ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ៖ អង្គុយមើលរូបចាស់ៗកាលពីនៅរៀន បានឃើញរូបមួយសន្លឹកនេះ ដែលបានថតកាលពីខ្ញុំរៀននៅឆ្នាំទី៤ នៅសាលា West Point😀

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានបង្ហោះ លើ facebook ផ្លូវការថា : នៅលើហោប៉ៅអាវខាងឆ្វេងមាន៖ 

១) អាំងស៊ីញរូបឧទ្ធម្ភាគចក្រ (Air Assault) ដែលខ្ញុំបានទទួលនៅឆ្នាំ១៩៩៧ ក្រោយបញ្ចប់ការហ្វឹកហ្វឺននៅសាលាវាយលុកតាមឧទ្ធម្ភាគចក្រ នៅ Camp Smith មានទីតាំងនៅក្នុងរដ្ឋ New York ។

និង ២) អាំងស៊ីញរូបឆ័ត្រយោង (Airborne) ដែលខ្ញុំបានទទួលនៅឆ្នាំ១៩៩៨ ក្រោយបញ្ចប់ការហ្វឹកហ្វឺននៅសាលាឆ័ត្រយោងកងទ័ពអាមេរិកនៅ Fort Benning ស្ថិតក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក។ 

នាយឧត្តមសេនីយ៍ បានបន្តថា : នៅលើហោប៉ៅអាវស្តាំ (លើស្លាកឈ្មោះ) មានអាំងស៊ីញផ្កាយប្រាក់ ដែលខ្ញុំទទួលបានពីសាលា។ អាំងស៊ីញផ្កាយប្រាក់នេះ គឺសាលាប្រគល់ជូននិស្សិតនាយទាហានដែលជាប់និទ្ទេសជានិស្សិតពូកែ (Dean’s List) ដោយគិតទាំងចំណេះដឹងទូទៅ(Academics) យោធា(Military) និង កីឡា(Physical) ៕

ដោយ ៖ សិលា


ចែករំលែក៖