ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួងធនធានទឹក ៖​ អាចមានភ្លៀងធ្លាក់ ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ ​  ... Read More »

លោក ហេង សុខណាង ចុះធ្វើសកម្មភាពយុទ្ធនាការឃោសនាតាមខ្នងផ្ទះប្រជាជន នៅភូមិថ្នល់កែង និងនៅខាងមុខតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីស៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត ចុះធ្វើសកម្មភាពយុទ្ធនាការឃោសនាតាមខ្នងផ្ទះប្រជាជន នៅភូមិថ្នល់កែង និងនៅខាងមុខតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីស៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង  ។ ... Read More »

Update ៖ ក្រោមបទបញ្ជាដឹកនាំយ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ស្នងការ ហេង វុទ្ធី ក្រុមចោរឆក់មកពីភ្នំពេញទៅធ្វើសកម្មភាពនៅស្រុកព្រៃឈរ ត្រូវបានបង្ក្រាបជាបន្ដបន្ទាប់ចំនួន៥នាក់, ២នាក់ចាប់បានភ្លាមនិង០៣នាក់ទៀតបន្ដចាប់នៅភ្នំពេញ

ខេត្តកំពង់ចាម ៖ ក្រុមចោរឆក់មកពីរាជធានីភ្នំពេញទៅធ្វើសកម្មភាពនៅស្រុកព្រៃឈរ ខេត្តកំពង់ចាមចំនួន០២ករណី នៅថ្ងៃទី០៩ ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង០៨ និង២០នាទី នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៧A ស្ថិតនៅក្នុងភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងនៅវេលាម៉ោង០៩និង០០នាទី នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៧A ស្ថិតក្នុងភូមិតាកុច ... Read More »

លួចម៉ូតូបងថ្លៃគេចខ្លួនបាន៣ថ្ងៃ ត្រឡប់មកផ្ទះវិញជាប់ខ្នោះសមត្ថកិច្ច

    ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាជាប់ពន្ធនាគារបានធ្វើសកម្មភាពលួចម៉ូតូបងថ្លៃខ្លួនឯង រួចគេចខ្លួនបាន៣ថ្ងៃ ត្រឡប់មកផ្ទះវិញត្រូវបានបងថ្លៃប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង១៨និង៣០នាទីនៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ... Read More »

ក្លិប Chelsea ​បង្ហាញ​ឈុតអាវក្នុងទឹកដី​ថ្មី​ដោយ​គ្មាន​អ្នក​ឧបត្ថម្ភ

ក្លិបតោខៀវ Chelsea បានបង្ហាញឈុតក្នុងទឹកដីសម្រាប់រដូវកាល២០២៣-២០២៤ ដោយគ្មានអ្នកឧបត្ថម្ភអាវខាងមុខនោះទេ។ កិច្ចព្រមព្រៀងអាវជាមួយក្រុមហ៊ុនទូរគមនាគមន៍ Three មិនត្រូវបានបន្តនៅពេលដែលវាផុតកំណត់នៅចុងរដូវកាលមុន។ ក្របខ័ណ្ឌ Premier League បានរារាំងកិច្ចព្រមព្រៀងជាមួយសេវាកម្មផ្សាយ Paramount+ ដោយសារតែមានការព្រួយបារម្ភអំពីការធ្វើឱ្យម្ចាស់សិទ្ធិផ្សាយរបស់ខ្លួន។ Chelsea បានសម្រេចចិត្តប្រឆាំងនឹងកិច្ចព្រមព្រៀងឧបត្ថម្ភអាវជាមួយក្រុមហ៊ុនល្បែងអនឡាញមួយផងដែរ។ ... Read More »

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចុះសួរសុខទុក្ខមន្រ្តីគណបក្សខណ្ឌសែនសុខ

ភ្នំពេញ ៖ នៅល្ងាចថ្ងៃចន្ទ ៨រោច ខែបឋមាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ... Read More »

សម្ដេចតេជោនាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យផ្ទេរធនធានបន្ថែម ពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋានក្នុងថវិកា ០៥ឆ្នាំ ពីឆ្នាំ២០២៤-២០២៨ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋាន

