បោក​ខោអាវ​ភ្លេចមេីលកូនៗលេងទឹក​បណ្ដាលឱ្យលង់ទឹកអណ្ដូងជីក។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២៣។      ប្រភពដដែលបន្តថា​ កុមារីដែលលង់ទឹកស្លាប់ឈ្មោះ រ៉េត សាវីតា អាយុ២ឆ្នាំ រស់នៅភូមិស្វាយជ្រំ ... Read More »

មនុស្ស​៤នាក់​ស្លាប់​ និងរបួស១១នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ កក្កដា!

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ​ បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ ៧នាក់ និងស្រាល ៤នាក់ ។ ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ ... Read More »

ព្យុះ Doksuri វាយប្រហារហ្វីលីពីន ស្លាប់៦នាក់និងរាប់ពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព

ព្យុះ Doksuri បានវាយប្រហារចូលដីគោកភាគខាងជើងប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី២៦ខែកក្កដា អមជាមួយខ្យល់ ភ្លៀងខ្លាំង ធ្វើឱ្យដាច់ភ្លើងទ្រង់ទ្រាយធំ ទឹកជំនន់កើនឡើង បង្ខំឱ្យពលរដ្ឋរាប់សិបពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ ក្រុមមន្ត្រីនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដានេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារតែព្យុះទីហ្វុង ដុកស៊ូរី ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ អ្នកជាសះស្បើយ​​​​​​​​​ ០១នាក់និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ទី២៧ ខែកក្កដា​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​គ្មានអ្នកឆ្លងថ្មី​ ​,​ ឣ្នកជាសះស្បើយ​​​​​​​​​​​ ០១នាក់ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

លួចដែក៣ដងបានសម្រេចលួចម្ដងទៀតគម្រប់៤ដងជាប់ខ្នោះ

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ ធ្វើសកម្មភាពលួចដែកបានសម្រេច៣ដង លើកក្រោយលួចទៀតគម្រប់៤ដង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង១១និង១០នាទី នៅចំណុចភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។    ... Read More »

សម្តេចតេជោ បានចំណាយពេលជិតកន្លះសតវត្សនៃជីវិត​ការងារ ដេីម្បីប្រទេសជាតិ​ និង ប្រជាជនកម្ពុជា​ លះបង់តស៊ូគ្រប់បែបយ៉ាង​ យកជីវិតជាដេីមទុន

ភ្នំពេញ ៖ តាមរយៈរូបភាពជាច្រើនសន្លឹក ពិតណាស់ថា បានបង្ហាញពីសកម្មភាព ជីវិតតស៊ូ គ្រប់សកម្មភាពរបស់សម្ដេចតេជោហ៊ុនសែន ។ ទម្រាំបានដូចសព្វថ្ងៃនេះ សម្ដេចបានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រទេសជាតិមានសន្តិភាព ប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត ។ ដូច្នេះហើយទើបមានសំណេរមួយ បានសរសេរថា ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៥នាក់​ បទល្មើសគ្រឿងញៀនចំនួន ៩ករណីទូទាំងប្រទេសថ្ងៃទី២៦ កក្កដាម្សិលមិញនេះ​!

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ដែល​ជនសង្ស័យចំនួន ១៥នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៩ករណី ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ​។ ក្នុងចំណោមជនសង្ស័យចំនួន ១៥នាក់ ... Read More »

ចប់ហើយជនក្បត់ជាតិ៣ជំនាន់ ! ខណៈអង្គការអន្តរជាតិមួយដែលធ្លាប់ផ្ដល់ពានដល់ សម រង្ស៊ី បានអបអរសាទរសម្ដេចតេជោចំពោះ ជ័យជម្នះការបោះឆ្នោតឆ្នាំ២០២៣

សាធារណរដ្ឋកូរ៉េ ៖ វេទិកាសន្តិភាពសិទ្ធិមនុស្សអាស៊ី Asia Humanrights Peace Forum ហៅកាត់ថា AHPF ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងបានផ្ញើលិខិតមួយច្បាប់ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ... Read More »

ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ ចេញសេចក្តីបំភ្លឺព័ត៌មានជុំវិញគណនីហ្វេសប៊ុកឈ្មោះ David jhon បានបង្ហោះចោទប្រកាន់ចំពោះមន្រ្តីនគរបាលប៉ុស្តិ៍តាម៉ឺន ថាបានធ្វើទារុណ្ឌកម្មទៅលើក្មេងប្រុស

ខេត្ត​បាត់ដំបង​៖​ លោកឧត្តមសេនីយ៍ទោ សាត គឺមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយដោយបញ្ជាក់ថា៖​ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសគោរពជម្រាបជូន សាធារណជន អ្នកនិយមប្រើប្រាស់បណ្តាញសង្គមនិងអ្នកសារព័ត៌មានបានជ្រាបថា  នាប៉ុន្មានម៉ោងមុននេះ មានគណនីហ្វេសប៊ុកឈ្មោះ ... Read More »

រយៈពេល០២ថ្ងៃ! កម្លាំងនគរបាល​ខេត្តបាត់ដំបង​ ឃាត់ខ្លួន​មុខសញ្ញាគ្រឿងញៀន៤នាក់

ខេត្ត​បាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មុខសញ្ញាគ្រឿងញៀនចំនួន០៤នាក់​ ត្រូវបានសមត្ថ​កិច្ចនគរបាលស្រុកសង្កែបង្រ្កាបឃាត់ខ្លួនអនុវត្តតាម​ច្បាប់ក្នុងរយៈពេល០២ថ្ងៃជាប់គ្នា។  ប្រភពដដែលបន្តថា​ ចាប់ពីថ្ងៃទី ២៦និងទី២៧ ខែកក្កដា​ ឆ្នាំ២០២៣នេះ​ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម​សេនីយ៍ ទោ ... Read More »

អង្គការការពារជនក្រីកដើម្បីអភិវឌ្ឍន៍ ចេញសេចក្តីប្រកាសគាំទ្រ ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ ៖ អង្គការការពារជនក្រីក្រដើម្បីអភិវឌ្ឍន៍ យើងខ្ញុំសូមប្រកាសគាំទ្រទាំងស្រុង នូវសារនយោបាយពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបាន ថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ... Read More »

គណបក្សធម្មាធិបតេយ្យ បានប្រកាសគាំទ្រ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧

ភ្នំពេញ ៖ គណបក្សធម្មាធិបតេយ្យ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសជាសាធារណៈលាលែងពីតំណែងនាយករដ្ឋមន្ត្រី ហើយបានផ្ទេរតំណែងនាយករដ្ឋមន្ត្រីនេះទៅឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ... Read More »

ប្រជាពលរដ្ឋកម្ពុជាជាច្រើន បាននាំគ្នា«សម្តែងនូវឆន្ទៈ»សោមនស្សរីករាយក្រៃលែង ចំពោះការសម្រេចចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយបានបន្តវេណក្នុងការដឹកនាំប្រទេសជាតិដែលមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់អាណត្តិថ្មីទី៧ ឆ្នាំ២០២៣

ភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជាជាច្រើន បាននាំគ្នា«សម្តែងនូវឆន្ទៈ» គាំទ្រពេញទំហឹងប្រកបដោយសេចក្តីសោមនស្សរីករាយក្រៃលែង ចំពោះការសម្រេចចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយបានបន្តវេណក្នុងការដឹកនាំប្រទេសជាតិដែលមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់អាណត្តិថ្មីទី៧ ឆ្នាំ២០២៣  ... Read More »

មន្ត្រីជំនាញមន្ទីរកសិកម្មថាការជ្រើសរើសពូជដំណាំដំឡូងមីគឺត្រូវជ្រើសរើសយកពូជ KU50 ជារឿងសំខាន់

ខេត្តស្ទឹងត្រែង៖ មន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងណែនាំកសិករដាំដំឡូងមីត្រូវជ្រើសរើសយកពូជ(KU50)ប្រសិនបើមាន សម្រាប់ដាំ ដើម្បីរួមគ្នាកាត់បន្ថយ និងលប់បំបាត់ជំងឺឆ្លង(វៃរើសម៉ូហ្សីអ៊ិច) ហើយអាចទទួលបានទិន្នផលល្អបំពេញតម្រូវការទីផ្សារ ជួយឲ្យមានកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។ លោកតាំង ជីផេង មន្ត្រីបច្ចេកទេសផ្នែកកសិកម្មបានពន្យល់ថា ដើម្បីឲ្យដំឡូងមីទទួលបានផលច្រើន សូមបងប្អួនកសិករ ភ្ជួរដីហាលឲ្យងាប់ស្មៅនិងមេរោគ   ... Read More »

