ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សដើម្បីវឌ្ឍនភាព (MFP) និងដើម្បីប្រទេសថៃ (ភឿថៃ) នាំមុខដាច់ក្នុងការបោះឆ្នោត ចំណែកមេដឹកនាំគណបក្សប្រជាធិបតេយ្យលាលែងពីតំណែង

ចែករំលែក៖

បន្ទាប់ពីរយៈពេលបួនឆ្នាំចាប់តាំងពីការភ្ញាក់ផ្អើលនៃការមិនទទួលបានអាសនៈណាមួយនៅក្នុងទីក្រុងបាងកកក្នុងការបោះឆ្នោតឆ្នាំ 2019 មក គណបក្សប្រជាធិបតេយ្យបានបន្តភាពទន់ខ្សោយនេះម្តងទៀត ខណៈដែលពួកគេបានបន្តដៃទទេនៅក្នុងរដ្ឋធានីនៅក្នុងការបោះឆ្នោតឆ្នាំនេះ។

លោក Jurin Laksanawisit បានលាលែងពីតំណែងជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សនយោបាយចាស់ជាងគេរបស់ប្រទេសថៃ ដើម្បីទទួលខុសត្រូវចំពោះលទ្ធផលមិនល្អរបស់គណបក្សនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី 14 ខែឧសភា។
នៅក្នុងសារ Line របស់គាត់ទៅកាន់គណបក្សប្រជាធិបតេយ្យកាលពីល្ងាចថ្ងៃទី 14 ឧសភា លោក Jurin បានអបអរសាទរបេក្ខជនរបស់គណបក្សនេះចំពោះការទទួលបានអាសនៈ និងថ្លែងអំណរគុណដល់អតីតមេដឹកនាំគណបក្ស Chuan Leekpai និង Abhisit Vejjajiva សមាជិកក្រុមប្រឹក្សាប្រតិបត្តិ និងសមាជិកគណបក្សស្មោះត្រង់ចំពោះការគាំទ្ររបស់ពួកគេ។
លោកថា លោកបានដាក់ពាក្យលាលែងពីតំណែងជាប្រធានគណបក្សហើយ ដោយលោកបន្ថែមថា លោកនឹងនៅជាមួយបក្សក្នុងគ្រប់សមត្ថភាព។
បន្ទាប់ពីរយៈពេលបួនឆ្នាំចាប់តាំងពីការភ្ញាក់ផ្អើលនៃការមិនទទួលបានអាសនៈណាមួយនៅក្នុងរដ្ឋធានីបាងកកដែលមានអាសនៈសភាភាគច្រើនតាមមណ្ឌលក្នុងប្រទេសនោះ នៅក្នុងការបោះឆ្នោតឆ្នាំ 2019 បាននាំឱ្យមេដឹកនាំគណបក្សនៅពេលនោះលោក Abhisit Vejjajiva ត្រូវលាលែងពីដំណែង គណបក្សប្រជាធិបតេយ្យបានបន្តដំណើរការមិនល្អនេះ។ ខណៈដែលពួកគេបានបន្តដៃទទេក្នុងរដ្ឋធានីក្នុងការបោះឆ្នោតឆ្នាំនេះ។
លទ្ធផលនៃការរាប់សន្លឹកឆ្នោតបឋមដែលបង្ហាញថាគណបក្សទាំងពីរដើម្បីវឌ្ឍនភាព (MFP) និងដើម្បីប្រទេសថៃ (ភឿថៃ) គឺឆ្ងាយជាងគូប្រជែងដែលនៅសល់ក្នុងការបោះឆ្នោតសកលដែលធ្វើឡើងនៅថ្ងៃទី 14 ឧសភាក្នុងប្រទេសថៃឡង់។
យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) គិតត្រឹមម៉ោង ១៖៤៥ ទៀបភ្លឺ ថ្ងៃទី ១៥ ឧសភា ការរាប់សន្លឹកឆ្នោតសម្រាប់សភាតាមមណ្ឌលត្រូវបានបញ្ចប់នៅ ៩២.៣៤១ ក្នុងចំណោមការិយាល័យបោះឆ្នោតចំនួន ៩៥.១៣៧ ដែលឈានដល់សមាមាត្រ ៩៧. ០៦%។
ទន្ទឹមនឹងនោះ ការបោះឆ្នោតសភាប្រមាណ ៣៨,៥លានសន្លឹក តាមបញ្ជីគណបក្ស (អាសនៈតំណាងរាស្រ្ត 100 នឹងត្រូវបានបែងចែកទៅតាមសមាមាត្រនៃសន្លឹកឆ្នោតដែលគណបក្សនីមួយៗមាន) ត្រូវបានរាប់បញ្ចូល ដែលឈានដល់អត្រា 73.72%។
អាស្រ័យហេតុនេះ គណបក្ស MFP កំពុងនាំមុខទាំងការប្រណាំងសម្រាប់អាសនៈសភាតាមមណ្ឌល នៅពេលដែលគេរំពឹងថានឹងមានអាសនៈចំនួន 113 និងការប្រណាំងសម្រាប់អាសនៈសភាតាមបញ្ជីគណបក្សដែលមានជិត 13.5 លានសំឡេង អត្រា 35%) ។
ដូច្នេះ ប្រសិនបើលទ្ធផលនេះនៅតែរក្សាបាននោះ MFP អាចឈ្នះបានប្រហែល 150 អាសនៈ ក្នុងចំណោម 500 នៅក្នុងសភាតំណាងរាស្រ្តនៅអាណត្តិបន្ទាប់។
គណបក្សភឿថៃកំពុងតាមពីក្រោយយ៉ាងជិតស្និទ្ធជាមួយនឹងអាសនៈសភាចំនួន 112 តាមមណ្ឌល និងការបោះឆ្នោតសភាជាង 10.3 លានសំឡេងតាមបញ្ជីគណបក្ស ដែលត្រូវនឹងអត្រា 26.79% ដែលធ្វើឱ្យគណបក្សនេះអាចសម្រេចបានអាសនៈសរុបប្រហែល 140 នៅក្នុងសភាតំណាងរាស្រ្ត។ មកជាលើកទីពីរនៅក្នុងការបោះឆ្នោតសកលឆ្នាំ 2023 ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ plo.vn


ចែករំលែក៖