ព័ត៌មានទាន់ហេតុការណ៍៖

ទុកម៉ូតូដឹកគោចេញពីក្រោលលាងទឹកត្រឡប់មកវិញបាត់ម៉ូតូ

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសម្នាក់ទុកម៉ូតូទុកនៅមុខក្រោលគោដោយជាប់សោនៅនឹងម៉ូតូផង  រួចយកគោទៅលាងទឹក លុះត្រឡប់មកវិញ ស្រាប់តែឃើញជនសង្ស័យ២នាក់ជិះម៉ូតូយកទៅបាត់ ក៏ផ្អើលឆោឡោដឹងដល់សមត្ថកិច្ចយកបានមកវិញ និងឃាត់ខ្លួនជនសង្ស័យបាន២នាក់ ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៧និង២៦នាទី ចំណុចភូមិទន្សាយគាច ឃុំដេីមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ 

    មន្ត្រីស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អ៊ុម វ៉ាន់ថា ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិទន្សាយគាច ឃុំដេីមឬស ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កសិករ ។

ចំណែកជនសង្ស័យ០២នាក់ ១.ឈ្មោះ តឿក ដារ៉ា ភេទ ប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិ ទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ មុខរបរ  មិនពិតប្រាកដ (ឃាត់ខ្លួន) ។ ២.ឈ្មោះ ឈាង ពន្លឺសន្តិភាព ភេទ ប្រុស អាយុ ២២ឆ្នាំមានទីលំនៅភូមិ ចំការឪឡឹក សង្កាត់ កាកាប ខណ្ឌ សែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិត ប្រាកដ  (ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ ០២ គ្រឿង ៖១.ម៉ាក HONDA DREAM C125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០០៦ឡេីងតែម ឆ្នាំ ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1GU 6823។ 

២.ម៉ាក HONDA ICON ពណ៌ លឿង លាយ ស ពាក់ផ្លាកលេខ បាត់ដំបង 1N 6436(របស់ជនរងគ្រោះ) ،ទូរស័ព្ទដៃ ០២គ្រឿង៖ ១.ម៉ាក SAMSUNG ពណ៌ទឹកមាស (បែកកញ្ចក់មុខ) ២.ម៉ាក Mi ពណ៌ទឹកមាស ، ខ្សែក លោហធាតុពណ៌ លឿង ០១ ខ្សែ(កាឡៃ)។

   ប្រភពដដែលបន្តថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៣ មុនពេលកេីតហេតុជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួននៅមុខក្រោលគោក្បែរផ្ទះដោយទុកកូនសោនៅជាប់នឹងម៉ូតូ ហេីយជនរងគ្រោះបានដឹកគោមួយក្បាលយកទៅលាងទឹក ពេលលាងរួចមួយក្បាលជនរងគ្រោះបានមកដឹកគោមួយក្បាលទៀតយកទៅលាងទៀត ស្រាប់តែឃើញជនសង្ស័យទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងខាងលើមកឈប់មុខផ្ទះហេីយធ្វើសកម្មភាពចូលលួចម៉ូតូរបស់ខ្លួន ពេលនោះជនរងគ្រោះបានយក វិទ្យុទាក់ទង(អាយកូម)ប្រកាសអោយកម្លាំងប្រជាការពារ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដេីមឬសជួយស្ទាក់ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដេីមឬស និងកម្លាំងប្រជាការពារជិះម៉ូតូដេញតាមជនសង្ស័យពីក្រោយរហូតដល់ចំណុចភូមិកំពង់ទួលកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀតឃាត់ខ្លួនជនសង្ស័យខាងលេីបានម្នាក់ ឈ្មោះ តឿក ដារ៉ា បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីសាកសួរ ។ ក្រោយការសាកសួរជនសង្ស័យឈ្មោះ តឿក ដារ៉ា និង បក្ខពួកម្នាក់ទៀតឈ្មោះ សន្តិភាព ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន រួចកម្លាំងជំនាញព្រហ្មទណ្ឌស្រុកកណ្ដាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី ៣ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ទៀតឈ្មោះ ឈាង ពន្លឺសន្តិភាព រួមទាំងម៉ូតូធ្វើសកម្មភាពនៅចំណុចភូមិ ព្រៃទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ រួចបញ្ជូនជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