ភ្នំពេញ៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បានបង្ហាញពីតារាងបច្ចុប្បន្នភាពមេដាយនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ គិតត្រឹមម៉ោង ១រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាយើង បានមកឈរនៅលេខរៀងទី៤ ខណៈប្រទេសវៀតណាមឈរលេខរៀងទី១ និងប្រទេសថៃឈរលេខរៀងទី២ ខណៈឥណ្ឌូនេស៊ី ឈរនៅលេខរៀងទី៣ ដែលទទួលបានមេដាយមាសច្រេីនជាងគេ។
សូមអានព័ត៌មានលម្អិតបញ្ជាក់ពីមេដាយរបស់ប្រទេសណាមានច្រើនជាងគេ ដូចខាងក្រោមនេះ៖
-កម្ពុជា មេដាយមាស ៦៥គ្រឿង ប្រាក់ ៦១គ្រឿង សំរិទ្ធ ១០៤គ្រឿង សរុប ២៣០គ្រឿង
-វៀតណាម មេដាយមាស ១០៧គ្រឿង មេដាយប្រាក់ ៩៣គ្រឿង សំរិទ្ធ ៩៥គ្រឿង សរុប ២៩៥គ្រឿង
-ថៃ មេដាយមាស ៩១គ្រឿង ប្រាក់ ៦៨គ្រឿង សំរិទ្ធ ៨៩គ្រឿង សរុប ២៤៨គ្រឿង
-ឥណ្ឌូនេសុី មេដាយមាស ៦៩គ្រឿង ប្រាក់ ៦១គ្រឿង សំរិទ្ធ ៨២គ្រឿង សរុប ២១២គ្រឿង
-ហ្វីលីពីន មេដាយមាស ៤៦គ្រឿង ប្រាក់ ៧២គ្រឿង សំរិទ្ធ ៨៨គ្រឿង សរុប ២០៦គ្រឿង
-សឹង្ហបូរី មេដាយមាស ៤២គ្រឿង មេដាយប្រាក់ ៣៦គ្រឿង មេដាយសំរិទ្ធ ៥៤គ្រឿង សរុប ១៣២គ្រឿង
-ម៉ាឡេសុី មេដាយមាស ២៩គ្រឿង មេដាយប្រាក់ ៤១គ្រឿង សំរិទ្ធ ៨១គ្រឿង សរុប ១៥១គ្រឿង
-មីយ៉ាន់ម៉ា មេដាយមាស ២០គ្រឿង មេដាយប្រាក់ ១៩គ្រឿង សំរិទ្ធ ៥៩គ្រឿង សរុប ៩៨គ្រឿង
-ឡាវ មេដាយមាស ៦គ្រឿង មេដាយប្រាក់ ១៩គ្រឿង សំរិទ្ធ ៥២គ្រឿង សរុប ៧៧គ្រឿង
-ប្រុយណេ មេដាយមាស ២គ្រឿង, មេដាយប្រាក់ ១គ្រឿង មេដាយសំរិទ្ធ ៦គ្រឿង សរុប ៩គ្រឿង
-ទីម័រ មេដាយមាស ០, មេដាយប្រាក់ ០, មេដាយសំរិទ្ធ ០៨គ្រឿង សរុប ០៨គ្រឿង។
សូមជម្រាបជូនថា សម្ដេចតេជោ ហ៊ុន សែន ក៏បានចូលរួមអបអរសាទរកីឡាករ និងកីឡាការិនី ជាច្រើននាក់ទៀតដែលបន្តយកឈ្នះមេដាយមាសជូនជាតិមាតុភូមិកម្ពុជាផងដែរ៕
ដោយ៖ សហការី