ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាដល់មេប៉ូលីសបណ្តេញទណ្ឌិត សម រង្ស៉ី និងបក្ខពួក​ ចេញពីប្រទេសម៉ាឡេស៊ី បន្ទាប់ពីសន្យា៤ដង ជាមួយសម្តេចតេជោ មិនអោយជនក្បត់ជាតិ៣ជំនាន់នេះចូលទឹកដីម៉ាឡេសុី

ចែករំលែក៖

ប្រទេសម៉ាឡេស៊ី ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សន្យាជាមួយសម្ដេច៤ដង មិនឲ្យជនក្បត់ជាតិ៣ជំនាន់ ចូលម៉ាឡេស៊ីទេ តែគេមកតាមវិស័យឯកជនប្រើលិខិតឆ្លងដែនបារាំង ។ 

តែទីបំផុត ! បើយោងតាមព័ត៌មានដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”  ទទួលបាននៅមុននេះបន្តិច គឺ លោក អានវ៉ា អ៉ីប្រាហ៉ីម បានបញ្ជាដល់មេប៉ូលីសម៉ាឡេស៊ី ឱ្យបណ្តេញ ទណ្ឌិត សម រង្ស៉ី និងបក្សពួក ចេញឱ្យផុតពីប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង៩ព្រឹក (ម៉ោងនៅប្រទេសម៉ាឡេស៊ី) ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។ 

សូមបញ្ជាក់ថា, ជាទម្លាប់របស់ក្រុមប្រឆាំង ទណ្ឌិត សម រង្ស៉ី និងបក្សពួក តែងបង្កើតនូវភាពចលាចល ធ្វើជារូបភាពថាខ្លួនកំពុងតែព្យាយាម ដំណើរនិវត្តន៍មកកាន់កម្ពុជា ប៉ុន្តែក្រុមក្បត់ជាតិនេះ បង្កើតឲ្យមានការយល់ច្រឡំពីបងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។ 

នេះគឺជាភាពអាម៉ាស់មុខរបស់ ទណ្ឌិតសម រង្ស៉ី និងអ្នកគាំទ្រផ្គាប់មុខ ស្របពេលដែលផែនការក្បត់ជាតិបំផ្លាញការបោះឆ្នោតនៅកម្ពុជា ត្រូវបានបែកការណ៍ និង ទទួលការបរាជ័យជាបន្តបន្ទាប់។

បើតាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ធ្លាប់បានសន្យាច្បាស់ជាមួយសម្តេចចំនួន ៤ដង មិនអនុញ្ញាតឲ្យពូជក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ចូលទឹកដីម៉ាឡេស៉ីឡើយ។

សម្តេចតេជោបញ្ជាក់ថា ការចូលមកដល់ម៉ាឡេស៉ីពីសំណាក់ទណ្ឌិត សម រង្ស៉ី មិនត្រូវបានលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដឹងឡើយ ព្រោះគេចូលតាមរយៈវិស័យឯកជន ហើយកាន់លិខិតឆ្លងដែនបារាំង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលមកដល់ម៉ាឡេស៉ី សម រង្ស៉ី និងក្រុមរបស់គេ ប្រុងរៀបចំកិច្ចប្រជុំនៅទីនោះ ប៉ុន្តែត្រូវបានអាជ្ញាធរម៉ាឡេស៉ី មិនអនុញ្ញាតឱ្យរៀបចំកិច្ចប្រជុំឡើយ។

ទីបំផុតនៅម៉ោង៩ព្រឹក (ម៉ោងនៅប្រទេសម៉ាឡេស៊ី) ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ លោក អានវ៉ា អ៉ីប្រាហ៉ីម បានបញ្ជាដល់មេប៉ូលីសម៉ាឡេស៊ី ឱ្យបណ្តេញ ទណ្ឌិត សម រង្ស៉ី និងបក្សពួក ចេញឱ្យផុតពីប្រទេសម៉ាឡេស៊ី។ 

ទណ្ឌិត សម រង្ស៉ី និងបក្សពួក ចូលទឹកដីប្រទេសម៉ាឡេស៊ី ដោយប្រើលិខិតឆ្លងដែនសញ្ជាតិបារាំង ក្នុងគោលបំណង ប្រមូលផ្ដុំគ្នានៅប្រទេសនេះ ប៉ុន្តែនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី មិនអនុញ្ញាតឲ្យ ទណ្ឌិត សម រង្ស៉ី និងបក្សពួក ចូលទឹកដីប្រទេសម៉ាឡេស៊ី ទើបបញ្ជាឲ្យមេប៉ូលីសបណ្ដេញចេញពីម៉ាឡេស៊ី ។ ដូច្នេះផែនការក្បត់ជាតិរបស់ ទណ្ឌិត សម រង្ស៉ី និងបក្សពួក ត្រូវបរាជ័យ ។ ជាពិសេស ដៃជើងរបស់ខ្លួនដែលរៀបផែនការ ដោយ លោក ឆាំ ឆានី កំពុងរៀបចំធ្វើយុទ្ធនាការ តាមហ្វេសប៊ុកប្រឆាំងនឹង គ.ជ.ប ! ក៏សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹងមុនទាំងអស់ នូវផែនការរបស់គេរៀបចំចំនួន 3 ចំណុច ។ សម្ដេចមានប្រសាសន៍ថា , បីចំណុចនោះ គេឲ្យបង្ហោះតាម facebook យកមួយណាក៏បាន ប៉ុន្តែសម្ដេច បានដឹងពីគំនិតទុច្ចរិតទាំងអស់នេះជាមុនស្រេចទៅហើយ ៕ 

ដោយ ៖ សិលា


ចែករំលែក៖