ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៣ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១១នាក់ នេះបេីគិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី២៣ ដល់វេលាម៉ោង ៣៖០០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានគូសបញ្ជាក់នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះថា៖ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ រួមមានដូចខាងក្រោម៖
*១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៨៩២ករណី មានមនុស្ស ២,២២៥នាក់។
*២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៨៥៧សំណើ និងបិទសំណុំរឿង ២៩៣សំណើ (រកឃើញមនុស្ស ១,២៧៧នាក់, ឃាត់ខ្លួនជនសង្ស័យ ១៣៣នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។
*៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣៥ករណី៕
ដោយ៖ សហការី