ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋម្នាក់ សម្រេចក្តីស្រមៃ ក្រោយពីបាន​«ថើបដៃសម្តេចតេជោ »

ចែករំលែក៖

ភ្នំពេញ ៖ ម្ចាស់គណនី facebook មួយដែលមានឈ្មោះថា ( ម៉ាក់ ប៉ាវអុី ) បានបង្ហោះសារសំដែង នូវការគោរព ស្រឡាញ់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រហូតដល់ សម្រេចក្តីស្រមៃ របស់ខ្លួនចង់ជួបសម្តេច ចង់ប៉ះដៃ ចង់ថើបដៃ ទីបំផុត ខ្លួនសម្រេចក្តីស្រមៃ ក្រោយពីបាន​«ថើបដៃសម្តេចតេជោ » នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ 

ម្ចាស់គណនី facebook មួយដែលមានឈ្មោះថា ( ម៉ាក់ ប៉ាវអុី ) បានបង្ហោះភ្លាម សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានដាក់ក្នុងប្រព័ន្ធ Telegram ផ្លូវការ របស់ សម្តេចផងដែរ ។ 

សូមអានសារទាំងស្រុងរបស់គាត់ ម្ចាស់គណនី facebook មួយដែលមានឈ្មោះថា ( ម៉ាក់ ប៉ាវអុី )ដោយសរសេរថា :  ថ្ងៃទី ៧ មិថុនា ឆ្នាំ២០២៣ ថ្ងៃនេះឆ្នាំនេះ២០២៣ អរគុណបានថើបដៃពុកដូចបំណងហើយស្រលាញ់ពុកខ្លាំងៗ ម្តាយខ្ញុំប្រាប់ថាគេយកគាត់ទៅដល់រណ្តៅជិតសំលាប់ហើយ ម៉ែយកដីបាចលើក្បាលបន់ថាបើមាននណាមកជួយជីវិតម៉ែៗដឹងគុណមួយជីវិត ទេវតារស់បានមករំដោះ បើពេលនោះគ្មានម៉ែក៏ថ្ងៃនេះគ្មានពួកខ្ញុំជាកូនជាចៅ តាំងពីតូចស្រលាញ់សំលេងពុកនិយាយពិរោះស្តាប់មិនជិនណាយ ពុកចេះកំប្លែងពេលពុកនិយាយ ប្រាថ្នាចង់មានថ្ងៃមួយបានកាន់ដៃពុក មិនត្រឹមតែកាន់គឺបានថើបទៀត ដៃពុកទន់ត្រជាក់ អរគុណទេវតានឹងបងស្រីធំផ្តល់ឱកាសអោយប្អូនបានដូចបំណង។ 

យោងតាមការរៀបរាប់ខាងលើ របស់ម្ចាស់គណនី facebook មួយដែលមានឈ្មោះថា ( ម៉ាក់ ប៉ាវអុី ) គឺបង្ហាញពី ទឹកចិត្ត ក្តីគោរព ស្រឡាញ់ សម្តេចតេជោ ពេញបេះដូង មិនខុសពីប្រជាពលរដ្ឋជនរួមជាតិដទៃទៀតឡើយ។ 

សម្ដេចតេជោហ៊ុនសែន បិតាស្ថាបនិកសន្តិភាពនៅកម្ពុជា អភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើនជឿនលឿន ដូច្នេះ មានតែសម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋគាំទ្រ បោះឆ្នោតជូនរាល់អាណត្តិ ៕

ដោយ ៖ សិលា


ចែករំលែក៖