ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប បង្ហាញ ចំនួន អ្នកសង្កេតការណ៍បោះឆ្នោតដែល ត្រូវសង្កេតមើលដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ គ.ជ.ប នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានចេញ សេចក្តីប្រកាសព័ត៌មាន អ្នកសង្កេតការណ៍បោះឆ្នោតដែលត្រូវសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ 

គ.ជ.ប បញ្ជាក់ថា, គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន សម្រេចទទួលស្គាល់ជាផ្លូវការ និងកំពុងបន្តពិនិត្យពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងភ្ញៀវពិសេស ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដូចមានក្នុងតារាងខាងក្រោមតាមតារាង៖

គំរូពាក្យសុំចុះឈ្មោះសម្រាប់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ មានផ្តល់ជូនដោយឥតគិតថ្លៃ ឬ អាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh/khmer/content/6536) និងត្រូវដាក់ពាក្យនៅ ទីស្ដីការ គ.ជ.ប (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩) រៀងរាល់ម៉ោងធ្វើការ ពេលព្រឹក ពីម៉ោង ៧:០០ ដល់ ១១:៣០នាទី និងពេលរសៀល ពីម៉ោង ១៤:០០ ដល់ ១៧:៣០នាទី។ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ប្រព្រឹត្តទៅពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ និងអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ៕ 

ដោយ ៖ សិលា


ចែករំលែក៖