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដា្ឋន ។  រាជរដ្ឋាភិបាលសម្រេច : បទប្បញ្ញត្តិទូទៅ  មាត្រា១..អនុក្រឹត្យនេះ កំណត់អំពីទំហំ ការផ្ទេរ ... Read More »

អាជ្ញាធរខេត្តកំពង់ឆ្នាំងកំពុងតាមចាប់ជនខិលខូចលួច ចូលឈូសឆាយទន្ទ្រានដីព្រៃលិចទឹកដីតំបន់៣របស់រដ្ឋក្នុងស្រុកកំពង់លែងអស់ជាង៥០ហិកតា

ខេត្តកំពង់ឆ្នាំង៖ ជនឱកាសនិយមមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង នៅតែបន្តលួចឆក់ឱកាសចូលឈូសឆាយទន្ទ្រានដីព្រៃលិចទឺក(ដីតំបន់ ៣) របស់រដ្ឋយ៉ាងសកម្មនៅតាមតំបន់មួយចំនួនស្ថិតក្នុងទឹកដីនៃស្រុកកំពង់ លែង ខេត្តកំពង់ឆ្នាំង។ បើទោះជាសមត្ថកិច្ចនិងអាជ្ញាធរខិតខំប្រឹងប្រែងសហការគ្នា ក្នុងការចុះទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបទល្មើសផ្សេងៗ ជាពិសេគឺសកម្មភាពបទល្មើសនៃការលួចយកគ្រឿងចក្រចូលឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹករបស់រដ្ឋធ្វើជាកម្មសិទ្ធិ។ ជាក់ស្ដែងកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ កន្លង ... Read More »

យុវជនម្នាក់បើកម៉ូតូក្នុងល្បឿនលឿនដល់ផ្លូវកោងរេចង្កូតបណ្ដាលឱ្យដួលខ្លួនឯងរងរបួសធ្ងន់

ខេត្តប៉ៃលិន៖ តាមប្រភពព័ត៌មានពីនគរបាលនៃអធិការដ្ឋានស្រុកសាលាក្រៅបានឱ្យដឹងថា  នៅវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយយុវជនម្នាក់បើកបរម៉ូតូដួលខ្លួនឯង ស្ថិតនៅចំណុចផ្លូវកោង ក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឱ្យរងរបួសធ្ងន់ និងខូចខាតម៉ូតូ០១គ្រឿង (កម្រិតស្រាល)។   ... Read More »

ទាហានប្រហែល៣០.០០០នាក់មកពី ១២ប្រទេសបានចូលរួមក្នុងសមយុទ្ធនៅប្រទេសអូស្ត្រាលី

ទាហានអាល្លឺម៉ង់នឹងចូលរួមជាមួយទាហានប្រហែល 30.000 នាក់មកពីប្រទេសចំនួន 12 រួមទាំងប្រទេសឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង បារាំង និងចក្រភពអង់គ្លេស ដើម្បីចូលរួមក្នុងការអនុវត្តនៃប្រតិបត្តិការទ័ពអាកាសនិងប្រយុទ្ធនៅក្នុងព្រៃ។ ប្រទេសអាល្លឺម៉ង់នឹងបញ្ជូនកងទ័ពទៅកាន់ប្រទេសអូស្ត្រាលីជាលើកដំបូងដើម្បីចូលរួមក្នុងសមយុទ្ធរួម Talisman Saber ដែលនឹងចូលរួមជាមួយទាហានប្រមាណ 30.000 ... Read More »

លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ ចូលរួមកិច្ចជំនួបរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-រដ្ឋមន្រ្តីយុត្តិធម៌ G7 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ទីក្រុងតូក្យូ៖ បើយោងតាមការបញ្ជាក់ ពីលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានដឹងថា : នាថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ... Read More »

កូរ៉េខាងជើង ៖ ការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរទៅកូរ៉េខាងត្បូង គឺជាការគំរាមកំហែងសន្តិសុខ

