ភ្នំពេញ ៖ បុរសម្នាក់ ជាមន្រ្តីនគរបាលនៃអធិរដ្ឋានខណ្ឌដង្កោ បានដកកាំភ្លេីងខ្លីបាញ់សម្លាប់ខ្លួនឯងនៅក្នុងផ្ទះចំនួន០២គ្រាប់ ដោយមិនទាន់ដឹងមូលហេតុ និងបង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងនិងអាជ្ញាធរមូលដ្ឋាន កាលពីវេលាម៉ោង៨:០០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សពបុរសរងគ្រោះមានឈ្មោះ អេង សុខរី ជាមន្ត្រីនគរបាលសង្កាត់ព្រៃស ដោយមានប្រពន្ធកូនខ្ចីនៅផ្ទះកេីតហេតុថែមទៀតផង ។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម អាជ្ញាធរមូលដ្ឋាន ជាពិសេសកម្លាំងផ្នែកជំនាញបានចុះទៅដល់កន្លែងកេីតហេតុដោយយកខ្សែហ៊ុំព័ទ្ធជុំវិញកន្លែងកេីតហេតុដេីម្បីធ្វេីការត្រួតពិនិត្យ និងកោសល្យវិច័យឱ្យបានល្អិតល្អន់ ។
ព័ត៌មានលម្អិត ក្រុមការងារយេីងខ្ញុំនិងជម្រាបនៅពេលក្រោយ សូមអរគុណ ៕
ដោយ ៖ ភារ៉ា ដង្កោ