ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថត​អនុស្សាវរីយ៍ រវាង​ បងប្អូនកម្មករ​ កម្មការិនី​ ជាមួយ សម្តេចព្រឹកមុិញ នៅខេត្តពោធិ៍សាត់ !

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានបង្ហាញរូបថតជាច្រើនសន្លឹក លើប្រព័ន្ធ Telegram ផ្លូវការរបស់សម្តេច ខណៈជារូបថត​អនុស្សាវរីយ៍ រវាង​ បងប្អូនកម្មករ​ កម្មការិនី​ ជាមួយ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី​ នៅភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ 

សូមបញ្ជាក់ថា : នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរទៅលើបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមដោយថាមានភាពងាយស្រួលនិងជួយសម្រួលទៅដល់ការងារទំនាក់ទំនងជាមួយនឹងពលរដ្ឋបានល្អ។

ក្រោយពីបានលុបទំព័រ facebook របស់សម្ដេចនៅយប់ថ្ងៃទី២៩ ខែមិថុនា នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ សម្ដេចតេជោ បានលើកឡើងថា ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមវាបានផ្ដល់ភាពងាយស្រួលដល់សម្ដេចក្នុងការផ្សព្វផ្សាយព័ត៌មាន និងបញ្ជូនសារសំឡេងទៅកាន់ប្រជាពលរដ្ឋ ជាពិសេសរួមទាំងការឡាយទៅលើបណ្ដាញទំនាក់ទំនងសង្គមដ៏ធំមួយនេះផងដែរ។

សម្ដេចបានលើកឡើងថាសម្ដេចគោរពនូវគោលការណ៍របស់ facebook ក៏ប៉ុន្តែ facebook ហាក់បីដូចជាមិនបានពិនិត្យទៅលើបញ្ហាមួយចំនួនដែលក្រុមប្រឆាំងបានបង្កើតនោះទេ ។

Connect with Cambodian Prime Minister  : 

🌐Website 

🌐YouTube 

🌐Twitter 

🌐Instagram 

🌐TELEGRAM

🌐TikTok ៕

ដោយ ៖ សិលា


ចែករំលែក៖