Brighton នាំយកខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីល Igor Julio ពី Fiorentina ក្នុងតម្លៃ១៤.៥លានផោន

ក្លិប Brighton បានចុះហត្ថលេខាលើខ្សែការពារកណ្តាលប្រេស៊ីល Igor Julio ពីក្លិបអ៊ីតាលី Fiorentina ក្នុងតម្លៃ១៤.៥លានផោន។ កីឡាករវ័យ២៥ឆ្នាំរូបនេះបានយល់ព្រមលើកិច្ចសន្យារយៈពេល៤ឆ្នាំជាមួយ Brighton។ អ្នកចាត់ការទូទៅលោក Roberto de Zerbi បានបង្វែរការចាប់អារម្មណ៍របស់គាត់ទៅ ... Read More »

ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមប្រកាសគាំទ្រទាំងស្រុង នូវសារនយោបាយពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ... Read More »

កម្ពុជាត្រូវការអភិវឌ្ឍន៍ប្រទេសជាតិ មិនឈប់ឈរ ដោយកត្តាសន្តិភាព មានពេញលេញ !

ភ្នំពេញ ៖ ផ្លូវគមនាគមន៍ នៅប្រទេសកម្ពុជាបច្ចុប្បន្ន មានការរីកចម្រើនហួសពីការស្មាន កសាងហេដ្ឋារចនាសម្ព័ន្ធ គ្រប់ទីកន្លែង ដើម្បីបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។  តោះបន្ត ! ឈ្វេងយល់ពីសមិទ្ធផលផ្លូវលេខ១៥៧៧ – ប្រវែង ៥១,៨ គ.ម  ... Read More »

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីប្រធាន គ.ជ.ប ទទួលជួបគណៈប្រតិភូសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច

ភ្នំពេញ ៖ គ.ជ.ប បានបញ្ជាក់ថា  នារសៀលថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ ... Read More »

បំពាក់ម៉ាស៊ីនជួយសង្រ្គោះបេះដូង និង សួត ដោយស្វ័យប្រវត្តិ(Automatic Cardiopulmonary Resuscitator) ដើម្បីជួយសង្រ្គោះអ្នកជំងឺគាំងបេះដូង និង ដង្ហើម

ភ្នំពេញ ៖ កាន់តែទំនើប ត្រូវការបំពាក់ម៉ាស៊ីនជួយសង្រ្គោះបេះដូង និង សួត ដោយស្វ័យប្រវត្តិ(Automatic Cardiopulmonary Resuscitator) ដើម្បីជួយសង្រ្គោះអ្នកជំងឺគាំងបេះដូង និង ដង្ហើម ។   មន្ទីរពេទ្យកាល់ម៉ែតនៅតែបន្តការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីបន្ថែមទៀតក្នុងទិសដៅគ្របដណ្តប់សេវាសុខាភិបាលគ្រប់ជ្រុងជ្រោយជូនតាមតំរូវការរបស់ប្រជាពលរដ្ឋយើង។   ជាក់ស្តែងថ្ងៃនេះ ... Read More »

ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខណ្ឌដូនពេញចុះឃាត់ខ្លួនករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ សមត្ថកិច្ចផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញសហការជាមួយកម្លាំងប៉ុស្តិ៍ស្រះចកបានចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនបុរស២នាក់ដកហូតថ្នាំញៀន២កញ្ចប់។ ការចុះឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង១១យប់ ថ្ងៃទី២៦ខែកក្តដា ឆ្នាំ២០២៣ ស្ថិតនៅចំណុច ផ្លូវលេខ៨៦ ភូមិ០៧ សង្កាត់ ស្រះចក ខណ្ឌដូនពេញ។ លោកម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដូនពេញបានឲ្យដឹងថា ... Read More »

