ព័ត៌មានទាន់ហេតុការណ៍៖
'

Brighton ចុះហត្ថលេខាយកបានអ្នកចាំទីហូឡង់ពីក្លិប Anderlecht ក្នុងតម្លៃ ១៦.៣លានផោន

ក្លិប Brighton បានចុះហត្ថលេខាលើអ្នកចាំទីជម្រើសជាតិហូឡង់អាយុក្រោម២១ឆ្នាំកីឡាករ Bart Verbruggen ពីក្លិប Anderlecht ក្នុងតម្លៃ ១៦.៣លានផោន។ កីឡាករសញ្ជាតិហូឡង់វ័យ២០ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល៥ឆ្នាំរហូតដល់ខែមិថុនា ឆ្នាំ២០២៨។ Verbruggen បានចាប់ផ្តើមរដូវកាលមុនលេងឱ្យក្រុមបម្រុងរបស់ក្រុមAnderlecht ប៉ុន្តែបានបញ្ចប់យុទ្ធនាការនេះក្នុងនាមជាលេខមួយរបស់ពួកគេ។ គាត់ត្រូវបានគេដាក់ឈ្មោះថា ជាកីឡាករឆ្នើមប្រចាំរដូវកាល២០២២–២០២៣ ... Read More »

ប្រាប់ក្មួយថាទៅបោសជូតផ្ទះបាត់យូរ មកតាមបែរជាឃេីញចង.កស្លាប់បាត់

ភ្នំពេញ​៖​ បុរសម្នាក់ក្រោយពីចាកចេញពីផ្ទះដោយប្រាប់ក្មួយប្រុសម្នាក់ថាទៅបោសជូតផ្ទះមួយទៀតបាត់យូរពេកមិនឃេីញត្រឡប់ទៅវិញ ទេីបមកតាមមេីលគ្រាន់តែរុញទ្វារបែរជាឃេីញចងកសម្លាប់ខ្លួនបាត់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤រសៀល​ ថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅភូមិស្ងួនពេជ្រ​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។  ជនរងគ្រោះឈ្មោះ ហោ​ វ៉ា​ ភេទប្រុសអាយុ៥៤ឆ្នាំ​ ជាបុរសពោះម៉ាយ​ មុខរបរកម្មករសំណង់​ ... Read More »

ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ពីស្ថិរភាពនយោបាយដល់ប្រទេសសម្ព័ន្ធមិត្ត

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់មេដឹកនាំអាស៉ីនៅថ្ងៃអង្គារនេះថា ប្រជា ជនរុស្ស៉ីមានសាមគ្គីភាពជាងពេលណាៗទាំងអស់នៅក្នុងការបង្ហាញខ្លួនលើកដំបូងនៅឯវេទិកាអន្តរជាតិ ចាប់តាំងពីមានការបះបោររយៈពេលខ្លីមួយកាលពីខែមិថុនា។ ... Read More »

តារាសម្តែងស្រស់សង្ហា មានជំងឺបាក់ទឹកចិត្តបន្សល់សំបុត្រផ្ញើទៅមនុស្សជាទីស្រលាញ់ និងម្តាយកម្សត់ មុនធ្វើអត្តឃាត

