ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះអគាររោងចក្រហាយផាក​ មានទីតាំងនៅខាងលិចផ្សារជីភូក្រុងបាវិត​

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់សន្តិសុខនិងអ្នកធ្វើដំណើរបន្ទាប់ពីមានអគ្គិភ័យឆាបឆេះអគាររោងចក្រហាយផាក​ មានទីតាំងនៅខាងលិចផ្សារជីភូក្រុងបាវិត​ សមត្ថកិច្ចកំពុងបាញ់ទឹកពន្លត់ខណៈមិនទាន់ដឹងមូលហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីក្បាលព្រលប់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៣ ស្ថិតនៅអគាររោងចក្រហាយផាក​ មានទីតាំងនៅខាងលិចផ្សារជីភូ សង្កាត់ច្រកម្ទេស ក្រុងបាវិត​ ។

សូមបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពីការឆាបឆេះអគាររោងចក្រហាយផាក​ មានទីតាំងនៅខាងលិចផ្សារជីភូក្រុងបាវិត​ លោកម៉ែន​ វិបុល ​អភិបាលខេត្តស្វាយរៀង​ ​និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​បានអញ្ជេីញដឹកនាំកម្លាំង​ចុះអន្តរាគមន៍​ផ្ទាល់នៅកន្លែងកេីតហេតុដេីម្បីដឹកនាំបញ្ជាក្នុងការបាញ់​ពន្លត់​អគ្គិភ័យ​ដែលកំពុងឆាបឆេះ ចំពោះករណីនេះមិនបណ្តាលអោយមានមនុស្សរងគ្រោះនោះទេ​ ហេីយគិតមកដល់ម៉ោង៨៖២០នាទីយប់នេះ​ ​កិច្ចអន្តរាគមន៍បាញ់ពន្លត់អណ្តាតភ្លេីងដែលនៅសេសសល់​ និងបន្តអោយរលត់ទាំងស្រុងនៅយប់នេះ​។

ប្រ​ភពបន្តថា ប្រតិបត្តិការនៃកិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គិភ័យខាងលើ គឺកិច្ចសហការល្អពីកងកម្លាំងនគរបាលខេត្ត​ កម្លាំងកងរាជអាវុធហត្ថខេត្ត អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាមផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