ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយក ស៊ីម៉ាក់ ៖ សំណាងមួយលេីមួយមុឺនគ្រោះថ្នាក់!!

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ បានថ្លែងថា, សំណាងមួយលេីមួយមុឺនគ្រោះថ្នាក់!! 

លោកអគ្គនាយក ស៊ីម៉ាក់ បានលើកឡើងថា, ក្នុងដេីមខែ​ឧសភា​ ឆ្នាំ២០២៣នេះ​ មានករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននៅលេីដីស្រែចម្ការរបស់​ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង​និងខេត្តឧត្តរមានជ័យដែលបានប្រេីប្រាស់ដាំដុះជាច្រេីនឆ្នាំណាស់មកហេីយ​!! ជាក់ស្តែង​ ថ្មីៗនេះ​ដីស្រែរបស់ប្រជាពលរដ្ឋនៅស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​ ពេលភ្ជួរស្រែបានរបេីកចេញគ្រាប់មីនតោនចំនួន២គ្រាប់ដាក់ពីលេីគ្នា​ ដែលនេះជាសំណាងបំផុតរបស់អ្នកបេីកបរត្រាក់ទ័រដែលជាន់មិនប៉ះចំពីលេីកន្លែងបង្កផ្ទុះ!! ទោះបីជាសង្គ្រាមត្រូវបានបញ្ចប់ជាច្រេីនឆ្នាំមកហេី​យ​ ប៉ុន្តែសំណល់គ្រាប់មីននិងយុទ្ធភណ្ឌសង្គ្រាមនៅតែបន្តគំរាមកំហែងទឹកដីសុវណ្ណភូមិនេះ!  រាជរដ្ឋាភិបាលបានខិតខំជំរុញការបោសសម្អាតគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមជារៀងរាល់ថ្ងៃ!! ។ 

លោកថា, នេះជាសំណាងមួយលេីមួយមុឺនគ្រោះថ្នាក់!! ។

តាមរយៈការលើកឡើងខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើសង្ស័យ ឬមានឃើញសំណល់មិនទាន់ផ្ទុះ ត្រូវរាយការណ៍ជូនអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានដែលនៅជិតនោះ ដើម្បីឲ្យគាត់សហការជាមួយជំនាញស៊ីម៉ាក់ ដោះយកគ្រាប់មិនទាន់ផ្ទុះ ចេញពីដីស្រែចម្ការរបស់យើង រួចផុតពីគ្រោះថ្នាក់ ៕

ដោយ ៖ សិលា


ចែករំលែក៖