ក្រុមញញួរធំ West Ham United បានឈានដល់វគ្គផ្តាច់ព្រ័ត្រដ៏ធំនៅអឺរ៉ុបជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៧៦ បន្ទាប់ពីពួកគេបានយកឈ្នះ AZ Alkmaar ១ទល់០ សរុបទាំង២ជើង ៣ទល់១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa Conference League របស់ពួកគេកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែឧសភា។
ដោយបានឈ្នះការប្រកួតជើងទី១នៅកីឡដ្ឋាន London Stadium ២-១ក្រុមញញួរធំមានការតាំងចិត្តយកឈ្នះគូប្រជែងមកពីលីកកំពូលហូឡង់របស់ពួកគេ ដោយឈានដល់វគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Prague ដែលនឹងធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនាជាមួយនឹងជ័យជម្នះ ១-០ នៅជើងទីពីរ។
ក្រុមរបស់លោក David Moyes បានបង្កើនសម្ពាធជាច្រើននៅកីឡដ្ឋាន AFAS រហូតដល់កីឡាករ Pablo Fornals ស៊ុតបញ្ចូលទីលើការវាយបកវិញក្នុងម៉ោងបន្ថែម៩០+៤ ក្នុងតង់ទី២ដែលជិតនឹងចប់ការប្រកួត។ យ៉ាងណាមិញការប្រកួតនោះត្រូវបានរំជើបរំជួលដោយមានការប៉ះទង្គិចគ្នា ដោយការមិនសប្បាយចិត្តនៅក្រៅទីលានផងដែរ។ អ្នកគាំទ្រ AZ Alkmaar បានប៉ះទង្គិចគ្នានៅតំបន់មួយដែលមិត្តភក្តិ និងក្រុមគ្រួសាររបស់កីឡាករ West Ham កំពុងមើលការប្រកួត។
West Ham នឹងត្រូវជួបជាមួយក្រុម Fiorentina វគ្គផ្តាច់ព្រ័ត្រដែលបានយកឈ្នះ Basel ក្នុងម៉ោងបន្ថែមក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។ក្រុមញញួរធំសង្ឃឹមថានឹងលើកពានធំដំបូងរបស់ពួកគេចាប់តាំងពីពួកគេលើកពាន FA Cup ឆ្នាំ១៩៨០ ហើយក្រុមនេះគឺជាអ្នកឈ្នះម្នាក់ក្នុងចំណោម៣ក្រុមនៃពានរង្វាន់ Intertoto Cup ឆ្នាំ១៩៩៩។
វគ្គផ្តាច់ព្រ័ត្រនៅអឺរ៉ុបចុងក្រោយរបស់ក្រុម West Ham ដែលធ្វើបានគឺនៅក្នុងឆ្នាំ១៩៧៥-១៩៧៦ នៃពានរង្វាន់ Cup Winners’ Cup នៅពេលដែលពួកគេបានចាញ់ក្រុម Anderlecht ៤-២។ West Ham ក៏ធ្លាប់បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរកាលពីរដូវកាលមុន ដោយបានចាញ់ក្រុម Eintracht Frankfurt ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតជម្រុះ Europa League។
ក្រុមរបស់លោក Moyes ដែលត្រូវបានអ្នកគាំទ្រខ្លួនឯងមិនសប្បាយចិត្តកាលពីថ្ងៃទី៥ ខែមេសា នៅពេលដែលពួកគេបានរងបរាជ័យក្នុងផ្ទះខ្លួនឯង ៥-១ ដោយក្រុម Newcastle ដើម្បីទុកឱ្យពួកគេឃ្លាតឆ្ងាយពីតំបន់កាត់ចោល Premier League។ បច្ចុប្បន្នក្រុមញញួរធំស្ថិតនៅលេខរៀងទី១៥ក្នុងតារាង ដោយនៅសល់២ប្រកួតទៀត ហើយត្រូវការត្រឹមតែ១ពិន្ទុប៉ុណ្ណោះក្នុងការប្រកួតលីកចុងក្រោយរបស់ពួកគេចំនួន២ប្រកួត ដើម្បីបញ្ជាក់អំពីតំបន់សុវត្ថិភាពរបស់ពួកគេនៅលីកកំពូលអង់គ្លេសបន្តទៀត ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)