នៅថ្ងៃទី ២៥ ខែឧសភា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu និងសមភាគីបេឡារុស្សលោក Viktor Khrenin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការអនុញ្ញាតឱ្យដាក់ពង្រាយអាវុធបរមាណូយុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូនៅលើទឹកដីបេឡារុស្ស។
សារព័ត៌មាន TASS បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងការពារជាតិបេឡារុស្ស ដែលបាននិយាយថា នៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីទាំងពីរ ភាគីទាំងពីរបានចុះហត្ថលេខាលើ “ឯកសារកំណត់នីតិវិធីសម្រាប់ការរក្សាទុកអាវុធនុយក្លេអ៊ែរមិនយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅក្នុងកន្លែងផ្ទុកពិសេសនៅលើទឹកដីនៃប្រទេសបេឡារុស្ស”។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បាននិយាយថា “ដោយមើលឃើញពីការគំរាមកំហែងកាន់តែខ្លាំងឡើងនៅតាមព្រំដែនភាគខាងលិចនៃប្រទេសរុស្ស៊ី និងបេឡារុស្ស ការសម្រេចចិត្តលើវិធានការទប់ទល់ក្នុងវិស័យយោធា-នុយក្លេអ៊ែរត្រូវបានផ្តល់ឱ្យ”។
លោក Shoigu បាននិយាយថា ទីក្រុងមូស្គូបានប្រគល់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ Iskander-M ដែលមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់ធម្មតា ឬនុយក្លេអ៊ែរ ហើយយន្តហោះចម្បាំង Su-25 មួយចំនួនត្រូវបានបំប្លែងឱ្យអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរសម្រាប់បុគ្គលិកសម្រាប់កងកម្លាំងប្រដាប់អាវុធបេឡារុស្ស៕ ដោយ៖ ធីរីណា
រូបថត ៖ BQP Belarus