ក្រសួងការពារជាតិកូរ៉េខាងជើងបានថ្កោលទោសចំពោះផែនការរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅកាន់ឧបទ្វីបកូរ៉េ ហើយបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ជាបន្ទាន់រាល់ការបង្កហេតុ។ យោងតាមសារព័ត៌មានស៊ិនហួបានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែកក្កដា អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើងបានថ្កោលទោសចំពោះផែនការរបស់អាមេរិកក្នុងការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅកាន់ឧបទ្វីបកូរ៉េ។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានដកស្រង់សម្តីក្រសួងការពារជាតិរបស់ប្រទេសនេះថា ការដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់អាមេរិក ដែលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ មានន័យថា អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ប្រទេសអាមេរិកនឹងបង្ហាញខ្លួននៅក្នុងតំបន់ជាលើកដំបូង។ ពេលវេលាចាប់តាំងពីឆ្នាំ1981 ។ ... Read More »

ក្រុមអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិរកឃើញថា ឡដុតកុលាលភាជន៍នៅក្នុងតំបន់អង្គរ បានចាប់ដំណើរការតាំងពីពាក់កណ្តាលសតវត្សរ៍ទី១២មក

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និងFlinders University ដោយប្រើឧបករណ៍វាស់ស្ទង់រករចនាសម្ពន្ធឡដុតកុលាលភាជន៍នៅខ្លោងទ្វារដីឆ្នាំងនៃអង្គរធំ បានរកឃើញថា មានឡដុតកុលាលភាជន៍ជាច្រើននៅជ្រុងពាយព្យនាភូមិនគរក្រៅ សង្កាត់គោកចក នៃក្រុងសៀមរាប ខេត្តសៀមរាប។  បណ្តុំក្រុមឡដុតកុលាលភាន៍ទាំងនោះ ស្ថិតនៅលើទួលធំវែងមួយកន្លែង ដែលលាតសន្ធឹងពីកើតទៅលិចប្រវែង២៣០ម៉ែត្រនិងទទឹងមានប្រវែង៨៤ម៉ែត្រ កម្ពស់ប្រហែល២,៧០ម៉ែត្រ។ ... Read More »

លោកហង្ស ពុទ្ធា ៖ គិតត្រឹមថ្ងៃទី១០នេះគ.ជ.ប.ទទួលស្គាល់ អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិជាង៨ម៉ឺននាក់ដើម្បីចូលរួមឃ្លាំមើលការបោះឆ្នោតថ្ងៃទី២៣ខែកក្កដា

ភ្នំពេញ៖ អ្នកនាំពាក្យគ.ជ.ប.លោក ហង្ស ពុទ្ធា បានឱ្យថា ការស្នើសុំចូលរួមជាអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតក្នុងនីតិកាលទី៧នេះនឹងមានចំនួនច្រើនជាងមុនបើធៀបទៅនឹងការបោះ ឆ្នោតនីតិកាលទី៦ ខណៈប្រកាសបិទបញ្ចប់ការស្នើសុំរបស់អ្នកសង្កេតការណ៍ជាតិនឹងធ្វើនៅថ្ងៃទី១២ កក្កដា និងអ្នកសង្កេតការណ៍អន្តរជាតិនាថ្ងៃទី១៩ កក្កដា។ អ្នកនាំពាក្យរូបនេះបានបន្តថា គ.ជ.ប.បានបណ្តុះ ... Read More »

ក្តីសង្ឃឹមតែមួយគត់សម្រាប់កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ក្នុងកិច្ចពិភាក្សារវាងលោកពូទីននឹងលោកអឺដូហ្កាន់

សារព័ត៌មានរុស្ស៉ី RIA នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានរាយការណ៍នៅថ្ងៃចន្ទនេះថា ការចរចាដែលរំពឹងទុករវាងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងប្រធានាធិបតីទួរគី លោក តាយីព អឺដូហ្កាន់ ... Read More »

អ្នកនាំពាក្យក្រសួងកសិកម្ម ៖ ការនាំចេញស្វាយចន្ទី របស់កម្ពុជា បានថយចុះជាង១២ភាគរយនៅឆមាសទី១ឆ្នាំ ២០២៣

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ចាប់ពីខែមករាដល់មិថុនា ឆ្នាំ២០២៣ នេះ ការនាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេស សម្រេចបានក្នុងបរិមាណជាង ៣៦៣ ១៧៣ តោន ។ ចំនួននេះថយចុះ ១២,៦៧ភាគរយ ... Read More »

រដ្ឋបាល​ខណ្ឌដូនពេញ​ ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ សម្រាប់​ឆ្នាំ២០២៣ មាន១៥គម្រោង មានតម្លៃជាង ១.៦៤៩ លានរៀល

ភ្នំពេញ៖ រដ្ឋបាល​ខណ្ឌដូនពេញ​ នៅថ្ងៃចន្ទទី​១០​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ សម្រាប់១១សង្កាត់ របស់ខណ្ឌដូនពេញ មានចំនួន១៥គម្រោង មានតម្លៃប៉ាន់ស្មានប្រមាណជាង១.៦៤៩លានរៀល ដែលគម្រោងទាំងនេះ មានទាំងការ ,ការស្តារប្រព័ន្ធលូចាស់ ... Read More »

ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់និងបាក់ដីនៅប្រទេសជប៉ុន ពលរដ្ឋរាប់សិបម៉ឺននាក់ជម្លៀសទៅកាន់តំបន់សុវត្ថិភាព

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបាននិងកំពុងវាយលុកលើភាគនិរតីនៃប្រទេសជប៉ុន ហើយបានបង្កឱ្យមានគ្រោះទឹកជំនន់និងគ្រោះរអិលបាក់ដី ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ម្នាក់ និងបង្កឱ្យ៦នាក់ផ្សេងទៀតបាត់ខ្លួន។ ទីភ្នាក់ងារឧតុនិយមជប៉ុន នាថ្ងៃចន្ទនេះបានចេញសេចក្តីប្រកាសអាសន្នបន្ទាន់មួយសម្រាប់ខេត្តហ្វូគូអូកា (Fukuoka) និងអូអ៉ីតា (Oita) ... Read More »

អតិតសិល្បការិនី ស្រីតូច ចំណាន តារាស្រីដំបូងគេ ទទួលគោរមងារជា”អ្នកឧកញ៉ា”

ភ្នំពេញ៖ ធ្វើឲ្យគ្រប់គ្នា ចាប់អារម្មណ៍មុននេះក្រោយពីអតីតតារាសម្តែង និងពិធីការិនីម៉ៅ ចំណាន ហៅស្រីតូចចំណានដែលគេស្គាល់ថាជាភរិយាបណ្តូលចិត្តអ្នកជំនួញលំដាប់សេដ្ឋីនៅកម្ពុជា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជាអ្នកឧកញ៉ា  ។  សារអបអរសាទរជាច្រើនត្រូវបានបញ្ចេញនៅលើបណ្តាញសង្គមមុននេះ ដោយលោកជំទាវស្រីតូច ចំណានទទួលបានគោរមងារជាអ្នកឧកញ៉ា ខណៈដែលកូនប្រុសសំណព្វឈ្មោះ ... Read More »

អាកាសយានដ្ឋានអន្តរជាតិតេជោដំណាក់កាលទី១ សម្រេចបានជាង ៥០ភាគរយ

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងថា លទ្ធផលការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ(ភ្នំពេញថ្មី) ក្នុងដំណាក់ការទី១ គិតត្រឹមថ្ងៃទី៣០ ខែមិថុនាកន្លងទៅសម្រេចបានជាង៥០ភាគរយ ដោយចំណាយទឹកប្រាក់ចំនួន ៧១២ លានដុល្លារអាមេរិក។ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនិងជាអ្នក នាំពាក្យលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ថា ... Read More »

ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ! អាកាសយានដ្ឋានអន្តរជាតិ ទទួលបានអ្នកដំណើរជាង ២,៤​លាននាក់

ភ្នំពេញ៖ របាយការណ៍ស្ថានភាពនៃវិស័យអាកាសចរណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបង្ហាញថា​ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ បានទទួលអ្នកដំណើរ​​ចំនួន ២,៤៨ លាននាក់ កើនឡើង ២៧០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា ... Read More »

សហព័ន្ធស្រូវអង្ករកម្ពុជា ៖ ចិនជាប្រទេសទិញអង្ករធំជាងគេរបស់កម្ពុជា

ភ្នំពេញ៖ យោងតាម​របាយការណ៍​របស់​សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ៖​ ចិន​ គឺជាប្រទេសទិញអង្ករធំជាងគេរបស់កម្ពុជា​ ខណៈ​ប្រទេស​មួយនេះកំពុងសហការជាមួយក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba ដេីម្បីពង្រីកទីផ្សារអង្ករនៅប្រទេសចិន​។ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងទៀតថា​ សហព័ន្ធស្រូវអង្ករ​ បានប្រជុំជាមួយតំណាងក្រុមហ៊ុន Alibaba កញ្ញា ... Read More »

វីរបុរសក្លិប Barcelona និង Inter Milan លោក Luis Suarez ទទួលមរណភាពក្នុងវ័យ៨៨ឆ្នាំ

លោក Luis Suarez វីរបុរស Barcelona និង Inter Milan បានទទួលមរណភាពក្នុងអាយុ៨៨ឆ្នាំ។ ទោះបីជាមានការលេចចេញនូវកំពូលតារាជាច្រើនរាប់មិនអស់ក្នុងរយៈពេលជាច្រើនទសវត្សរ៍ក្រោយមកក៏ដោយក៏លោក Suarez នៅតែជាកីឡាករអេស្ប៉ាញបុរសតែមួយគត់ដែលបានឈ្នះពានរង្វាន់ Ballon d’Or ដ៏មានកិត្យានុភាព។ ... Read More »

នារីម្នាក់ជិះម៉ូតូមិនគោរពសិទ្ធិអាទិភាព បុកជាមួយរថយន្ត LAND CRUISER រងរបួសធ្ងន់

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យនារីម្នាក់រងរបួសធ្ងន់ ដោយសារជិះម៉ូតូមិនគោរពសិទ្ធិអាទិភាព បុកជាមួយរថយន្តLAND CRUISER ពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងថ្ងៃ។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៥៥នាទីព្រឹក ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៣ រវាងរថយន្ដនឹងម៉ូតូ លើផ្លូវលេខ១១៤ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបក្ខពួកសេសសល់ម្នាក់ទៀតដែលរត់គេចក្នុងករណីគប់និងបាញ់កញ្ចក់រថយន្ដនៅលើផ្លូវល្បឿនលឿន

ខេត្តកំពង់ស្ពឺ ៖ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានអោយដឹងថា មុខសញ្ញាគប់និងបាញ់កញ្ចក់រថយន្ដនៅលើផ្លូវល្បឿនលឿនដែលជាបក្ខពួកសេសសល់ម្នាក់រត់គេចខ្លួននោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបនិងឃាត់ខ្លួនបានហើយ កាលពីយប់ថៃ្ងទី០៩ កក្កដា ឆ្នាំ ២០២៣នេះ គ្រាដែលមុខសញ្ញាគ្រោងរៀបចំផែនការឡើងផ្លូវបន្ដ ។ សមត្ថកិច្ចបានឱ្យដឹងថា ... Read More »

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវឲ្យសមាជិក សមាជិកា បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង បោះឆ្នោតការពារសុខសន្តិភាព និងការអភិវឌ្ឍន៍

ខេត្តស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង បានអំពាវនាវឲ្យសមាជិក សមាជិកា បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង បោះឆ្នោតការពារសុខសន្តិភាព និងការអភិវឌ្ឍន៍ និងបង្រៀនសមាជិក ... Read More »

ត្រៀមបញ្ជូនខ្លួន​មុខសញ្ញា​គ្រឿង​ញៀន០៣នាក់​ ទៅតុលាការ​ខេត្ត​បាត់ដំបង​

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មុខសញ្ញា​គ្រឿង​ញៀនយ៉ាង​សកម្មភាព​ចំនួន​ ០៣នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​ ឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។  ប្រភពដដែលបន្តថា​ លោកវសេនីយ៍ទោ ប៉ាន ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៦៤%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា : កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ... Read More »

អគ្គស្នងការរងនគរបាលជាតិ៣រូប​ បន្តដឹកនាំក្រុមទី១ វេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃគ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ (ប្រធាន), លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ (អនុប្រធាន) និងលោកឧត្តមសេនីយ៍ឯក កឹង ឃន (អនុប្រធាន)តំណាងដ៏ខ្ពង់ខ្ពស់ ... Read More »

ប្រទះឃើញកម្មករសំណង់ដេកស្លាប់នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីស ស្រុកស្វាយទាប

   ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានសន្តិសុខប្រទះឃើញដេកស្លាប់នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យសពដោយសង្ស័យថាខ្យល់គរ។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥នាទីព្រលប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីស ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។   ... Read More »