ភ្នំពេញ៖ បង្កើតឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមមុននេះក្រោយពីលេចចេញការចែករំលែក រូបថតយុវជនស្រស់សង្ហាម្នាក់ដែលគេស្គាល់ដែរថាលោកគឺជាតារាសម្តែង មានឈ្មោះលើបណ្តាញសង្គមឈ្មោះ My Way ដែលបានសម្រេចចិត្តធ្វើអត្តឃាតដោយការចង.កសម្លាប់ខ្លួនបញ្ចប់ជីវិតព្រោះតែជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។ ដំណឹងនេះបានធ្វើឲ្យមិត្តភក្កិជាច្រើនបង្ហាញសារឈឺចិត្ត និងសោកស្តាយជាពន់ពេកព្រោះតែជាការលាគ្មានថ្ងៃត្រឡប់ទាំងវ័យក្មេងនោះ។  អ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែក្តុកក្តួលក្រោយពីគេបានរកឃើញសំបុត្រសរសេរដោយដៃ២ច្បាប់ដែលយុវជនរូបនេះបានបន្សល់ទុកកាន់តែធ្វើឲ្យគ្រប់គ្នានឹកខ្លោចចិត្តអាណិតគាត់ព្រោះតែវិបត្តិស្នេហាឈានដល់ការបាក់ទឹកចិត្តសុខចិត្តបញ្ចប់ជីវិតទាំងវ័យក្មេង ។ សំបុត្រទី១ដែលយុវជនរូបនេះបានសរសេរទំនងជាផ្ញើទៅកាន់អតីតសង្សារបណ្តូលចិត្តបានរៀបរាប់ថា “ជូន ចំពោះមនុស្សជាទីស្រលាញ់ អរគុណសម្រាប់គ្រប់យ៉ាងដែលកន្លងមកធ្វើសម្រាប់ខ្ញុំ ... Read More »

សង្ស័យឆ្លងចរន្តអគ្គិសនីឆេះអេស្កាវ៉ាទ័រមួយគ្រឿងអ្នកបើកបររត់សឹងមិនទាន់!

ខេត្តបាត់ដំបង៖ អេស្កាវ៉ាទ័របុកគ្រឹះមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុងនៅវេលាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុមទី១៧  ភូមិអូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។     ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញអេស្កាវ៉ាទ័រមួយគ្រឿងបើកបរដោយបុរសម្នាក់ដោយធ្វើសកម្មភាពបុកគ្រឹះដើម្បីសាងសង់សំណង់នៅចំណុចខាងលើ។ លុះក្រោយមកទំនងជាឆ្លងចរន្តអគ្គិសនីទើបបណ្តាលអោយឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តង។ ... Read More »

ទារកភ្លោះបីនាក់បានចាប់កំណើតជាមួយគ្រួសារកសិករមានជីវភាពខ្វះខាត

ខេត្តបន្ទាយមានជ័យ៖ កសិករមានជីវភាពខ្វះខាត០១គ្រួសារ រស់នៅភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ សម្រាលបានកូនភ្លោះ០៣នាក់ (ស្រី០១នាក់) នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ។ នគរបាលប៉ុស្តិ៍រដ្ឋបាលជប់វ៉ារី បានឱ្យដឹងថា៖ ... Read More »

សម្តេចតេជោ ហ៊ុន សែន បង្ហាញ រូបថត១សន្លឹកជាមួយឧត្តមភរិយា ពេលអញ្ជើញទៅបោះឆ្នោតរៀបចំដោយអ៊ុនតាក់ ឆ្នាំ១៩៩៣

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះនៅរូបថតមួយសន្លឹកជាមួយនឹងឧត្តមភរិយា គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលថតក្នុងកំឡុងឆ្នាំ១៩៩៣ ... Read More »

ម្សិលមិញ! នៅស្រុកវាលវែងរយៈជាង១ម៉ោងមានមនុស្ស២ស្លាប់ដោយករណីផ្សេងគ្នា

 ខេត្តពោធិ៍សាត់ ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋស្រុកវាលវែង នារសៀលថ្ងៃអង្គារ ២រោច ខែបឋមាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះថា កាលពីម្សិលមិញនៅស្រុកវាលវែងយ៉ាងហោចណាស់ក៏មានមនុស្សចំនួន២នាក់បានស្លាប់បាត់បង់ជីវិត២ករណីផ្សេងគ្នា ។ ... Read More »

សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញរួមជាមួយនឹងម៉ូតូមួយគ្រឿងដោយពុំទាន់ដឹងពីមូលហេតុ

ខេត្តកណ្ដាល៖ សាកសពបុរសម្នាក់រួមជាមួយនឹងម៉ូតូមួយគ្រឿង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅលើចិញ្ចើមផ្លូវ ដោយពុំទាន់ដឹងពីមូលហេតុនៃការស្លាប់នៅឡើយទេ។ ករណីនេះបង្កអោយមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ភូមិស្វាយលាប ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ... Read More »