ជនសង្ស័យ០៤នាក់​ ប៉ុនប៉ងលួចទ្រព្យសម្បត្តិពលរដ្ឋ​ ត្រូវនគរបាលខណ្ឌដង្កោ​ ឃាត់ខ្លួន

​    ភ្នំពេញ​ ៖​ កម្លាំងនគរបាលព្រហ្មទណ្ឌ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានធ្វេីការបង្ហាញមុខជនសង្ស័យ០៤នាក់ជាសាធារណៈ​ នាព្រឹកថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ​២០២៣​ បន្ទាប់ពីបង្ក្រាបជាក់ស្តែង បទល្មើសប៉ុនប៉ងលួច (ទ្រព្យសម្បត្តិ) កាលពីថ្ងៃទី២៦ ខែកក្កដា ... Read More »

សមត្ថកិច្ចល្បាតឃាត់ខ្លួនក្រុមទាក់សត្វឆ្កែពេលយប់ក្រៅរបងផ្ទះតាមផ្លូវក្នុងភូមិ រួមជាមួយឆ្កែ៣ក្បាល

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺបានអោយដឹងថា នៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានករណីក្រុមចោរ ទាក់ឆ្កែតាមភូមិនិងតាមផ្លូវសាធារណៈពេលយប់ ។      ... Read More »

ឯកឧត្តម ហេង សុខណាង និងលោកជំទាវ ហូ សុវណ្ណិកាប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ ៖ ឯកឧត្តម ហេង សុខណាង និងលោកជំទាវ ហូ សុវណ្ណិកា  សូមប្រកាសគាំទ្រទាំងស្រុង នូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ... Read More »

ក្រុមនារីជប៉ុន​ទម្លាក់​កូស្តារីកា​ ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយWomen’s World Cup

គ្រាប់​បាល់​២​គ្រាប់​ក្នុងតង់ទី១​បាន​ជួយ​ឲ្យ​ជប៉ុន​យក​ឈ្នះ​លើ​កូស្តារីកា ២-០នៅ​កីឡដ្ឋាន Dunedin កាល​ពីរសៀល​ថ្ងៃ​ពុធ ប៉ុន្តែ​បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក​ឆ្នាំ២០១១ជប៉ុនឡើង​ទៅ​វគ្គ​បន្ត​នៃ​ការ​ប្រកួត Women’s World Cup វគ្គ១៦ក្រុមចុងក្រោយនៅឆ្នាំនេះ។ កីឡាការិនី Nadeshiko បាននិយាយសារឡើងវិញពីការប្រកួតនៃជ័យជម្នះដ៏ត្រចះត្រចង់នៃការទទួលជ័យជម្នះក្នុងលទ្ធផល ៥-០ លើក្រុម Zambia ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌដូនពេញចុះឃាត់ខ្លួនស្រ្តីម្នាក់ករណីជួញដូរសារធាតុញៀនចំនួន២៣កញ្ចប់

   ភ្នំពេញ៖ សមត្ថកិច្ចផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញសហការជាមួយកម្លាំងប៉ុស្តិ៍ស្រះចកបានចុះបង្ក្រាបករណីគ្រឿងញៀនមួយករណីក្រោយស្ថានទូតបារាំង ដោយបានឃាត់ខ្លួនស្រ្តីម្នាក់និងដកហូតថ្នាំញៀនចំនួន២៣កញ្ចប់។ ការចុះឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៩នឹង៣០នាទីយប់ ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចខាងក្រោយស្ថានទូតបារាំងផ្លូវបេតុង ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។     លោកម៉ៅ ... Read More »

Man City យកឈ្នះ Bayern Munich ក្នុងជំនួបមិត្តភាពមុនបើករដូវកាល

ក្រុមមេឃខៀវ Manchester City ទទួលបានជ័យជម្នះមុនបើករដូវកាលលើក្រុម Bayern Munich ក្នុងលទ្ធផល ២ទល់១ នៅពហុកីឡដ្ឋានជាតិជប៉ុន ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ James McAtee និង Aymeric Laporte ... Read More »