ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំង កុំបន្តស្វែងរកមុខអ្នកទម្ងាយការសម្ងាត់ គឺគ្មានប្រយោជន៍ទេ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងផ្តាំទៅក្រុមអ្នកនយោបាយប្រឆាំង ដែលកំពុងចង់រកមុខអ្នកដែលរាយការណ៍ ជូននាយករដ្ឋមន្ត្រី ពីព័ត៌មានសម្ងាត់របស់ជនក្បត់ជាតិ ៣ ជំនាន់ (ទណ្ឌិត សម រង្ស៊ី) ដែលបម្រុងប្រើលិខិតឆ្លងដែនបារាំង ពីព្រោះខ្លួនមានសញ្ជាតិបារាំង ក្លែងបន្លំជាភ្លៀវទេសចរណ៍ ដើម្បីបានចូលទៅទឹកដីប្រទេសវៀតណាម នៅក្នុងគោលបំណងលួចឆ្លងចូលមកកាន់ប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសបន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា មិនបាច់ស្រាវជ្រាវរកទេ បើអ្នកឯងចង់រក លុះណាអ្នកឯង កាប់សម្លាប់មនុស្ស ដែលនៅជុំវិញខ្លួនរបស់អ្នកឯង ឱ្យអស់ ទើបអស់មនុស្សរបស់លោកនាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន ថ្លែងមិនសំដៅចំឈ្មោះទៅលើបុគ្គណាទេ តែអាចបានដឹងថា ចង់សំដៅទៅលើទណ្ឌិតសម រង្ស៉ី ខណៈពេលដែលមនុស្សជំនិតរបស់ទណ្ឌិតរូបនេះ បានផ្ញើសារនៃកិច្ចប្រជុំសម្ងាត់របស់ក្រុមប្រឆាំង ពីប្រទេសអាមេរិក និងប្រទេសបារាំង មកកាន់សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈទូរស័ព្ទដៃនាពេលថ្មីៗនេះ។ 

សូមបញ្ជាក់ថា : កន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ស្នើ​ឲ្យ មិត្ត​វៀតណាម​ចាប់ខ្លួន​ទណ្ឌិត សម រ​ង្ស៊ី បើសិន​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​វៀតណាម ក្រោម​ហេតុផល​ប្រើ​ប៉ា​ស្ព័​រ​សញ្ជាតិ​បារាំង បើ​មិន​ដូច្នេះ​វៀតណាម​នឹង​មាន​បញ្ហា​ជាមួយ​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត និង​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ និង​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​គូសបញ្ជាក់​ទៅ​កាន់​ឯកអគ្គរដ្ឋទូត​វៀតណាម ថាស​ម្តេច​បាន​ទទួល​ព័ត៌មាន​អា​មួយ​នោះ​(​សម រ​ង្ស៊ី​) មាន​បំណង​កាន់​ប៉ា​ស្ព័​រ​សញ្ជាតិ​បារាំង​ចូល​ទឹកដី​វៀតណាម ដូច្នេះ​សូម​ប្រយ័ត្ន បើ​វា​ចូល​សូម​ចាប់​មក​ឲ្យ​កម្ពុជា ។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា ៖«​សូម​ប្រាប់​ឯកអគ្គរដ្ឋទូត​វៀតណាម​ផង​ណា​ប្រយ័ត្ន​អា​មួយ​គ្រឿង​នោះ (​សម រ​ង្ស៊ី​) ប្រើ​ប៉ា​ស្ព័​រ​សញ្ជាតិ​បារាំង​បន្លំ​ចូល​វៀតណាម ព្រោះ​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​យ៉ាង​ច្បាស់​ថា គេ​ធ្វើ​យ៉ាងណា​ឲ្យ ហ៊ុន សែន ខឹង អី​ញ្ចឹ​ង​គេ​រក​វិធី​ចូល​ប្រទេស​វៀតណាម អី​ញ្ចឹ​ង​សូម​ឯកឧត្តម ឯកអគ្គរាជទូត​ជូនដំណឹង​ទៅ​ថ្នាក់ដឹកនាំ​វៀតណាម​តែ​ម្តង​ទៅ​» ។

សម្តេច​បាន​បន្ត​ថា ទណ្ឌិត សម រ​ង្ស៊ី មាន​បំណង​ចូល​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី មាន​ផែនការ​ចូល​ទៅ​ថៃ ប្រទេស​វៀតណាម ដោយ​ប្រើ​ប៉ា​ស្ព័​របា​រាំង ។ សម្តេច​គូសបញ្ជាក់​ថា ៖«​បើ​វា​ចូល ខ្ញុំ​សូម​ស្នើ​ចាប់ខ្លួន​វា​មក​ឲ្យ​ខ្ញុំ ព្រោះ​យើង​មាន​ដីការ​ចាប់ខ្លួន ហើយ​កម្ពុជា​វៀតណាម​មាន​ទំនាក់ទំនង និង​បញ្ហា​ហ្នឹង ។ យើង​មាន​ទំនាក់ទំនង​ការ​ធ្វើ​ប​ស្យា​ប័ន​ធ្វើ​តាម​ផ្លូវច្បាប់​រួច​ហើយ អី​ញ្ចឹ​ង​បើ​អា​ចង្រៃ​នឹង​ចូល​មក គឺ​ចាប់​ឲ្យ​ខ្ញុំ​» ៕

ដោយ ៖ សិលា


ចែករំលែក៖