Newcastle ទិញបានខ្សែបម្រើ Sandro Tonali ពីក្លិប AC Milan ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ

ក្លិបសារិកាព្រៃ Newcastle United បានចុះហត្ថលេខាយកបានខ្សែបម្រើ AC Milan និងជាជម្រើសជាតិអ៊ីតាលី Sandro Tonali។ កីឡាករវ័យ២៣ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំ ដែលបានក្លាយជាកីឡាករដំបូងបង្អស់របស់លោក Eddie Howe នៅរដូវក្តៅនេះ ខណៈដែលក្រុមរបស់គាត់ត្រៀមសម្រាប់ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ ... Read More »

រថយន្តម៉ាកហុីយ៉ាន់ដា​យបុកម៉ូតូហុងដាឌ្រីម​នៅលេីផ្លូវ៥០ម៉ែត្រ​បណ្ដាលឱ្យបុរសម្នាក់ស្លាប់មួយរំពេច

ភ្នំពេញ​ ៖​ បុរសម្នាក់​ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ​ស្រាប់តែត្រូវរថយន្តម៉ាកហុីយ៉ាន់ដាយ​បេីកបុកពីក្រោយនិងកិន​បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុកាលពីវេលាម៉ោង១០និង២៥នាទីព្រឹក​ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចមុខផ្ទះកាហ្វេ៥០ម៉ែត្រ លើផ្លូវបេតុង៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។  ​    សមត្ថកិច្ចបានឱ្យដឹងថា​ ... Read More »

គុយវ៉ែតជំរុញឱ្យអុីរ៉ង់ចរចាកំណត់ព្រំដែនសមុទ្រ

ក្រសួងការបរទេសរបស់ប្រទេសគុយវ៉ែតបានអះអាងថា ខ្លួននិងអារ៉ាប៊ីសាអ៊ូឌីត “មានសិទ្ធិផ្តាច់មុខលើធនធានធម្មជាតិនៃវាល Al-Dorra” ខណៈដែលអុីរ៉ង់ក៏ទាមទារយកតំបន់ប្រេងនិងឧស្ម័នហើយដាក់ឈ្មោះថា Arash ។ កាលពីថ្ងៃទី ៣ខែកក្កដា គុយវ៉ែតបានបន្តអំពាវនាវឱ្យអុីរ៉ង់ចូលរួមការចរចាដើម្បីកំណត់ព្រំដែនសមុទ្ររបស់ខ្លួន បន្ទាប់ពីទីក្រុងតេអេរ៉ង់បានប្រកាសថា ខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមការខួងយកប្រេងនិងឧស្ម័ននៅឯឆ្នេរសមុទ្រ Al-Dorra ដែលជាកន្លែងមានជម្លោះរវាងប្រទេសទាំងពីរ។ ក្រសួងការបរទេសគុយវ៉ែតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ... Read More »

រាជរដ្ឋាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការ ជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ

ភ្នំពេញ ៖ ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែក ដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ ២ឆ្នាំ និងជំរុញ ការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ក្នុងរយៈពេល ១ ០០០ ថ្ងៃដំបូងនៃជីវិត, ... Read More »

ស្លាប់និងរបួសជិត១០នាក់ដោយការបាញ់ប្រហារនៅទីក្រុង Philadelphia

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា ប៉ូលិសនៅក្នុងសហរដ្ឋអាមេរិកបានឱ្យដឹងថាមនុស្ស៤នាក់ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ក្នុងទីក្រុង Philadelphia ខណៈដែលជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។ អ្នកនាំពាក្យម្នាក់មកពីនាយកដ្ឋានប៉ូលិសក្នុងទីក្រុង ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករ​ណីលួចមានស្ថានទម្ងន់​ទោ​ស​(ឆក់ទូរស័ព្ទ) នៅឃុំបិត​ត្រាំង

