ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល​ពីរ​ថ្ងៃ​! នគរបាលក្រុងបាត់ដំបង​ បង្រ្កាបនិងឃាត់ខ្លួនមុខសញ្ញាចំនួន០៦នាក់ក្នុងករណី​ល្មេីសច្បាប់ពីរផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​នគរបាល​ក្រុងបាត់ដំបង​ រយៈពេល​ពីរ​ថ្ងៃ​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួនមុខសញ្ញាចំនួន០៦នាក់ក្នុងករណី​ល្មេីសច្បាប់ពីរផ្សេងគ្នា។ នេះបេីយោង​តាមប្រភពព័ត៍មានពី​​មន្រ្តីស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅថ្ងៃចន្ទទី​១៥​ ខែឧសភា​ ឆ្នាំ​២០២៣។ 

របាយការណ៍ដដែល​បន្តថា​ ជាក់ស្ដែង​កាលពីថ្ងៃទី១២​និង១៣​ខែ​ឧសភា​ ឆ្នាំ២​០​២​៣​ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ លោកវរសេនី​យ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរ​បាលក្រុងបាត់ដំបង​ បានដឹកនាំកម្លាំងក្នុងអង្គភាព​ធ្វេីការបង្រ្កាបនិងឃាត់​ខ្លួនជនសង័្សយចំនួន​០២ករណីផ្សេងគ្នានិងឃាត់ខ្លួនមនុស្សចំនួន០៦នាក់គឺ៖

ករណី​ទី១​ បានធ្វេីឡេីង​កាលពីថ្ងៃទី១២​ ខែ​ឧសភា​ ឆ្នាំ២០២៣​ ដោយ​ឃាត់​ខ្លួនមុខសញ្ញាជាជនសង្ស័យចំនួន០៣នាក់

១-ឈ្មោះ ស្មី ផៃយ៉ា ហៅដា​ ភេទប្រុស អាយុ១៨ ឆ្នាំមានទីលំនៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង។ 

២-ឈ្មោះ បួន សុជា ភេទប្រុស អា យុ ២៨ឆ្នាំ មានទីលំនៅ ភូមិអន្លង់មាន ឃុំដូនបា ស្រុកកោះក្រឡ ខេត្តបាត់ដំបង។ 

៣-ឈ្មោះ រ៉ាម​ ឈិត ភេទប្រុស អា យុ ៣៣ឆ្នាំ​ មា​ន​ទីលំនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ​ ក្រុងបាត់ដំបងខេត្តបាត់ដំបង។ 

ក្នុងករណីលួចដោយ​មានស្ថានទម្ងន់ទោស(វាយយកម៉ូតូ) នៅ​ចំណុចក្រុមទី០២ ភូមិកម្មករ សង្កាត់​ស្វាយ​ប៉ោ ក្រុងបាត់ដំបង ខេត្តបាត់​ដំបងកាលថ្ងៃទី០៧ ខែ​ឧសភា ឆ្នាំ២​០២៣ ដែល​មានជនរងគ្រោះឈ្មោះ សេក សៀវ​មុិញ  ភេទស្រី អាយុ ៣០​ឆ្នាំ មានទីលំ​នៅភូមិអូរតាគាំ២ សង្កាត់ ទួលតា​ឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឈ្មោះ សេក វុធថន ភេ​ទប្រុស អា   យុ ៣៧ ឆ្នាំមានទីលំនៅ ភូមិអូរតាគាំ២ សង្កាត់ទួលតា ឯក ក្រុងបាត់ដំ​បង ខេត្តបាត់ដំបង ។ 

ចំណែក​សម្ភារដកហូត៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ ១២៥​ ពណ៌ខ្មៅ​ សេរីឆ្នាំ ២០២ ២ពាក់ ស្លាកលេខបាត់ដំបង 1AT-​90​77 ដែលមានលេខតួនិងលេខម៉ាស៊ីន 6172534។

ដោយឡែក​កាលពីថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ២០២៣ កម្លាំងជំនាញ​បានបង្រ្កាបករ​ណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ)យកទៅបាត់ ដោយឃាត់ខ្លួនមុខ​សញ្ញាចំនួន០៣នាក់គឺ៖

១-ឈ្មោះ ស្មី ផៃយ៉ា ហៅដា​ ភេទប្រុ ស អាយុ១៨ ឆ្នាំមានទីលំនៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែខេត្ត​បាត់ដំបង។

២ -ឈ្មោះ បួន សុជា ភេទប្រុស អា យុ ២៨ឆ្នាំ មានទីលំនៅ ភូមិអន្លង់មាន ឃុំដូនបា ស្រុកកោះក្រឡ ខេត្តបាត់ដំបង។

៣-ឈ្មោះ រ៉ាម​ ឈិត ភេទប្រុស អា យុ ៣៣ឆ្នាំ​ មា​នទីលំនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ​ ក្រុងបាត់ដំបងខេត្តបាត់ដំបង។

ចំណែក​សម្ភារដកហូត៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១ ២៥​ ពណ៌ខ្មៅ​ សេរីឆ្នាំ ២០២០​ ពាក់ស្លាកលេខបាត់ដំបង 1AK-9323​ ដែលមានលេខតួនិងលេខម៉ាស៊ីន 5761512។

ដែលករណីនេះកេីតឡេីងកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៣ ដោយ​មានជនរងគ្រោះឈ្មោះ ម៉ៅ ឆក  ភេទ​ប្រុស អាយុ ៣១ឆ្នាំ មានទីលំ​នៅ ភូមិកំពង់ចែង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ករណីដែលជនសង័្សយខាងលេីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) នៅចំណុចក្រុម០២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់​ដំបង ខេត្តបាត់ដំបងជិះយកទៅបាត់មិនព្រមប្រគល់ជូនម្ចាស់វិញ​ ។ 

បច្ចុប្បន្ន​នៅថ្ងៃចន្ទទី​១៥​ ខែឧសភា​នេះ​ ជនសង្ស័យ​ទាំងអស់នោះ​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ខេត្ត​ កំពុងអនុវត្តបន្តតាមនីតិវិធី​ច្បាប់​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​៕

ដោយ​៖សហការី​


ចែករំលែក៖