ភ្នំពេញ៖ រថយន្តចំនួនពីរគ្រឿងជាប្រភេទរថយន្តសង្គ្រោះបន្ទាន់ដោយគ្មានច្បាប់អនុញ្ញាតផ្គេីនទៅនឹងសេក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៏សែនជ័យ សហការជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះចាប់ដកហូតយករថយន្តទាំងពីរគ្រឿងនៅចំណុចឃ្លាំង១កន្លែងស្ថិតក្នុងភូមិ ចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ យកទៅរក្សាទុកជាបណ្តោះអាសន្ន។
ក្នុងរង្វង់ប្រតិបត្តិការខាងលេីនេះ ដឹកនាំដោយ លោក ងី មានហេង ប្រធានមន្ទីរ សុខាភិបាលរាជធានីភ្នំពេញដោយមានការសម្របសម្រួលពីលោកទី មុនិន្ទ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានី និងលោក លឹម ចាន់រីណា ក្រឡាបញ្ជី ។
រថយន្តដែលចាប់យកទី១ប្រភេទ រថយន្តស្តារិច ពាក់ស្លាកលេខ ព្រៃវែង 2A- 7774 ទី២រថយន្តស្តារិក ពាក់ស្លាកលេខ ព្រះសុីហនុ 2B-4444 ។
សូមបញ្ជាក់ផងដែរថា កាលពីព្រលប់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបសេះមាស ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យមានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តធំ និងម៉ូតូហុងដាគុបបណ្ដាលឱ្យនារីម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់មកក៏មានរថយន្តមន្ទីរពេទ្យឯកជន ដោយមិនមានបិទស្លាកឡូហ្គោ សម្គាល់គ្លីនិកត្រឹមត្រូវទេបានមកដឹកសពជនរងគ្រោះយកទៅស្រុកកំណើតនៅឯស្រុកគិរីវង់ ខេត្តតាកែវ ដោយសាច់ញាតិជនរងគ្រោះបានអះអាងថា បានជម្រិតទារប្រាក់ចំនួន៤៥០ដុល្លារ។ បើតាមការអះអាងពីអ្នកបើកបររថយន្តដឹកសពបានប្រាប់ឱ្យដឹងថា តម្លៃសេវាដឹកសពជនរងគ្រោះទៅដល់ស្រុកកំណើតមានតម្លៃ ២៥០ដុល្លារនោះទេ ចំណែក ២០០ដុល្លារទៀត គឺតម្លៃថ្នាំចាក់សាកសព ដោយមិនដូចការចោទប្រកាន់ពីសាច់ញាតិជនរងគ្រោះដែលបានចោទប្រកាន់មកលើខាងររថយន្តដឹកសពនោះទេ។
បច្ចុប្បន្នរថយន្តខាងលេីត្រូវបាននាំយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យជាបណ្តោះអាសន្នសិន៕
ដោយ៖សុខាសែនជ័យ