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ស្រុក​ព្រៃ​នប់​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​បាន​មុខសញ្ញា​ចោរឆក់ទូរស័ព្ទដៃយ៉ាងសកម្មម្នាក់​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។  របាយការណ៍ដដែល​បន្តថា​ កាលពីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ... Read More »

🔥ព័ត៌មានបឋម ៖ មុននេះបន្តិច! មានករណីអគ្គិភ័យឆេះផ្ទះ​ ​មួយកន្លែងកើតឡើងនៅចំណុច បុរីកីឡា ក្នុងខណ្ឌ៧មករា

ភ្នំពេញ៖ នៅវេលាម៉ោង​ ១២និង៣០នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ មានករណីអគ្គិភ័យ​ឆេះផ្ទះ ​មួយកន្លែងកើតឡើងនៅចំណុចបុរីកីឡា អគារBជាន់ទី២ ផ្លូវលេខ២១១  សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំពោះព័ត៌មានលំអិត អង្គភាពមជ្ឈមណ្ឌលព័ត៌មាន“នគរវត្ត” នឹងបន្តចុះផ្សាយនៅពេលក្រោយ ... Read More »

កម្មករសំណង់ម្នាក់ ធ្លាក់ពីលើជាន់ទី២៥ នៃអគារ ហួង សាន អុីធីណេសិនណល បណ្ដាលឱ្យ​ស្លាប់ព្រោះតែខុស​បច្ចេកទេស​

ភ្នំពេញ៖​ ដោយសារ​ការ​ធ្វេសប្រហែស​ និងខុស​បច្ចេកទេស​ក្នុងការ​បំពេញការងារ​ បុរស​ម្នាក់​ដែល​ជាកម្មករ​សំណង់​ នៃអគារ ហួង សាន អុីធីណេសិនណល​ បានធ្លាក់ពីលើជាន់ទី២៥ បណ្ដាលឱ្យ​ស្លាប់​ភ្លាម​ៗ​នៅនឹង​កន្លែង​កើតហេតុ​។ ខណៈ​ប្រជាពលរដ្ឋទូទៅ​បាននាំគ្នាលេីកឡេីងថា​ ករណី​កម្មករសំណង់ដែលជួប​គ្រោះថ្នាក់​កន្លងទៅ​ ព្រោះ​តែពេលខ្លះ​មេការម៉ៅ​សំណង់​គ្មាន​ការយកចិត្តទុកដាក់ចំពោះ​ពួកគាត់​ នៅពេលដែលកំពុង​បំពេញការងារ​។  សូមជម្រាបជូនថា​ ... Read More »

គណបក្សនាំមុខក្នុងការបោះឆ្នោតទាំងពីរ ឈានដល់កិច្ចព្រមព្រៀងលើតំណែងប្រធានរដ្ឋសភាថៃ

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា គណបក្ស Move Forward និងគណបក្ស Pheu Thai នៅថ្ងៃចន្ទសប្ដាហ៍នេះបានឈានដល់ការឯកភាពគ្នា ក្នុងការតែងតាំងសមាជិកជាន់ខ្ពស់ម្នាក់នៃក្រុមចម្រុះ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ អ្នកជាសះស្បើយ​​​​​ ០១នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ទី០៤ ខែកក្កដា​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​ ​,​ ឣ្នកជាសះស្បើយ​​​​​​​​​ ០១នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

លោកឃួង ស្រេង បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌទួលគោក ចុះបោសសំអាតនិងបាញ់ទឹកលាងតាមដងផ្លូវ ម៉ៅសេទុង ក្នុងខណ្ឌទួលគោក ក្រោយពីទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំងកាលពីល្ងាចថ្ងៃទី០៣ខែកក្កដា

ភ្នំពេញ៖ លោក ឃួង ស្រេង នៅព្រឹកថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២៣នេះ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌទួលគោក ចុះធ្វើការបោសសំអាតនិងបាញ់ទឹកលាងតាមដងផ្លូវ ម៉ៅសេទុង ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ក្រោយពីទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំងកាលពី ព្រលប់ ថ្ងៃទី០៣ខែកក្កដា នេះ ។    ... Read More »

