ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹម​ម៉ោង​​ ១រសៀលថ្ងៃទី១៥​ ឧសភា​នេះ!​ កម្ពុជា​ មកឈរនៅលេខរៀងទី៤​ ដែលឈ្នះ​មេដាយមាស​ ក្នុង​ព្រឹត្តិការណ៍​ស៉ីហ្គេម

ចែករំលែក៖

​ភ្នំពេញ៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បានបង្ហាញពីតារាងបច្ចុប្បន្នភាពមេដាយនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២​ គិតត្រឹមម៉ោង ១រសៀល​ថ្ងៃទី១៥​ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាយើង​ បានមកឈរនៅលេខរៀងទី៤ ខណៈ​ប្រទេស​វៀតណាម​ឈរលេខរៀងទី១​ និងប្រទេសថៃឈរលេខរៀងទី២​ ខណៈ​ឥណ្ឌូនេស៊ី​ ឈរនៅលេខរៀងទី៣ ដែលទទួលបាន​មេដាយមាសច្រេីនជាងគេ។ 

សូមអានព័ត៌មានលម្អិត​បញ្ជាក់ពីមេដាយរបស់ប្រទេសណាមានច្រើនជាងគេ​ ដូចខាងក្រោម​នេះ៖ 

-កម្ពុជា មេដាយមាស​ ៦៥គ្រឿង ប្រាក់ ៦១គ្រឿង សំរិទ្ធ ១០៤គ្រឿង​ សរុប​ ២៣០គ្រឿង

-វៀតណាម​ មេដាយមាស​ ១០៧គ្រឿង មេដាយប្រាក់ ៩៣គ្រឿង សំរិទ្ធ ៩៥គ្រឿង​ សរុប​ ២៩៥គ្រឿង

-ថៃ មេដាយមាស ៩១គ្រឿង ប្រាក់ ៦៨គ្រឿង សំរិទ្ធ ៨៩គ្រឿង​ សរុប​ ២៤៨គ្រឿង

-ឥណ្ឌូនេសុី មេដាយមាស ៦៩គ្រឿង ប្រាក់ ៦១គ្រឿង សំរិទ្ធ ៨២គ្រឿង​ សរុប​ ២១២គ្រឿង​

-ហ្វីលីពីន មេដាយមាស ៤៦គ្រឿង ប្រាក់ ៧២គ្រឿង សំរិទ្ធ ៨៨គ្រឿង សរុប​ ២០៦គ្រឿង​

-សឹង្ហបូរី មេដាយមាស​ ៤២គ្រឿង​ មេដាយប្រាក់​ ៣៦គ្រឿង​ មេដាយសំរិទ្ធ ៥៤គ្រឿង​ សរុប​ ១៣២គ្រឿង

-ម៉ាឡេសុី មេដាយមាស​ ២៩គ្រឿង​ មេដាយប្រាក់​ ៤១គ្រឿង សំរិទ្ធ ៨១គ្រឿង​ សរុប​ ១៥១គ្រឿង

-មីយ៉ាន់ម៉ា មេដាយមាស​ ២០គ្រឿង​ មេដាយប្រាក់ ១៩គ្រឿង​  សំរិទ្ធ ៥៩គ្រឿង​ សរុប​ ៩៨គ្រឿង

-ឡាវ មេដាយមាស ៦គ្រឿង មេដាយប្រាក់​ ១៩គ្រឿង​ សំរិទ្ធ ៥២គ្រឿង​ សរុប​ ៧៧គ្រឿង

-ប្រុយណេ មេដាយមាស​ ២គ្រឿង,​ មេដាយប្រាក់​ ១គ្រឿង មេដាយសំរិទ្ធ ៦គ្រឿង​ សរុប​ ៩គ្រឿង

-ទីម័រ មេដាយមាស​ ០,​ មេដាយប្រាក់​ ០,​ មេដាយសំរិទ្ធ ០៨គ្រឿង​ សរុប​ ០៨គ្រឿង។ 

សូមជម្រាបជូនថា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ក៏បា​នចូលរួមអបអរសាទរកីឡាករ និងកីឡាការិនី ជាច្រើន​នាក់ទៀតដែលបន្តយកឈ្នះមេដាយមាស​ជូនជាតិ​មាតុភូមិ​កម្ពុជា​ផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