នាយករដ្ឋមន្ត្រីថៃដែលផុតអាណត្តិ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានប្រកាសកាលពីថ្ងៃទី ២៩ ខែមិថុនា ថា លោកនឹងមិនឈរឈ្មោះដោយខ្លួនឯងសម្រាប់រដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់នោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា លោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ គណៈរដ្ឋមន្ត្រីថ្មីបានស្បថចូលកាន់តំណែង។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯវិមានរដ្ឋាភិបាលអំពីដំណើរការបង្កើតរដ្ឋាភិបាលថ្មីនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី Prayuth បាននិយាយថា លោក “មិនអាចប៉ាន់ស្មានរយៈពេលនៃដំណើរការនយោបាយនេះបានទេ”។
លោក ប្រាយុទ្ធ ក៏បានសន្យាថានឹងបំពេញភារកិច្ចរបស់ខ្លួនរហូតដល់ថ្ងៃទី ៣ ខែកក្កដា នៅពេលដែលព្រះមហាក្សត្រទ្រង់យាងជាអធិបតីក្នុងពិធីបើកសភាតំណាងរាស្រ្តថ្មី។
នាយករដ្ឋមន្ត្រី ប្រាយុទ្ធ បានសម្តែងនូវក្តីប្រាថ្នាចង់ឱ្យរដ្ឋាភិបាលបន្ទាប់បង្កើតឱ្យបានឆាប់ ព្រោះការពន្យារពេលណាមួយអាចបំផ្លាញប្រទេសជាតិ។
បើតាមលោកឧត្តមសេនីយ៍ Prayuth លោកមិនដឹងថា តើគណបក្ស United Thailand National Party (UTN) នឹងតែងតាំងបេក្ខជនជាប្រធានសភាតំណាងរាស្រ្ដ ឬយ៉ាងណានោះទេ ប៉ុន្តែលោកនឹងមិនឈរឈ្មោះជានាយករដ្ឋមន្ត្រីនោះទេ បើទោះជាត្រូវបានអនុម័តដោយសមាជិកសភា និងសមាជិកព្រឹទ្ធសភាគាំទ្រក៏ដោយ៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)