ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២២នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៣ករណីទូទាំងប្រទេសថ្ងៃទី២៨ មិថុនាម្សិលមិញនេះ​!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ជនសង្ស័យចំនួន ២២នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេសកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ​នេះ ។

ក្នុងចំណោមជនសង្ស័យចំនួន ២២នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១២នាក់ (ស្រី ១នាក់)។​ ប្រើប្រាស់ ៥ករណី ឃាត់ ៧នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៣៦,៨៧ក្រាម។​ កេតាមីន (Ke) ស្មេីនិង​ ៩៨៤,២៩ក្រាមនិង១កញ្ចប់តូច។​ អុិចស្តាសុី (mdma) ស្មេីនិង​ ២៥៤០៣,៩១ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិទាំង ៧អង្គភាព មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យក Ice ១៣២,៣៣ក្រាម, MDMA ២៥៤០៣,៩១ក្រាម និង Ke ៩៨៤,២៩ក្រាម។

*២ / បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។

*៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២,៧៩ក្រាម។

*៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៤៣ក្រាម។

*៥ / កណ្តាល៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៦ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យក Ice ១,៣២ក្រាម។

*៧ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ke ១កញ្ចប់តូច៕

ដោយ៖ សហការី​


ចែករំលែក៖