ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងពីរជាន់បុកគ្នានៅទីក្រុងញូវយ៉ក យ៉ាងហោចណាស់មនុស្ស១៨នាក់រងរបួស

ចែករំលែក៖

មនុស្សចំនួន ១៨ នាក់បានរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីរថយន្តទេសចរណ៍ពីរជាន់បានបុកជាមួយរថយន្តក្រុងមួយទៀតកាលពីយប់ថ្ងៃព្រហស្បតិ៍ (៦ ខែកក្កដា) នៅ តំបន់ Manhattan ទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។
បង្អួចខាងមុខនៃរថយន្តក្រុងទេសចរណ៍ TopView ពីរជាន់ត្រូវបានខ្ទេចខ្ទាំនៅពេលដែលវាបុកជាមួយផ្នែកខាងក្រោយនៃឡានក្រុងដែលដំណើរការដោយអាជ្ញាធរដឹកជញ្ជូនក្រុង ដែលបានកើតឡើងប្រហែលម៉ោង ៧ យប់ម៉ោងក្នុងស្រុកនៅភាគខាងកើតតំបន់ Manhattan ។
ឡានក្រុងទាំងពីរនេះ ផ្ទុកទៅដោយមនុស្ស ហើយ ៦៣ នាក់ផ្សេងទៀតត្រូវបានត្រួតពិនិត្យដោយក្រុមគ្រូពេទ្យនៅកន្លែងកើតហេតុ មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថាអ្នករងរបួសភាគច្រើនមានរបួសស្រាល កោស និងស្នាមជាំ បើទោះជាខ្លះត្រូវបានគេព្យាបាលដោយសង្ស័យថាបាក់ឆ្អឹងក្បាល និងក៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