ភ្នំពេញ៖ សមត្ថកិច្ចផ្នែកបង្ក្រាបគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញសហការជាមួយកម្លាំងប៉ុស្តិ៍ស្រះចកបានបើកប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនមួយករណីនៅក្រោយស្ថានទូតបារាំង ឃាត់ខ្លួនបានមនស្សប្រុសស្រីចំនួន៦នាក់ ។ ការចុះឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលម្តុំក្រោយស្ថានទូតបារាំង ផ្លូវលេខ៨៦ ស្ថិតនៅក្នុងភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំង៦នាក់រួមមាន៖
១-ឈ្មោះ រមណី រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
២-ឈ្មោះ ហ៊ឹម មករា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
៣-ឈ្មោះ ផាន់ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
៤-ឈ្មោះ ឆួន សង្ហា ភេទប្រុសអាយុ២១ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
៥-ឈ្មោះ វិចិត្រ ស្រីនិត ភេទស្រីអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
៦-ឈ្មោះ ជុង សុនីតា ភេទស្រីអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ រួមទាំងវត្ថុតាងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋប្រទះឃើញបទល្មើសផ្សេងៗក្នុងមូលដ្ឋានសូមរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ចមូលដ្ឋានដើម្បីចុះបង្ក្រាបឱ្យទាន់ពេលវេលា ។
បន្ទាប់ពីឃាត់ខ្លួនបានហើយជនសង្ស័យទាំង៦នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