ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត ​៖​ អបអរសាទរអត្តពលិកកម្ពុជា ដែល​បានដណ្តើមមេដាយជូនជាតិ ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ សរុប​ចំនួន ២៨២មេដាយ

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានអបអរសាទរអត្តពលិកនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដណ្តើមមេដាយជូនជាតិ ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ចំនួន ២៨២មេដាយ ក្នុងនោះ មេដាយមាសចំនួន ៨១, មេដាយប្រាក់ចំនួន ៧៤ និងមេដាយសំរឹទ្ធ ១២៧។ 

ជាក់ស្ដែង​យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បានបង្ហាញពីតារាងបច្ចុប្បន្នភាពមេដាយនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២​ គិតត្រឹមថ្ងៃទី១៦​ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាយើង​ បានឈរនៅលេខរៀងទី៤ ខណៈ​ប្រទេស​វៀតណាម​ឈរលេខរៀងទី១​ និងប្រទេសថៃឈរលេខរៀងទី២​ ខណៈ​ឥណ្ឌូណេស៊ី​ ឈរនៅលេខរៀងទី៣ ដែលទទួលបាន​មេដាយមាសច្រេីនជាងគេ។ 

សូមអានព័ត៌មានលម្អិត​បញ្ជាក់ពីមេដាយរបស់ប្រទេសណាមានច្រើនជាងគេ​ ដូចខាងក្រោម​នេះ៖ 

-កម្ពុជា មេដាយមាស​ ៨១គ្រឿង ប្រាក់ ៧៤គ្រឿង សំរិទ្ធ ១២៧គ្រឿង​ សរុប​ ២៨២គ្រឿង

-វៀតណាម​ មេដាយមាស​ ១៣៦គ្រឿង មេដាយប្រាក់ ១០៥គ្រឿង សំរិទ្ធ ១១៤គ្រឿង​ សរុប​ ៣៥៥គ្រឿង

-ថៃ មេដាយមាស ១០៨គ្រឿង ប្រាក់ ៩៦គ្រឿង សំរិទ្ធ ១០៨គ្រឿង​ សរុប​ ៣១២គ្រឿង

-ឥណ្ឌូនេសុី មេដាយមាស ៨៧គ្រឿង ប្រាក់ ៨០គ្រឿង សំរិទ្ធ ១១៩គ្រឿង​ សរុប​ ២៧៦គ្រឿង​

-ហ្វីលីពីន មេដាយមាស ៥៨គ្រឿង ប្រាក់ ៨៦គ្រឿង សំរិទ្ធ ១១៦គ្រឿង សរុប​ ២៦០គ្រឿង​

-សឹង្ហបូរី មេដាយមាស​ ៥១គ្រឿង​ មេដាយប្រាក់​ ៤២គ្រឿង​ មេដាយសំរិទ្ធ ៦៤គ្រឿង​ សរុប​ ១៥៧គ្រឿង

-ម៉ាឡេសុី មេដាយមាស​ ៣៤គ្រឿង​ មេដាយប្រាក់​ ៤៥គ្រឿង សំរិទ្ធ ៩៧គ្រឿង​ សរុប​ ១៧៦គ្រឿង

-មីយ៉ាន់ម៉ា មេដាយមាស​ ២១គ្រឿង​ មេដាយប្រាក់ ២៥គ្រឿង​  សំរិទ្ធ ៦៨គ្រឿង​ សរុប​ ១១៤គ្រឿង

-ឡាវ មេដាយមាស ៦គ្រឿង មេដាយប្រាក់​ ២២គ្រឿង​ សំរិទ្ធ ៦០គ្រឿង​ សរុប​ ៨៨គ្រឿង

-ប្រុយណេ មេដាយមាស​ ២គ្រឿង,​ មេដាយប្រាក់​ ១គ្រឿង មេដាយសំរិទ្ធ ៦គ្រឿង​ សរុប​ ៩គ្រឿង

-ទីម័រ មេដាយមាស​ ០,​ មេដាយប្រាក់​ ០,​ មេដាយសំរិទ្ធ ០៨គ្រឿង​ សរុប​ ០៨គ្រឿង។ 

ជាមួយគ្នានោះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ក៏បា​នចូលរួមអបអរសាទរកីឡាករ និងកីឡាការិនី ជាច្រើន​នាក់ទៀតដែលបន្តយកឈ្នះមេដាយមាស​ជូនជាតិ​មាតុភូមិ​កម្ពុជា​ផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