ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ជនសង្ស័យចំនួន១១នាក់ ប្រព្រឹត្តបទលើ្មសប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បង្ក្រាបឃាត់ខ្លួន។
ក្នុងប្រតិបត្តិការខាងលេីនេះ បានធ្វេីឡេីងនៅថ្ងៃទី៣០ ខែមិថុនា ឆាំ្ន២០២៣ វេលាម៉ោង១០:៣០នាទីព្រឹក កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយប៉ុស្ដិ៍នគរបាលរដ្នបាលបឹងសាឡាង បានចុះធ្វើរដ្ឋបាលនៅចំណុចបន្ទប់ជួលផ្លូវលេខ២៤៧ ក្រុម៣២ ភូមិ១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ដែលប្រព្រឹត្តបទលើ្មសប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។
ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ និងធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន៖
១- ឈ្មោះ ឆៃ សុខ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលើកបន្លែ ស្នាក់នៅមិនពិតប្រាកដ។
២- ឈ្មោះ សុខ សុវណ្ណរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ។
៣- ឈ្មោះ ជា ពន្លឺ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ។
៤- ឈ្មោះ ជុំ វិចិត្រ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រកដ។
៥- ឈ្មោះ មាស សុីនិត្យ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ។
៦- ឈ្មោះ ចាន់ រិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ។
៧- ឈ្មោះ ចាន់ ផល ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ។
៨- ឈ្មោះ នួន ចិន ភេទប្រុស អាយុ២៧ ឆ្នាំជនជាតិខ្មែរមុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ។
៩- ឈ្មោះ សុឺ ស៊ុច ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករស្នាក់នៅមិនពិតប្រាកដ។
១០- ឈ្មោះសុីវ ភ័ស ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ។
១១- ឈ្មោះ សំបូ វណ្ណឌី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និង ចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ សហការី