ក្លិបអ្នកមានបុណ្យ Barcelona បានបញ្ជាក់ថា កីឡាករ Inigo Martinez នឹងចូលរួមជាមួយក្លិបដោយមិនគិតថ្លៃផ្ទេរពីក្លិប Athletic Bilbao។
Barcelona ត្រូវបានផ្សារភ្ជាប់ជាយូរមកហើយជាមួយនឹងការផ្លាស់ប្តូរសម្រាប់កីឡាករវ័យ៣២ឆ្នាំដែលបានលេង៣៥៧ប្រកួត La Liga ឆ្លងកាត់ការប្រកួតនៅ Bilbao ដែលជាគូប្រជែង Real Sociedad ក៏ចង់បានកីឡាកររូបនេះផងដែរ។
ឥឡូវនេះ Martinez បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចូលរួមជាមួយ Barcelona ហើយនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំក្នុងពេលឆាប់ៗនេះ។
សេចក្តីថ្លែងការណ៍របស់ Barcelona បានសរសេរថា “កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់រវាង FC Barcelona និង Inigo Martinez សម្រាប់កីឡាកររូបនេះដើម្បីចូលរួមជាមួយក្លិប បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយក្លិប Athletic Bilbao ត្រូវបានបញ្ចប់”។
សេចក្តីថ្លែងការណ៍បន្តថា “កីឡាករគ្រោងនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំដែលនឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងលក្ខខណ្ឌនៃការដោះលែងត្រូវបានកំណត់នៅ៤០០លានអឺរ៉ូ។ក្លិបនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីបទបង្ហាញរបស់ Inigo Martinez ក្នុងនាមជាកីឡាករក្រុមដំបូងថ្មីក្នុងពេលឆាប់ៗនេះ”។
Martinez នឹងក្លាយជាកីឡាករទីពីររបស់ Barcelona ក្នុងរដូវក្ដៅនេះ បន្ទាប់ពីការផ្ទេរដោយមិនមានតម្លៃខ្លួនរបស់ Ilkay Gundogan ពី Manchester City។ ពួកគេបានបណ្តេញការប្រកួតប្រជែងចេញពីក្រុម Arsenal ដើម្បីទទួលបានហត្ថលេខារបស់កីឡាករអាល្លឺម៉ង់រូបនេះ។សារព័ត៌មាន 90min បានរាយការណ៍កាលពីថ្ងៃអង្គារថា Barcelona បានឈានដល់កិច្ចព្រមព្រៀងជាមួយ Athletico Paranaense ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Vitor Roque ដែលនឹងធ្វើដំណើរទៅកាន់ Catalonia ក្នុងខែមករា ឆ្នាំ២០២៤។
ទាក់ទងនឹងការចាកចេញ ប្រធានក្លិប Barcelona លោក Joan Laporta បានបង្ហើបថា ក្លិបបានទទួលការផ្តល់ជូនសម្រាប់កីឡាករចំនួន៨នាក់ ខណៈដែលការពិភាក្សាកំពុងបន្តជាមួយ Tottenham ជុំវិញការលក់ជាអចិន្ត្រៃយ៍របស់ Clement Lenglet ៕
ដោយ៖ ភារៈ(រូបភាព ៖ 90min.com)