ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីថ្លែងការណ៍ព័ត៌មាន ជំនួបរវាង លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងសហគ្រាសចិន ស្ដីពីឱកាសវិនិយោគនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្រាប់ការផ្សព្វផ្សាយនៅថ្ងៃនេះ គឺ សេចក្ដីថ្លែងការណ៍ព័ត៌មាន ជំនួបរវាង លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងសហគ្រាសចិន ស្ដីពីឱកាសវិនិយោគនៅកម្ពុជា។ 

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួល ភារ:កិច្ចជួយលើផ្នែកវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច បានទទួលជួប ជាមួយនឹងប្រតិភូសហគ្រាសចិន ដែលមានសមាសភាពអ្នកគ្រប់គ្រង និងសមាជិក តំណាងដោយ លោក ដាយ យូមីង (Da – Youming) នៃក្រុមហ៊ុន ផោវរឆាយណាអ៊ីនធ័រណេស្សិនណលគ្រុប (Power China International Group) ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំងនៃសាធាររដ្ឋប្រជាមានិតចិន។

លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានពាំនាំនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងការថ្លែងអំណរគុណ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះ រាជាណាចក្រកម្ពុជា ជូនចំពោះគណ:ប្រតិភូសហគ្រាសចិន ដែលបានមកសិក្សាពីឱកាសធ្វើការវិនិយោគនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីអនុញ្ញាតឲ្យគណ:ប្រតិភូចិនធ្វើការណែនាំអំពីសហគ្រាសរបស់ខ្លួន និងបង្ហាញគោលបំណង នៃការសិក្សាអំពំឱកាសវិនិយោគនៅកម្ពុជា លោក ព្រាប កុល បានផ្តល់ការណែនាំអំពីចក្ខុវិស័យនៃរាជរដ្ឋ ភិបាលកម្ពុជា ច្បាប់ នីតិវិធី និងស្ថាប័នពាក់ព័ន្ធ ដែលសហគ្រាស ឬក្រុមហ៊ុនបរទេសត្រូវបំពេញ និងអនុវត្តន៍ ក៏ ដូចជាអត្ថប្រយោជន៍ផ្សេងៗ ដែលសហគ្រាស និងក្រុមហ៊ុនបរទេសទទួលបានពីការវិនិយោគនៅកម្ពុជា ជា ពិសេសកត្តាអំណោយផល និងបរិយាកាសល្អសម្រាប់ការធ្វើពាណិជ្ចកម្ម ដោយសាកម្ពុជាធានាបាននូវស្ថេរភាព នយោបាយ មានហេត្ថារចនាសម្ពន្ធ័សមរម្យ និងមានគុណសម្បត្តិសម្រាប់ការប្រកួតប្រជែង។ល។

គណ:ប្រតិភូសហគ្រាសចិនបានថ្លែងអំណរគុណដល់លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី ដែលបានផ្ដល់កិត្តិយស និងឱកាសសម្រាប់ការជួបពិភាក្សានៅថ្ងៃនេះ ហើយសង្ឃឹមថា លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្តជួយគាំទ្រ និងសហការណ៍ជាមួយក្រុមហ៊ុន ដើម្បីធ្វើការសិក្សាពីឱកាស វិនិយោគនៅកម្ពុជារហូតដល់ក្រុមហ៊ុនអាចបោះទុនវិនិយោគដ៏ធំនៅពេលខាងមុខ ដើម្បីចូលរួមចំណែកជួយដល់ កំណើនសេដ្ឋកិច្ចនៅកម្ពុជានាពេលអនាគត ៕

ដោយ ៖ សិលា


ចែករំលែក៖