ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបាឡែនបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតអស់ចំនួន១កង់ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១យប់​ ថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ២០២៣​ នៅចំណុចស្តុបទេពផន​ តាមបណ្តោយផ្លូវម៉ៅសេទុង​ កែងផ្លូវលេខ១៨២​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាកកាមរីបាឡែន​ ពណ៌ទឹកប្រាក់​  ពាក់ស្លាកលេខភ្នំពេញ2N 7191 ធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរងការខូចខាតអស់មួយកង់ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