សន្តិសុខកាស៊ីណូផ្កាយប្រាំម្នាក់ចូលទៅឃាត់ជនជាតិថៃ២ក្រុមវ៉ៃគ្នាត្រូវបានជនបង្កចាក់ចំពោះរងរបួស

    ខេត្តបន្ទាយមានជ័យ៖ សន្តិសុខកាស៊ីណូផ្កាយប្រាំម្នាក់ចូលទៅឃាត់ជនជាតិថៃ២ក្រុមបង្កអសន្តិសុខក្នុងទឹកដីខ្មែរវ៉ៃតប់គ្នាត្រូវបានជនបង្កចាក់ចំពោះរងរបួសស្រាលកាលពីយប់ថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៣នៅចំណុចហាងផឹកស៊ីផ្សារទឹកពុះស្ថិតភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។     ពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា៖ មានជនជាតិថៃ២ក្រុមមានប្រុសមានស្រីប្រមាណជាង១០នាក់បានផឹកស៊ីនៅកន្លែងកើតហេតុខាងលើឈ្លោះប្រកែកគ្នាហើយធ្វើសកម្មភាពវ៉ៃតប់និងប្រើហិង្សាទៅវិញទៅមក ហើយសន្តិសុខការពារនៅចំណុចផ្សារទឹកពុះប្រមាណ៤ទៅ៥នាក់ បានចូលទៅហាមឃាត់ត្រូវបានជនជាតិថៃចាក់ចំពោះរបួសសើរស្បែកហើយជនបង្កហេតុបានរត់គេចខ្លួនបាត់អស់នៅសល់តែស្រីៗ។     ... Read More »

មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត រតនគិរីប្រកាសបញ្ជាក់ករណីកម្មករស្លាប់១០នាក់

ខេត្តរតនគិរី៖ កម្មករចំការចេកក្រុមហ៊ុន ហ័ងអាញ អណ្ដូងមាសចំនួន ១០នាក់ បានស្លាប់ គិតចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ។ បើយោងតាមសេចក្ដីប្រកាស របស់មន្ទីរការងារ ... Read More »

ក្រុមការងារព្រៃឈើកំពុងកាត់ក្រី និងព្យាបាលជំងឺដើមស្ពង់ចំណាស់នៅប្រាសាទតាព្រហ្ម បើខ្វះខាតការ ថែទាំដិតដល់ ប្រឈមឆាប់ងាប់ និងបង្កគ្រោះថ្នាក់ដល់ប្រាសាទដូចគ្នា

ខេត្តសៀមរាប ៖ នៅថ្ងៃទី ៤ កក្កដា ២០២៣នេះអាជ្ញាធរជាតិអប្សរាបានអោយដឹងថា ក្រុមការងារព្រៃឈើ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រីមែក និងព្យាបាលដើមនិងឫសដើមស្ពង់ចំណាស់មួយដើម នៅជ្រុងខាងកើតប្រាសាទតាព្រហ្ម។  លោក ... Read More »

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញដឹកនាំវេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាននៃគ.ស.អ នៅព្រឹកថ្ងៃអង្គារ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ... Read More »

លោកជំទាវ មិញ កុសនី នាដការីរបាំព្រះរាជទ្រព្យសម័យសង្គមរាស្រ្តនិយម បានទទួលមរណភាព នៅវេលាម៉ោង៤:៥០នាទីព្រឹកនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគពាធ

ភ្នំពេញ ៖ លោកជំទាវ មិញ កុសនី វរសិល្បការិនីរបាំព្រះរាជទ្រព្យដ៏ល្បីល្បាញសម័យសង្គមរាស្រ្តនិយម និងជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលមរណភាព នៅវេលាម៉ោង៤:៥០នាទីព្រឹកនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគពាធ។ ដំណឹងនេះសែនរន្ធត់តក់ស្លុតរកអ្វីប្រៀបផ្ទឹមពុំបាននៃការបាត់បង់ធនធានផ្នែករបាំព្រះរាជទ្រព្យនៅកម្ពុជា។  លោកជំទាវ ... Read More »

