ក្លិបយក្សបារាំង Paris St Germain បានចុះហត្ថលេខាលើកីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយ Manuel Ugarte ពី Sporting Lisbon ក្នុងតម្លៃ៦០លានអឺរ៉ូ (៦៥.៣២លានដុល្លារអាមេរិក) ដោយខ្សែបម្រើការពាររូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើតាមក្លិបទាំង២បានប្រកាសកាលពីថ្ងៃសុក្រ ទី៧ កក្កដា។
កីឡាករឆ្នើមដែលបានបង្ហាញខ្លួនជាក្រុមដំបូងរបស់គាត់សម្រាប់ក្លិបស្រុកកំណើតនៅ CA Fenix នៅអាយុ១៥ឆ្នាំ Ugarte បានផ្លាស់ទៅប្រទេសព័រទុយហ្គាល់ដើម្បីលេងឱ្យក្លិប Famalicao មុនពេលត្រូវបានក្លិប Sporting ទិញយក។
កីឡាករវ័យ២២ឆ្នាំរូបនេះត្រូវបានកោះហៅឱ្យចូលរួមប្រកួត World Cup នៅប្រទេសកាតាកាលពីឆ្នាំមុន និងមានជម្រើសជាតិអ៊ុយរ៉ាហ្គាយចំនួន៨ប្រកួត។
Ugarte បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំពិតជារីករាយក្នុងការបោះជំហានដ៏ធំនេះនៅក្នុងអាជីពរបស់ខ្ញុំនៅក្លិបដ៏អស្ចារ្យមួយ។ ខ្ញុំនឹងលះបង់ទាំងអស់របស់ខ្ញុំសម្រាប់ Paris Saint-Germain” ។
Ugarte គឺជាកីឡាករជ្រើសរើសថ្មីទី៣របស់ PSG ក្នុងរដូវកាលបិទបន្ទាប់ពីពួកគេបានចុះហត្ថលេខាលើខ្សែការពារកណ្តាល Milan Skriniar និងខ្សែប្រយុទ្ធ Marco Asensio លើការផ្ទេរដោយមិនមានតម្លៃខ្លួនពី Inter Milan និង Real Madrid រៀងគ្នា។
ក្លិបក៏បានបណ្តេញអ្នកចាត់ការលោក Christophe Galtier កាលពីថ្ងៃពុធ ហើយជំនួសគាត់ដោយអតីតគ្រូបង្វឹកក្លិប Barcelona និងអេស្ប៉ាញលោកLuis Enrique ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)