អ្នកដំណើរមានភាពតក់ស្លុតយ៉ាងខ្លាំង ក្រោយស្រឡាងដឹកមនុស្ស១២០នាក់បានឆេះនៅតំបន់សមុទ្រភាគកណ្តាលប្រទេសហ្វីលីពីន។
សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃទី១៨ ខែមិថុនា ស្រឡាង M/V Esperanza Star ដឹកអ្នកដំណើរ ៦៥ នាក់និងមនុស្ស ៥៥ នាក់ រួមទាំងមន្រ្តីនិងនាវិកបានឆាបឆេះនៅកណ្តាលប្រទេសហ្វីលីពីន ខណៈដែលកំពុងធ្វើដំណើរពីកោះ Siquijor នៅភាគខាងត្បូងទៅកាន់កោះ Bohol ក្បែរនោះ ។
អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបាននិយាយថា នាវាកាណុងបាញ់ទឹកត្រូវបានបញ្ជូនមកពន្លត់ភ្លើង។ មនុស្សទាំងអស់នៅលើស្រឡាងត្រូវបានជួយសង្គ្រោះ។ មូលហេតុនៃការឆេះនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕ ដោយ៖ ធីរីណា
រូបថត៖ plo.vn