ភ្នំពេញ៖ នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម លោកវរសេនីយ៍ឯក ឈិន គឹមធុយ លោកស្រីវរសេនីយ៍ឯក ឆេង សារ៉េត ស្នងការរង ដែលជាតំណាងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក៏មានការចូលរួមពី លោកវរសេនីយ៍ឯក ហ៊ុន ហេង នាយការិយល័យគណនេយ្យ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ លោកវរសេនីយ៍ទោ យ៉ិល សុវណ្ណ នាយរងការិយាល័យបុគ្គលិក លោក/លោកស្រីអធិការរង លោកនាយ/នាយរង/មន្ត្រីផ្នែក និងលោកនាយ/នាយរង/មន្ត្រីប៉ុស្តិ៍ ចំណុះអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធសព កញ្ញាព្រិន្ទបាលទោ វី ស្រីវ៉ែន មន្ត្រីផ្នែកអន្តោប្រវេសន៍ នៅវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងភូមិសំរោងជេីង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងបាននាំយកនូវសម្ភារ: និងថវិកាមួយចំនួន ប្រគល់ជូនក្រុមគ្រួសារសពដូចជា៖ ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៦,០០០,០០០ រៀល (៦លានរៀល) ថវិការបស់លោក ឧត្តមសេនីយ៍ឯក ស ថេត ចំនួន ២,០០០,០០០រៀល អង្ករចំនួន ០៤បាវ = ១០០ kg ,ទឹកសុទ្ធ ១០កេស, ទឹកស៊ីអីវ ០២យួរ, ទឹកត្រី ០២យួរ ភេសជ្ជ:ចំនួនន ០២កេស ថវិកាសមាគមនារីចំនួន ៤០០,០០០ រៀល អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ថវិកាចំនួន ១,៥០០,០០០ រៀល និងទឹកសុទ្ធ ១០កេស ទឹកក្រូច ០៥កេស ។
ក្នុងឱកាសនោះលោកលោកស្រី ស្នងការរង ក៏បានពាំនាំនៅការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាមួយក្រុមគ្រួសារសពកញ្ញាព្រិន្ទបាល វី ស្រីរ៉ែន ដែលបាត់បង់នូវកូនស្រីជាទីស្រលាញ់ ចំណែកអង្គភាពវិញមានការសោកស្តាយ ដែលបានបាត់បង់នូវធនធានមនុស្សដែលជាកម្លាំងនគរបាលម្នាក់ ធ្លាប់បំពេញភារកិច្ច និងមានស្នាដៃល្អចំពោះអង្គភាព និងក៏បានគោរពបួងសួងដួងវិញ្ញាណក្ខន្ធកញ្ញាព្រិន្ទបាលទោ វី ស្រីរ៉ែន សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា កញ្ញាព្រិន្ទបាលទោ វី ស្រីរ៉ែន បានទទួលមរណភាពនូវអាយុ២១ឆ្នាំ ដោយការធ្វើអត្តឃាតខ្លួនឯង កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងផ្ទះរបស់ខ្លួន ដោយកាំភ្លើងខ្លីម៉ាឡុក១៩ ក្នុងរឿងវិបត្តិផ្លូវចិត្ត ការបាត់បង់កញ្ញាព្រិន្ទបាលទោ វី ស្រីរ៉ែន ក៏បានបន្សល់ទុកនូវភាពអាឡោះអាល័យ សម្រាប់មិត្តភក្តិបំរើការងារក្នុងអង្គភាព ដែលបានធ្លាប់មានអនុស្សាវរីយ៍ល្អៗជាមួយគ្នាកាលកញ្ញានៅមានជីវិត៕
ដោយ ៖ សហការី