ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ បានទទួលចិញ្ចឹមទារិកាម្នាក់របស់កម្មការិនីរោងចក្រនៅខេត្តស្វាយរៀង ដែលកើតចំថ្ងៃដែលសម្តេចទៅជួបសំណេះសំណាលកម្មករ-កម្មការិនីរោងចក្រនៅក្នុងក្រុងបាវិត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលចិញ្ចឹមទារិកាម្នាក់របស់កម្មការិនីរោងចក្រនៅខេត្តស្វាយរៀង ដែលកើតចំថ្ងៃដែលសម្តេចតេជោទៅជួបសំណេះសំណាលកម្មករ-កម្មការិនីរោងចក្រនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ជាង២ម៉ឺននាក់កាលពីថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣។

ទារិកាម្នាក់នោះឈ្មោះថា ខន សែនចរណៃ។ ជាមួយគ្នានេះសម្តេចតេជោ ក៏បានផ្តល់ថវិកាចំនួន៣ម៉ឺនដុល្លារអាមេរិក សម្រាប់សាងសង់ផ្ទះ ដោយសារឪពុកម្តាយទារិកានោះខ្វះខាតធនាគារ ២ម៉ឺន ១ពាន់ដុល្លារ។ លើសពីនេះសម្តេចក៏បានប្រកាសថាសម្តេចនឹងចិញ្ចឹមទារិកានោះដល់អាយុ ៣ឆ្នាំផងដែរ។

សម្តេចថ្លែងថា៖ «៣ឆ្នាំនោះគ្រាន់តែជាការចាប់ផ្តើម ប្រហែលជាខ្ញុំត្រូវមើលថែទាំក្មេងមួយនេះដែលវាកើតចំថ្ងៃយើងទៅដល់»។

សម្តេចនាយករដ្ឋមន្ត្រីក៏បានប្រកាសថា រាល់កម្មការិនីដែលបានឆ្លងទន្លេចំថ្ងៃដែលសម្តេចតេជោអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករ កម្មការិនី សម្តេចនឹងផ្គត់ផ្គង់ចិញ្ចឹមទារកនោះដោយចាត់ទុកដូចជាចៅសម្តេចផងដែរ។ 

សូមបញ្ជាក់ថា : កម្មការិនីម្នាក់ ឈឺពោះឆ្លងទន្លេ ពេលចូលរួមក្នុងកម្មវិធីជួបសំណេះសំណាល ក្រោមអធិបតីភាពសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត នាថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ! ហើយក៏ជាសំណាងផងដែរ ទេវតាប្រទាន គឺសម្តេចតេជោ ឧបត្ថម្ភថវិកា ចំនួន៥លានរៀល នាពេល នោះ ! 

សូមចូលរួមអបអរសាទរ និងសូមជូនពរទាំងម្តាយ និងកូនមានសុខភាពល្អ! ខណៈយើងទាំងអស់គ្នា បានរស់នៅក្រោមដំបូលសន្តិភាព ។ 

សូមបញ្ជាក់ទៀតថា : ទារិកាដែលទើបសម្រាលនេះ ត្រូវបានដាក់ឈ្មោះ ខន សែនចរណៃ! ស្រ្តីរូបនេះ បានទទួលថវិកាពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៥លានរៀល បូកបន្ថែមទឹកប្រាក់២០០ដុល្លារ!

ដោយឡែក លោក ព្រាប កុល និងលោក យឹម ស៊ីណន ក៏ឧបត្ថម្ភជូនម្នាក់ៗ១០០ដុល្លារផងដែរ! 

ដោយឡែកនៅឯកម្មវិធីសំណេះសំណាលរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏មានស្រ្តីម្នាក់ឈឺពោះ សម្រាលកូនផងដែរ! 

សូមជម្រាបជូនថា : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានឲ្យអភិបាលខេត្តស្វាយរៀងយកថវិកាចំនួន ៥លានរៀលដើម្បីឧបត្ថម្ភជូន ដល់កម្មការិនីម្នាក់ដែលបានប្រសូតកូនចំថ្ងៃដែលសម្ដេចអញ្ជើញចុះជួបកម្មករនៅក្នុងខេត្ត។

សម្ដេចតេជោបានថ្លែងបែបនេះក្នុងពេលជួបជាមួយនឹងកម្មករជាង ២ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀងព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។

កម្មការិនីម្នាក់នេះបានអញ្ជើញចូលរួមក្នុងកម្មវិធីជាមួយនឹងសម្ដេចតេជោក៏ប៉ុន្តែដោយសារតែគ្រប់ខែឆ្លងទន្លេត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅឆ្លងទន្លេនៅមន្ទីរពេទ្យក្រុងបាវិត។

បច្ចុប្បន្ន កម្មការិនីរូបនេះ បានឆ្លងទន្លេ ទាំងម្ដាយ ទាំងកូនមានសុខភាពល្អ បន្ទាប់ពីមានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ ៕ 

ដោយ ៖ សិលា


ចែករំលែក៖