លោក ហ៊ុន ម៉ានី ៖ លោកតា លោកយាយ អ៊ំ ពូមីងបានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលដែលសាច់ញាតិ កូន ចៅ សមាជិកក្រុមគ្រួសាររបស់គាត់មានការងារធ្វើគ្រប់ៗគ្នា

ខេត្តកំពង់ស្ពឺ ៖ ព្រឹកនេះ លោកតា លោកយាយ អ៊ំ ពូមីង ដែលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំធម្មតាអរ និងឃុំកាហែង នៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សរុបប្រមាណជាង ៨០០ ... Read More »

បាល់ទាត់ពិភពលោកនារីឆ្នាំ២០២៣ ៖ កាលបរិច្ឆេទចាប់ផ្តើម, ក្រុមតាមពូល, ទីកន្លែង និងវគ្គផ្តាច់ព្រ័ត្រ

ការប្រកួត FIFA Women’s World Cup ឆ្នាំ២០២៣ ដែលកំពុងរៀបចំនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់នឹងចាប់ផ្តើមក្នុងខែកក្កដានេះហើយ។ តើការប្រកួតបាល់ទាត់ពិភពលោករបស់ស្ត្រីឆ្នាំ២០២៣ ចាប់ផ្តើមនៅពេលណា? ខាងក្រោមនេះគឺជាព័ត៌មានមួយចំនួនពីព្រឹត្តិការណ៍ខាងលើនេះ៖ ការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំនេះធ្វើនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែកក្កដា ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនលោក រស់ សម័យ និងក្រុមគ្រួសារ ចំពោះមរណភាពលោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើ សាររំលកទុក្ខ ផ្ញើជូន ឯកឧត្តម រស់ ... Read More »

ត្រីមេពូជធំៗរួមទាំងប្រភេទត្រីជិតផុតពូជនៅដងទន្លេមេគង្គលើត្រូវបានគេនេសាទមកលក់នៅលើទីផ្សារខេត្តស្ទឹងត្រែងក្នុងរដូវបិទនេសាទ

ខេត្តស្ទឹងត្រែង ៖ បើទោះជាដល់រដូវបិទនេសាទក៏ដោយក៏គេសង្កេតឃើញប្រភេទត្រី​កម្រ​និងជាត្រីមេពូជធំៗពងពេញៗពោះ ត្រូវបានគេនេសាទយកមកដាក់​លក់​លើ​ទីផ្សារខេត្តស្ទឹង​ត្រែង​ ​ខណៈ​ដែលភាគច្រើនជាអាជីវករប្រមូលទិញ​យកទៅកាន់ទីផ្សារប្រទេសជិតខាងនិងតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។​ នៅដើមខែកក្កដានេះមានភ្លៀងធ្លាក់ខ្លាំងទឹក​ទន្លេ​មេគង្គឡើង ពពួក​ត្រី​ដែល​រស់​នៅ​តាម​ដងទន្លេមេគង្គលើជា​ប្រភេទកម្រនិងត្រីមេពូជធំៗពងពេញៗពោះ មានដូចជា ត្រីក្អែក, ត្រីតានេល, ត្រីប្រា, ត្រីពោ, ត្រីដំរី, ត្រីឆ្កោក, ត្រីកេះ, ត្រីប៉ាវ៉ា,ត្រីព្រួល, ... Read More »

ការបើកបរបញ្ច្រាសទិសចរាចរណ៍ ជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ និងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ!

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា នៅគ្រប់ស្ថានភាពផ្លូវ យានយន្តគ្រប់ប្រភេទ មិនត្រូវបើកបរបញ្ច្រាសទិសចរាចរណ៍ជាដាច់ខាត។ យោងតាមមាត្រា៤៣ ជំពូកទី៧  នៃច្បាប់ស្ដីពីផ្លូវថ្នល់ ... Read More »